ភាគ៣:និយាយមក!

6.7K 752 62
                                        

"លោកប្រុស!លោកប្រុសចង់ទៅណា? "អ៊ំស្រីដែលនិយាយជាមួយគេមុននេះចុះមកតាមឃាត់គេពេលឃើញជុងហ្គុកចុះមកស្ទុះទៅមាត់ទ្វារផ្ទះម្តងទៀត បើកចេញទៅតែគ្រប់យ៉ាងនៅតែដដែល

ហេតុអីវាមិនដូចពីមុន? ផ្ទះដែលសង់ក្បែរនេះនាយក៏មិនឃើញបន្តទៀត ឆ្កួតមែនទែនហើយ!

"លោកប្រុសតូច"

"កុំហៅយើងបែបនេះ!ប្រាប់ហើយថាយើងមិនមែនអាម្នាក់នោះ!"អ៊ំស្រីភ្ញាក់ព្រើតពេលសុខៗត្រូវនាយស្រែកគំហកដាក់អោយបែបនេះ

"មានរឿងអីនិយាយជាមួយអ៊ំដូចមុនក៏បានដែរ លោកប្រុសមិនចាំបាច់ម៉ួម៉ៅដល់ថ្នាក់នេះទេ"សម្តីរបស់គាត់ពុំបានអោយអ្នកស្តាប់ធូរស្បើយក្នុងចិត្តខ្លះនោះឡើយ គ្រប់យ៉ាងកំពុងតែច្របូលច្របល់តែគេត្រូវតែដឹងដូចគ្នាថាត្រលប់ទៅផ្ទះលោខាល៏ដោយរបៀបណា ទើបនាយមិនស្តាប់ទាញកញ្ឆក់ទ្វារផ្ទះបើកចេញទៅទាំងយប់ អ្នកណាឃាត់អោយឈប់ហៅយ៉ាងណាក៏មិនព្រម ដឹងតែម្យ៉ាងគឺទៅផ្ទះលោកខាល៏ទៅយកឡាននិងប្រាប់អោយឡាវីនឡើងទៅទីក្រុងវិញ មិនអញ្ចឹងទេគេកើតឆ្កួតមិនខានឡើយ

នៅតាមផ្លូវដែលត្រលប់ទៅផ្ទះលោកខាល៏នោះខុសប្លែកពីអ្វីដែលគេធ្លាប់ឃើញ ជំនួសដោយផ្ទះប្រជាជនដែលមានម្តងមួយៗនិងវីឡាតូចៗ ប្តូរជាអគារដែលមានរចនាបទប្រៀបដូចត្រូវបានសាងសង់កាលពីប៉ុន្មានឆ្នាំមុន និងភូមិគ្រិះធំៗសាងសង់ជាច្រើន នៅរំលងគ្នាទំនងជាទីនេះជាប្រជុំជនដែលអ្នកមានទ្រព្យគេរស់នៅទីនេះ។ រថយន្តបរកាត់មួយៗក៏ជាប្រភេទរថយន្តល្បីៗកាលពី៣៥ឆ្នាំមុនទាំងអស់ អ្វីដែលកាន់តែនាយនិយាយអីលែងចេញពេលមកដល់ផ្ទះលោកខាល៏តែពេលនេះលែងមានសភាពជាផ្ទះ តែជាហាងវាស់កាត់សម្លៀកបំពាក់ទៅវិញ នាយងាកមើលជុំវិញខ្លួនមើលផ្លាកឈ្មោះផ្លូវ ឃើញថាគេនៅតំបន់ដដែលនឹងតំបន់ដែរនាយមកទិញដីនោះឈ្មោះផ្លូវក៏ដូចគ្នាគ្រាន់តែមានអារម្មណ៏ថាវាមិនដូចដែលគេបានឃើញឡើយ

មិនអាចទេ!ម៉េចនឹងអាចទៅ!

"លោកប្រុស!លោកប្រុសតូច!"ខណ:កំពុងឈរភាំងនាយងាកទៅមើលសម្លេងស្រែកឃើញមនុស្សប្រុសម្នាក់ចុះពីឡានរត់មករកគេ

[ដួងចិត្តអេលលីស] COMPLETE ✔️Dove le storie prendono vita. Scoprilo ora