ព្រឹកម៉ោងចូល១០ព្រឹកឥលូវហើយនៅមិនទាន់ឃើញចាហ្វាយទាំង២ចុះមកនៅឡើយ ទាំងដែលអ្នកបម្រើនិងអ៊ំសាន់ចូលមករៀបចំអាហារនិងសម្អាតភូមិគ្រិះតាំងតែពីព្រលឹមស្រាងៗ
"ថ្ងៃនេះពួកគាត់មិនទៅធ្វើការទេដឹងអ៊ំទើបស្មាននេះហើយមិនទាន់ឃើញ"
"មែន!ប្លែកណាស់ព្រឹកនេះ"
"ពួកគាត់មានរឿងអីទេដឹងអ៊ំបានជាមិនទាន់ចុះមក"ដេននីចោទសួរអ៊ំសាន់ដែលដកដង្ហើមធំហាក់មិនដឹងរឿងដូចគ្នាស្របពេលលេណាក៏បន្លឺឡើង
"មែនពីរបីថ្ងៃមកនេះក៏ឃើញថាពួកគាត់ស្អិតរមួតគ្នាណាស់ទេតើស តិចលោរឈ្លោះគ្នាទៀតទៅ?"
"ហើយពួកឯងមកសួរយើងអោយយើងទៅសួរអ្នកណា? "
"អ្ហៅ!បើអ៊ំជាអ្នកដឹងពីពួកគាត់ជាងខ្ញុំមិនអញ្ចឹង?"
"ចាំយើងឡើងទៅហៅពួកគេដោយខ្លួនឯង លើកអាហារទៅកម្តៅម្តងទៀតទៅ"
"ចាសអ៊ំ"បញ្ជាក្មេងៗរួចអ៊ំគាត់បែរប្រុងចេញមកក៏ភ្ញាក់ព្រើតចង់បះដៃបះជើងពេលជុងហ្គុកមិនដឹងចុះមកពីអង្កាល់នាយសកតែអាវសឺមីមិនបិតលេវចំហរទ្រូងនិងខោក្រណាត់គេងយប់សាច់ត្រជាក់
"លោកប្រុស?នេះទើបតែងើបទេឬស្មាននេះទៅហើយ"គាត់សួរក្រោយឃើញសភាពមិនរៀបរយរបស់នាយ
"ខ្ញុំសម្រាកមួយព្រឹក អ៊ំមានធ្វើស៊ុបឬបបរដែរទេ?"
"មានបបរសាច់មាន់ អ៊ំកំពុងអោយគេកម្តៅអោយ"ជុងហ្គុកងក្បាលនាយដើរវៀងគាត់ទៅធ្វើទឹកក្រូចច្របាច់បាត់
"អូហ៏ត្រូវហើយលោកប្រុសយប់មិញនេះលោកប្រុសធំបានមករកលោកប្រុសដែរ"ជុងហ្គុកចងចិញ្ចើមឆ្ងល់មករកពីអង្កាល់ម៉េចក៏គ្មាននរណាប្រាប់?
"មកតាំងតែពីពេលណា? "
"លឺថាមកម៉ោង៩យប់ជាង មកហើយបានមួយសន្ទុះធំក៏ចាកចេញទៅវិញថែមទាំងហាមមិនអោយអ្នកយាមទ្វារផ្តល់ដំណឹងមកទៀតផង បើកុំតែអ៊ំទៅផ្សារព្រឹកមិញហើយអ្នកយាមប្រាប់ខំអីក៏មិនដឹងដែរ"ជុងហ្គុកមិនមាត់តែក៏គិតខ្លះដែរថាចូលមកហើយម្តេចមិនមកជួប បើតាមចាំម៉ោងស្មាននោះនាយនិងថេយ៉ុងនៅខាងក្រោមនៅឡើយទេតើស?
YOU ARE READING
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)