លោកដាញ៉ែលនិយាយចប់ឡុងក៏ឆ្លើយភ្លាមៗ
" ល្អៗ! ល្អណាស់! ពួកខ្ញុំទាំងពីរចូលរួម! "
និយាយផងថែមទាំងចាប់ដៃកាវ ធូ លើកជាសញ្ញាយល់ព្រម ចំណែកកាវ ធូគឺរក្សាភាពស្ងៀមស្ងាត់ដដែរ។ បន្ទាប់ពីមានមនុស្សចូលរួមអ្នកផ្សេងក៏ធ្វើតាមហើយមនុស្សនៅទីនោះអង្គុយទីនោះចាំមើលក្មេងៗទាំងអស់នោះជ្រើសរើសនរណា
" អូខេ! បែបនេះខ្ញុំសូមចាប់ផ្តើមហើយណា ! " លោកដាញ៉ែលជាអ្នកថ្លែងសុន្ទរកថា។ ល្បែងក៏ចាប់ផ្តើមក្នេងៗជាច្រើនបានដើរសំដៅជ្រើសរើសមនុស្សចាស់ដែលខ្លួនចូលចិត្តនៅសល់តែកាវ ធូនិងមិត្តគេ ប៉ុណ្ណោះដែលគ្មានក្មេងណាមកចាប់អារម្មណ៍សោះ
" ស្អី! មុខសង្ហាៗដូចយើងហើយស្រស់ស្អាតដូចជាឯងអត់មានក្នេងណាមករកសោះអិចឹង? " ឡុង
" វាជាល្បែងកំសាន្តទេ! យើងក៏មិនបានខ្វល់នឹងវាដែរ! " កាវ ធូ
មួយសន្ទុះក្រោយមកក៏មានក្មេងស្រីម្នាក់អាយុប្រហែល៦ឆ្នាំស្លៀកពាក់យ៉ាងស្អាត។ នាងមិនសមជាក្មេងគំព្រាដែលនៅទីនេះសោះ ។ នាងតូចរត់សំដៅទៅកាន់កាវធូ
" បងប្រុស! ...." ក្មេងស្រីតូចស្រែកហៅកាវ ធូ ទាំងញញឹម
កាវ ធូកាលឃើញនាងតូចនោះក៏ភ្ញាក់ផ្អើលព្រោះកាលឃើញនាងតូចភ្លាមនាងនឹកគិតដល់មនុស្សម្នាក់ភ្លាមគេគឺជាស៊ូហ្វីនោះឯង! ព្រោះនាងតូចមុខស្រដៀងនឹងស៊ូហ្វីខ្លាំងណាស់។
ជាមួយស្នាមញញឹមយ៉ាងស្រទន់គ្មានល្បិចកល់ធ្វើអោយកាវ ធូញញឹមដោយយកដៃមកអង្អែលថ្ពាល់របស់នាង
" នាងតូច! នាងតូចឈ្មោះអីដែរ! " កាវ ធូសួរសំណួរបែបធ្វើអោយឡុងអង្គុយក្បែរនោះបើកភ្នែកធំៗ សម្លឹងទៅកាន់មិត្តខ្លួន! ព្រោះតាំងពីកើតរឿង នាយមិនដែលឃើញកាវ ធូចាប់អារម្មណ៏នឹងសកម្មភាពខាងក្រៅសង្គមនោះទេ។
" អូនឈ្មោះ......." នាងតូចមិនទាន់និយាយចប់ផង តែត្រូវកម្លោះមុខស្រស់ដើរមកកាត់ចង្វាក់
" អែនជេល ...." នាយហៅឈ្មោះនាងតូចរួចក៏ចាប់ពរក្មេងស្រីតូចម្នាក់នោះ
" អោយខ្ញុំសូមទោសដែលគេមករំខានលោក! " សិន វិនឡាង
" គេមិនមែនជាក្មេងកំព្រានៅទីនេះទេឬ? " កាវ ធូនិយាយទាំងក្រោកចេញពីកៅអីបណ្តើរ
YOU ARE READING
មនុស្សជំនួស - Replace (វើសិនចចកទន្សាយ)
Actionរូបភាពតំណាង CP ចចកនិងទន្សាយ តួអង្គ Top: ដាញ៉ែល (សិនវិនឡាង) Bottom: កាវធូ (សៀវធូ)
ភាគទី ២ វគ្គ អន្ទាក់
Start from the beginning
