ភាគទី១ វគ្គសុបិន្តអាក្រក់

Start from the beginning
                                        

តើវាជាអមនុស្សឬជាវិញ្ញាណចងអឃាតកាវ ធូតើមែនទេ? ក្រែងកាវ ធូជាមិត្តនឹងមនុស្សស្រីម្នាក់នេះទេតើ? ស្រមោលមនុស្សស្រីស្លៀកឈុតក្រហមម្នាក់នោះយកម្រាមដៃ

ពោពេញទៅក្រចកវែងមកច្របាច់ក នាយតូចម្នាក់នោះរហូតស្ទើរដាច់ដង្ហើម។ មួយសន្ទុះក្រោយមកក៏មានសម្លេងមនុស្សប្រុសម្នាក់ហៅគេយ៉ាងខ្លាំង

" ភ្ញាក់ឡើងៗ! លោកកាវ! លោកកាវ! " លោកដុកទ័រឈិនព្យាយាមស្រែកកាវធូអោយភ្ញាក់ពីសុបិន្តអាក្រក់ ព្រោះក្នុងសភាពរបស់កាវធូពេលនេះគឺកំពុង

តែឋិតក្នុងសភាពថប់ដង្ហើមឬដំណើរការនៃការគាំងបេះដូង ។បន្ទាប់ពីដាស់ច្រើនដងទីបំផុតនាយក៏ភ្ញាក់ពីសុបិន្តដីសែនអាក្រក់នេះ ។

ពេលនេះរយៈពេល៦ឆ្នាំដែលនាយតែងមានអាការៈបែបនេះគឺតែងមានសុបិន្តអាក្រក់បែបនេះបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៏ដ៏អាក្រក់របស់មិត្តភក្កិខ្លួន!

ករណីគ្រោះថ្នាក់នេះអ្នកដែលជួបសុងអ៊ីឈឹងចុងក្រោយគឺជាកាវធូដូចនេះ! ហើយកាលណោះមានការវាយប្រហារថាកាវធូជាជនទី៣ជ្រៀតជ្រែកទំនាក់

ទំនងពួកគេទើបមានរឿងបែបនេះកើតឡើង!

~ ឃូ!! ~ សម្លេងស្រូបដង្ហើមរបស់កាវធូសឹងពេញបន្ទប់វាហាក់ដូចជានាយមិនដកដង្ហើមអស់រយៈពេលយូរមកហើយ!

" លោកកាវ ! យ៉ាងម៉េចហើយ? " ដុកទ័រឈិនសួរដោយក្តីបារម្ភ

" ខ្ញុំតែងតែបែបនេះលោកគ្រូពេទ្យ! បន្ទាប់ពីហេតុការណ៏គ្រោះថ្នាក់នាថ្ងៃនោះ! ខ្ញុំតែងតែយល់សុបិន្តបែបនេះ! "

" បើតាមចិត្តសាស្ត្រនិងវេជ្ជសាស្ត្រ! លោកកំពុងស្ថិតក្នុងដំណាក់កាលជំងឺថប់បារម្មណ៏និរឿងរ៉ាវពីអតិតបង្កើតបានជាការស្រម៉ៃផ្តេសផ្តាសតាមរូបភាពបំភន័្ធ

ផ្សេងៗ " ដុកទ័រឈីង

កាវធូបានប្រាប់ពីអការៈនិងរឿងរ៉ាវដែលកើតឡើងនាពេលកន្លងមកប្រាប់ទៅដុកទ័រឈិនហើយលោកគ្រូពេទ្យស្តាប់ដោយយកចិត្តទុកដាក់បំផុត

" ហ៊ឹម! មានន័យថាការគិតរបស់លោកនាពេលនេះកំពុងបន្ទោសខ្លួនឯងថាជាអ្នកធ្វើអោយសុងអ៊ីឈិននិងអ្នកនាងសូហ្វីយ៉ាមានគ្រោះថ្នាក់នាពេលនោះ! ប៉ុន្តែខ្ញុំចង់

មនុស្សជំនួស -  Replace (វើសិនចចកទន្សាយ)Where stories live. Discover now