ភាគទី ២ វគ្គ អន្ទាក់

Começar do início
                                        

" គេជាក្មួយស្រីរបស់ខ្ញុំ.." សិន វិនឡាង

" បែបនេះទេឬ ! ...." កាវ ធូនិយាយទាំងទឹកមុខស្រពោន

" អត់ទេ! អូនចង់នៅជាមួយបងប្រុស! ហ៊ហ៊ិ! " នាងតូចអេនជែលយំរំអុកចង់នៅជិតរាងតូច

" មើលទៅក្មួយស្រីរបស់ខ្ញុំចូលចិត្តលោកណាស់! " សិន វិនឡាង

" បើមិនយល់ទាស់ទេអោយគេនៅក្បែរជាមួយមិត្តខ្ញុំទៅ! ព្រោះគ្មានកូននឹងគេហៅផង លូវសុខសុខមានកូនបាត់! " ឡុងនិយាយលែងបែបចំអន់ទៅកាន់មិត្តខ្លួន

" ឡុង! និយាយអីហ្នឹង! " កាវ ធូរាងអៀននឹងអ្នកកម្លោះសញ្ជាតិចិនអូស្ត្រាលីម្នាក់នោះណាស់ មើលទៅអ្នកកម្លោះនោះហាក់សម្លឹងទៅកាន់កាវ ធូមិនដាក់ភ្នែក

" បើមិនយល់ទាស់ទេ! ខ្ញុំក៏អាចផ្ញើក្មួយស្រីរបស់ខ្ញុំជាមួយនឹងលោកបានទេ! មើលទៅអ្នកទាំងពីរពិតជាមាននិស្ស័យនឹងគ្នាណាស់! ឬដូចដែលមិត្តលោកនិយាយបែបនេះលោកក៏អាចធ្វើជាសាច់ញាតិរបស់នាងតូចបានដែរ"

ពាក្យនេះមានន័យណាស់ស្តាប់ទៅហាក់ដូចជាសិន វិនឡាងស្នើសុំអោយកាវ ធូមកធ្វើជាអាណាព្យាបាលក្នេងផងដែរ

" មែនតើ! សៀវធូ! ធ្វើបែបនេះឯងមានពេលវេលាសប្បាយនឹងភ្លេចរឿងកាលពីមុនផង" ឡុងចូលចិត្តបន្ថែមប្រយោគ

" វាមិនសមទេដឹង....លោក..." កាវ ធូព្យាយាមនឹកឈ្មោះរបស់នាយកម្លោះ

" ហៅខ្ញុំសិន វិនឡាង ..ក៏បាន" សិនវិនឡាងបន្ត​

" បើលោកចូលចិត្តស្រលាញ់ក្មួយស្រីខ្ញុំហើយជាពិសេសក្មេងមើលទៅគេពិតជាចូលចិត្តលោកណាស់! ខ្ញុំសង្ឃឹមថាលោកនឹងក្មេងដែលខ្វះក្តីស្រលាញ់ពីឪពុកម្តាយដូចជាជម្ភូនឹងទទួលក្តីស្រលាញ់បន្ថែមទៀតក្រៅពីខ្ញុំ"

សិន វិនឡាងពិតជាឆ្លាតពិតមែនគេយកចំនុចខ្សោយរបស់ក្មេងមកដើម្បីកុំអោយកាវ ធូមកបដិសេធបាន។ ដោយយល់សភាពការណ៍ដូចនេះហើយនាយមិនចង់សួរវែងឆ្ងាយទាក់ទងនឹងគ្រួសារនាងតូច វាក៏ជាសុជីធម៏មួយផងដែរសម្រាប់មនុស្សទើបតែស្គាល់គ្នា

" ចំពោះអនជែល! ខ្ញុំរីករាយនឹងមកទីនេះដើម្បីផ្តល់ក្តីស្រលាញ់នាងពេលខ្ញុំសម្រាកពីការងារ"

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Onde histórias criam vida. Descubra agora