បច្ចុប្បន្ន, ២០២៥
តុកៗ
ឃេតធឺរីនគោះនិងរុញទ្វារចូលបន្ទប់បងប្រុសជាមួយថាសបបរក្នុងដៃចូលមករកអ្នកដែលអង្គុយមើលការងារតាមលេបថប
"ធូរមិនទាន់ស្រួលបួលផង បងចាប់កាន់ការងារទៀតហើយសម្រាកសិនទៅមិនបានឬ?ខ្ញុំយកបបរមកអោយបង"នាងដាក់ខ្លួនអង្គុយលើពូកក្បែរនិងទាញយកលេបថបពីដៃរបស់គេមកកាន់ នរណាដែលមាន?ទើបតែធូរបាន៤ថ្ងៃក៏ចាប់កាន់ការងារធ្វើ?
"ឃេត!អោយមកបងវិញ! "នាយសម្លឹងមុខប្អូនស្មើរធេងហាក់មិនពេញចិត្តដែលនាងយកការងារចេញពីដៃរបស់នាយទៅ
មានតែការធ្វើការនោះទេដែរអាចអោយនាយបានបញ្ឈប់ពីការគិតទៅដល់ថេយ៉ុងបាន
"អត់ទេ!គ្រូពេទ្យអោយបងសម្រាកនិងញ៉ាំអាហារអោយបានគ្រប់គ្រាន់ នរណាដូចបងដែលងើបពីឈឺហើយស្រវាតធ្វើការអញ្ចឹង?"ឃេតធឺរីនដកង្ហើមធំលូកចាប់កាន់ដៃរបស់បងប្រុសជាប់
"ខ្ញុំមើលដឹងថាបងមានអ្វីលាក់បាំងក្នុងចិត្តបង បងអាចរបាយប្រាប់ខ្ញុំបានណាជុងហ្គុកថា២សប្តាហ៏មកនេះបងបាត់ទៅណាខ្លះ"ជុងហ្គុកងាកមុខមកមើលប្អូនពោរពេញដោយចម្ងល់ គេទៅទីនោះដល់ទៅ៣ខែកន្លះជិត៤ខែ តែអនាគតត្រឹម២សប្តាហ៏ឬមួយមកពីពេលវេលាគោចរខុសគ្នា?
"ទើបតែ២សប្តាហ៏ទេហ្ហេស?"
"មែនវាទើបតែកន្លះខែតែសូម្បីតែស្រមោលបងក៏ពួកយើងរកមិនឃើញ ខ្ញុំនិងម៉ាក់ស្ទើរតែក្រឡាប់ប្រទេសនេះដើម្បីតាមរកបងទៅហើយអ្វីដែលសំខាន់..."នាងអាក់បន្តិចសឹមបន្លឺឡើង
"បងមកវិញទាំងមានរបួសទៀត" ជុងហ្គុកបានត្រឹមស្ងាត់ព្រោះមិនដឹងឆ្លើយបែបណាល្អ វាជារឿងហួសពីការពិតដែលមនុស្សធម្មតាអាចថដាក់ចិត្តជឿ សូម្បីតែគេផ្ទាល់...បើកុំតែបានជួបផ្ទាល់ខំអីនាយមិនជឿនោះឡើយ
"បងគ្រាន់តែគេចទៅសម្រាកមួយរយ:ការងារស្មុគស្មាញពេក ចំណែករបួសត្រូវគេលួចបាញ់ពេលត្រលប់មកមើលដីដែលបងទិញវិញ"ឃេតធឺរីនសម្លឹងមើលមុខជុងហ្គុកជាប់ហាក់កំពុងពិចារណាថានាងគួរតែជឿអ្វីដែលគាត់និយាយឬអត់ តែអារឿងលួចឆ្មក់នេះជុងហ្គុកក៏ធ្លាប់ជួបមកច្រើនកាលពីមុន ព្រោះជាអ្នកជំនួញជោគជ័យធម្មតារកស៊ីតែមានអ្នកស្រលាញ់និងអ្នកចូលចិត្តច្របាច់បញ្ចូលគ្នាទាំងអស់
YOU ARE READING
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)