ភាគ២៦:បំភ្លេចចោលទៅ!

5.6K 734 55
                                        

វិមានធំ

សម្លេងតូរ្យតន្រ្តីបន្លឺឡើងរងំតិចៗនៅជាន់ខាងក្រោម អោយលីអាន់ណាដែលចុះមកតាមហារីសព្រោះបាត់មិនឃើញថាគេនៅក្នុងបន្ទប់ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវទាំងញញឹមតិចៗ នាងមកសម្រាកនៅទីនេះមួយយប់ព្រោះចង់កំដរមិនអោយហារីសសោកសៅខ្លាំងពេក

"មកធ្វើអីនៅទីនេះ យប់ណាស់ទៅហើយម៉េចមិនចូលគេង?"នាងចូលមកអោបកអ្នកដែលអង្គុយលេងព្យាណូបង្ហើរសម្លេងភ្លេងពិរោះនោះ

"បងគេងមិនលក់ នៅគិតពីរឿងជុងហ្គុកនិងថេយ៉ុងនៅឡើយ"លីអាន់ណាងក់ក្បាលដើរមកអង្គុយលើកៅអីមួយទៀតក្បែរនោះ

"មិនអីទេ!អូនអង្គុយកំដរបងនៅយប់នេះ"ហារីសបានត្រឹមញញឹមយកដៃមកច្បិចថ្ពាល់នាង

"ចាំបង មិនងងុយទេឬ? "

"ទេ!ណាមួយអូនខានស្តាប់បងលេងភ្លេងយូរទៅហើយ គ្មាននរណាលេងបទនេះពិរោះស្មើបងនិងលោកប៉ាទៀតទេ"ហារីសសើចបន្តិចនឹងបន្លឺឡើង

"លោកប៉ាបង្រៀនលេងគ្រប់គ្នាតែគ្នានឹង ចាំថាកាលក្មេងៗ ម៉ាក់និងជុងហ្គុកក៏ត្រូវគាត់បង្រៀនអោយលេងវាជារឿងធម្មតាក្នុងផ្ទះនេះអូនក៏ដឹង"លីអាន់ណាដែលបានលឺបានត្រឹមសើចតិចៗព្រោះយល់ថាពិតមែនដែលមនុស្សក្នុងផ្ទះនេះនរណាក៏ចេះប្រគំលេងតែទាំងអស់នឹង

"អញ្ចឹងបងលេងអោយអូនមួយបទបានទេ? "

"សម្រាប់អូន....ប៉ុន្មានក៏បានដែរ"ហារីសញញឹមចាប់ដៃនាងមកថើបតិចៗ

"ចាំបន្តិចណា! ពេលពួកយើងរៀបការបងនឹងអោយអូនរស់នៅក្នុងជីវិតដ៏ល្អមួយ អូននឹងមានគ្រប់យ៉ាងមិនចាញ់ពីមុនឡើយបងនឹងខំដើម្បីអូន"លីអាន់ណាងក់ក្បាលនឹងដាក់ក្បាលកើយលើដៃខ្លួនឯងសង្ងំស្តាប់នាយលេងព្យាណូអោយនាងស្តាប់ទាំងស្នាមញញឹម
____

ផ្ទះចម្ការលើកោះ

"ខ្ញុំទៅយកកន្សែងមកអោយលោក ងូតទឹកប្រយ័ត្នផងកុំអោយត្រូវមុខរបួស"ជុងហ្គុកបានត្រឹមមិនមាត់ក្រៅពីទទួលកន្សែងពីដៃគេមុននឹងដើរចេញទៅ មិនមែនមិនចាប់អារម្មណ៏ពីទឹកមុខស្ងួតស្ងប់ស្ងាត់របស់ថេយ៉ុងតែនាយគ្មានអ្វីត្រូវនិយាយច្រើនជាង

[ដួងចិត្តអេលលីស] COMPLETE ✔️Donde viven las historias. Descúbrelo ahora