ភាគទី ២ វគ្គ អន្ទាក់

Start from the beginning
                                        

" តើ ឯងចង់និយាយអ្វី? "

នាយព្យាយាមឱនចូលទៅក្បែរមាត់អ្នកជំងឺហើយផ្ទៀងត្រចៀកចាំស្តាប់ ស្រាប់តែនាងស្រវាចាប់អាវកាវធូចាប់ជាប់

" កាវ....ធូ! ....ទោះជាយើងស្លាប់ជាខ្មោចក៏យើងមិនលើកលែងអោយឯង.....អោយឯងដែរ...." ស៊ូហ្វី

នាងនិយាយបណ្តើរក្អួតឈាមចេញ ពីមាត់បណ្តើរ ។ កាវ ធូ ស្រឡាំងកាំង នាយភ័យពេកក៏ដួលក្បែរជញ្ជាំងមន្ទីពេទ្យតែម្តង....សភាពនាពេលនោះនាយពិតជាភិតភ័យពន់ប្រម៉ាណងាកមកបច្ចុប្បន្នវិញ! សៀវឡុងកាលឃើញកាវធូអង្គុយភ្លឹកៗ! នាយយល់សភាពការណ៏ក៏ដាស់ស្មារតីមិត្តខ្លួនមកវិញ

" សៀវធូ! " ឡុង

" បា ...បាទ ? " កាវ ធូ ភ្ញាក់នឹងសម្លេងសៀវឡុង

" រវល់គិតពីអី? កុំនិយាយអោយសោះណាគិតនាងនោះទៀតហើយ! ឯងតែងតែបន្ទោសខ្លួនឯងមករហូត! រហូតមកធ្លាក់ខ្លួនឈឺបែបនេះ! សួរថាតើ វាសកិសមនឹងតម្លៃទេ? " ឡុង

"កុំនិយាយបែបនោះអី? នាងក៏ជាជនរងគ្រោះដែរ" កាវ ធូ

" តែនាងដណ្តើមសុងអ៊ីឈិន ទៅណា" ឡុង

" យើងដឹងហើយ! ឈប់និយាយពីរឿងនេះទៅ ! " កាវ ធូ

អង្គុយបានមួយសន្ទុះ! កម្មវិធីថ្លែងសន្ទុកថាក៏ចាប់ផ្តើម។ចំណែកលោកប្រធានក៏ដើរសំដៅមកមុខឆាកកម្មវិធី។នៅពេលកំពុងដើរលោកប្រធានបានសម្លឹងទៅកាវ ធូអង្គុយក្រោមឆាកធ្វើអោយកាវ ធូរាងអៀនបន្តិចដែរព្រោះក្រសែភ្នែកគេពេលសន្លឹងមកកាន់ខ្លួនហាក់ដូចជាចាប់អារម្មណ៏ជាមួយនឹងកាវ ធូណាស់។

បន្តិចក្រោយមកនោះកម្មវិធីក៏ចាប់ផ្តើម ....ពេលថ្លែងសន្ទរកថាលោកប្រធានបានណែនាំអំពីឈ្មោះរបស់ខ្លួនឯង....គេជាសញ្ជាតិអូស្ត្រាលីមកធ្វើការក្នុងមូលនិធិ៤ទៅ៥ឆ្នាំហើយ.....

នាប្រយោគបន្ទាប់គេក៏លើកស្នើមកថា

" ក្នេងៗទាំងនេះភាគច្រើនគឺជាក្នេងដែលខ្វះក្តីស្រលាញ់! ហើយពួកគេក៏ត្រូវការក្តីស្រលាញ់ពីអ្នកទាំងគ្នាផងដែរ....ដូចនេះខ្ញុំមានហ្គេមមួយប្រភេទសម្រាប់ពួកគាត់គឺ ...ចង់អោយពួកគាត់រាល់គ្នាអង្គុយនៅទីនោះហើយក្មេងៗនឹងដើរតម្រង់ទិសទៅកាន់មនុស្សដែលពួកគេចូលចិត្ត! ធ្វើបែបនេះទាំងអ្នកដែលចូលរួម និងក្នេងៗទាំងអស់កាន់តែមានភាពស្និទ្ធស្នាលមួយកម្រឹតទៀត! តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះហ្គេមនេះ"

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now