"វាមាត់រឹងណាស់មិនព្រមនិយាយអ្វីទេ"ហារីសគ្រវីក្បាលទាំងរាងម៉ួម៉ៅតិចតួចដែរពេលដើរចេញពីបន្ទប់សួរចម្លើយដែលបានចូលទៅជាមួយប៉ូលិសមុននេះ
"មិនថាយកអ្វីមកគម្រាម ធម៏ក្តៅធម៏ត្រជាក់ប្រើអស់ហើយមិនដឹងជាវាស្មោះស្ម័គ្រអីជាមួយចាហ្វាយវាយ៉ាងនេះ"ឃេវីនបន្លឺបន្តដកដង្ហើមធំអង្គុយនៅកៅអីក្បែរនោះ
"មានសំបុត្រមួយចំនួននិងសែកសាច់ប្រាក់ដែលមានអ្នកបង់អោយវាដែលរកឃើញលើអូប័រនោះ តែវាចេញពីកុងធនាគាររបស់គ្រួសារអេស្តុន"
"មើលទៅប្រហែលជាម្នាក់ក្នុងចំណោមគ្រួសារយើងដែលចង់អោយខ្ញុំស្លាប់ហើយ បងធំគិតអញ្ចឹងទេ?"មកដល់ត្រឹមនេះហារីសស្រាប់តែស្ងាត់បន្តិចមុននឹងចងចិញ្ចើមមើលមកជុងហ្គុក
"កុំនិយាយបែបនេះ!ពួកយើងសុតតែជាគ្រួសារ វាអាចនឹងជាស្នារដៃអ្នកក្រៅដែលមានបំណងមកលើគ្រួសារយើង! បងនឹងស្វែងរកបន្ថែមពាក់ព័ន្ធនឹងរឿងនេះ"ទឹកមុខគេប្រាកដប្រជាតែជុងហ្គុកមើលដឹងថាហារីសព្យាយាមមិនអោយគេគិតអាក្រក់អំពីសមាជិកគ្រួសារដទៃ តែសុំទោសផងបងធំចង់មិនចង់ឃាតករគឺជាសាច់ញាតិឯងនេះហើយ
"ខ្ញុំមានតម្រុយខ្លះហើយ! មិនយូរទេការពិតនឹងបង្ហាញដល់ពេលនោះនរណាធ្វើស្អីដាក់ខ្ញុំខ្លះ ខ្ញុំមិនអោយវារួចខ្លួនឡើយ"ហារីសបានត្រឹមស្ងាត់ មិនខុសពីជុងហ្គុកដែលនាយគិតសង្ស័យថាអ៊ំរីឆាតច្បាស់ជានៅពីក្រោយរឿងនេះទៀតមិនខាន តែដោយហេតុថាហារីសក៏មានវត្តមាននៅទីនោះនាយនិងឃេវីនមិនអាចប្រថុយលើកឈ្មោះអ៊ំរីឆាតមកនិយាយឡើយ។ ប៉ុន្តែមិនអីទេព្រោះគេអោយឃេវីនប្រគល់រូបថតរបស់អ៊ំរីឆាតនិងព័ត៏មានមួយចំនួនពាក់ព័ន្ធនឹងអ្វីដែលគាត់បានជួលធីមអោយបង្កប់ក្នុងខ្លួនគេសារមុនមកអោយប៉ូលិស។ ពួកគេនឹងធ្វើការសាកសួរចម្លើយបុគ្គលដែលជាប់ពាក់ព័ន្ធនេះម្តងទៀតក្រែងលោអាចជាមនុស្សដែលអ៊ំរីឆាតជួលមកដែរហើយគេនឹងប្រគល់ព័ត៏មានពាក់ព័ន្ធនឹងការសារភាពនេះតាមក្រោយ សូម្បីតែហារីសក៏មិនដឹងដែរថានាយកំពុងរៀបផែនការឃាត់ខ្លួនអ៊ំរីឆាតមកទីនេះ
BINABASA MO ANG
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)