" នាងមិនបានស្នាក់នៅទីនេះទេ! " លោកសិន វិនឡាង
កាវ ធូធ្វើដូចជាឆ្ងល់ថានាងតូចមិនបានស្នាក់នៅទីនេះតើនាងតូចស្នាក់នៅទីណា! ឃើញដូចនេះរាងក្រាស់ ក៏និយាយមកថា
" គេស្នាក់នៅជាមួយខ្ញុំ នៅឯខុនដូ " សិន វិនឡាង
និយាយត្រឹមនេះធ្វើអោយនាយតូចយល់ហហើយចំណែកឡុងគិតពីញញឹមជាពិសេសកោតសសើរចំពោះស្ទីលញ៉ែរបស់លោកសិន វិនឡាងពិតជាអស្ចារ្យរហូតធ្វើអោយមិត្តខ្លួនបដិសេធមិនរួច។ យកក្មួយស្រីមកសំអាងប៉ុន្តែកាយវិការញ៉ែកូនប្រុសគេអោយសុទ្ធសាធ
" អូ! លោកឈ្មោះអីដែរ! " សិន វិនឡាង
" ហៅខ្ញុំថាកាវ ធូ ឬ សៀវធូក៏បាន! "
" បើមិនយល់ទាស់ទេ! ខ្ញុំសូមលេខទំនាក់ទំនងរបស់លោកបានទេ! " និយាយត្រឹមនេះកាវ ធូអល់អែកព្រោះទើបតែស្គាល់គ្នាបែបនេះ! ចំណែកឡុងយកដៃខ្ទប់មាត់ខ្លួនដើម្បីកុំអោយសើចចេញមក
" ណាបងប្រុសណា! អូនចង់ទៅលេងបងប្រុសរាល់ថ្ងៃ " នាងតូចនេះក៏ឆ្លាតណាស់ព្យាយាមនិយាយអោយពូរបស់គេទៀត ។ ដោយគ្រឹតនឹងកាយវិការរបស់នាងតូចមិនបានកាវ ធូបាន
និយាយទៅកាន់នាងតូចថា
" បងប្រុស! មិនបានថាមិនទៅលេងនាងតូចឯណា! នាងតូចអាចទៅលេងបងប្រុសបានគ្រប់ពេលណា " កាវ ធូ
"យេៗ " នាងតូចសប្បាយផងលោតកញ្ច្រោលពេញទីនេះបន្ទាប់មកនាយក៏អោយអាក់ខោនវីឆាតទៅកាន់លោកសិន វិនឡាង ។ ពេលនេះអ្នកទាំងពីរកាន់តែជិតស្និទ្ធមួយកម្រឹតទៀតហើយ
" ខ្ញុំដល់ពេលទៅវិញហើយ ! រីករាយណាស់ដែលស្គាល់លោក" កាវ ធូ
" ខ្ញុំក៏ដូចគ្នា ! "
បន្ទាប់ពីនិយាយចប់ហើយពួកគេក៏ចាកចេញពីកម្មវិធីព្រោះល្បែងកំសាន្តសម្រាប់មិនទាន់បញ្ចប់ទេ។កាលដែលកាវ ធូចាកចេញពីទីនោះកីព្រោះតែលោកមិនមានក្មេងកំព្រាណាជ្រើសរើសឡើយដូចនេះមានន័យថាកាវ ធូបានចាញ់ហ្គេមតាំងពីដំបូង។ ប៉ុន្តែអ្វីនឹកស្មានមិនដល់នោះស្នាមញញឹមរបស់លោកសិន វិនឡាងប្រែក្លាយពីទឹកមុខញញឹមស្រស់ស្រាយមកជាទឹកមុខមាំហាក់មានកំហឹងខ្លាំងណាស់
" កាវ....ធូ..! ទីបំផុតគឺយើងបានជួបគ្នាហើយ.." សិន វិនឡាង ញញឹមចុងមាត់
" ក្មួយស្រីរបស់ពូ! ពិតជាឆ្លាតពិតមែន! បង្រៀនតែបន្តិចគឺឆាប់ចាប់បានតែម្តង" សិន វិនឡាង
មានន័យថាសកម្មភាពរបស់អេនជែលអម្បាញ់មិញមិនមែនកើតឡើងដោយចៃដន្យទេ ទាំងល្បែងកំសាន្ត ទាំងអេនជែលត្រុវបានរៀបចំយ៉ាងឥតខ្ចោះសម្រាប់កាវ ធូ សូម្បីក្នេងៗនៅទីនោះមិនជ្រើសរើសឡុងនិងកាវ ធូក៏ត្រូវបានរៀបចំរួចជាស្រេច។ គេមានឈ្មោះពិតថាសិន វិនឡាង តែគ្រប់គ្នានៅទីនេះហៅថា វិនឡាង! តើគេជានរណា? មានគំនិតអ្វីមកកាន់រាងតូចរបស់យើង។
សូមរង់ចាំអានភាគទី៣ជាភាគបន្ត
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី ២ វគ្គ អន្ទាក់
Start from the beginning
