ភាគ១៤:ទៅធ្វើអី?

5.3K 707 44
                                        

"ម៉េចបានសុខៗគេនិយាយបែបនេះ?"យប់ស្ងាត់ទៅហើយថេយ៉ុងនៅមិនទាន់ចូលគេង នៅអង្គុយយកដៃច្រត់ចង្ការសម្លឹងមើលព្រះចន្ទតាមមាត់បង្អួច ពេលនេះក៏កាន់តែសង្ស័យហើយថាវាមានរឿងអីកើតឡើងអោយប្រាកដចំពោះជុងហ្គុកទៅ

ក្រាក!!

សម្លេងបើកទ្វារចូលបន្ទប់គេដោយមិនបានគោះ អោយថេយ៉ុងងាកទៅមើលទាំងជ្រួញចិញ្ចើមគិតថាជាអ្នកបម្រើទើបប្រុងនឹងស្រែកស្តីអោយតែក៏អាក់វិញពេលឃើញអ្នកដែលចូលមកគឺជាជុងហ្គុក

"ចូលមកមានការអី?"ថេយ៉ុងសម្លុតសួរបង្ហាញអារម្មណ៏ថាគេនៅមិនពេញចិត្តនឹងអ្វីដែលនាយនិយាយស្តីមកកាន់ខ្លួនកាលពីក្បាលល្ងាច ជុងហ្គុកក៏ដឹងដែរតែនាយខ្ជិលនិយាយអីច្រើនចូលសាច់ការណ៏តែម្តង

"ស្អែកល្ងាចទៅវិមានធំជាមួយយើង"

"ទៅធ្វើអី? "បើតាមចាំដូចជាគ្មានកម្មវិធីឬមានពិធីបុណ្យអ្វីដែលត្រូវទៅនោះឡើយម៉េចក៏សុខៗនាយបបួល?

"បងធំហៅទៅញ៉ាំអីជុំគ្នា ខានជួបជុំគ្នាយូរគួរតែទៅម្តង"ថេយ៉ុងស្ងាត់បន្តិចសម្លឹងមើលទៅជុងហ្គុកទាំងទឹកមុខមិនពេញចិត្ត

"បើទៅក៏ត្រូវជួបស្រីម្នាក់នោះ លេបបាយមិនចូលទេ!"ជុងហ្គុកបានត្រឹមញញឹមតិចៗសឹមបន្លឺឡើង

"ត្រូវហើយភ្លេចទៅថាទៅជួបជុំគូរសត្រូវ....មិនអីទេ!មិនចាំបាច់ទៅក៏បាន"ថេយ៉ុងមើលទៅអ្នកដែលមើលទៅធម្មតា តាមពិតរាល់ដងដឹងថាគេមិនទៅនាយព្យាយាមនិយាយអោយគេគិតល្អ លួងទាល់តែទៅរួចចុះសារនេះម៉េចមិនធ្វើបែបនោះទៀត

"លោកអត់អង្វរខ្ញុំទេ? "

"ខ្ជិល!មកសួរយកគួរមិនទៅអត់ទៅ! "ថេយ៉ុងខាំមាត់សម្លក់អ្នកដែលញាក់ស្មារបោះពាក្យសម្តីខ្មើតៗជាមួយខ្លួនបែបនេះអត់មិនបានក៏ស្រវាបានខ្នើយក្បែរនោះគប់ទៅកាន់នាយជាច្រើនតែគេចាប់បានខ្លះគេចខ្លះ

"ឥលូវនេះលោកកាន់តែណាស់ទៅហើយជុងហ្គុក! និយាយស្តីមិនគោរពខ្ញុំជាប្រពន្ធខ្លះទេឬ? "

"ឯងមិនគោរពយើងជាប្តីផង ចាំបាច់អីត្រូវគោរពឯង? "

"ទោះយ៉ាងណាក៏មិនត្រូវនិយាយបែបនោះ!! ក្នុងមួយថ្ងៃលោកមិនបានអោយខ្ញុំខឹង ស្ទះសរសៃឈាមឬយ៉ាងណា?"គេស្ទុះងើបឈរពើងទ្រូងឈ្លោះជាមួយនាយ ប្រាប់ខ្លួនឯងហើយថាមិនត្រូវចាញ់នាយទៀតនោះទេ

[ដួងចិត្តអេលលីស] COMPLETE ✔️حيث تعيش القصص. اكتشف الآن