ភាគ៣៤:ភ្ញាក់ហើយ?

7.2K 826 96
                                        

"ថេយ៏...."សម្លេងស្រទន់បង្កប់ដោយភាពនឹកនា ជាហេតុអោយថេយ៉ុងងាកក្រឡេកទៅមើល

"លោក?"នាយញញឹមមកកាន់គេ ការស្លៀកពាក់តែងខ្លួនរៀបរយ ដៃគេគ្មានស្នាមសាក់ ស្នាមញញឹមមានពន្លឺដូចព្រះអាទិត្យនោះ លើកដៃនាយនៅតែពាក់ចិញ្ចៀនរៀបការរបស់ពួកគេ

"ជា...ជាបងមែនហ្ហេស?"ថេយ៉ុងច្រាលទឹកភ្នែកលើកដៃក្រសោបមុខនាយហៅគេបងជាលើកដំបូង ដែលមិនធ្លាប់សូម្បីហៅតាំងតែពីដើមមកបើមិនហៅលោកក៏ហៅឈ្មោះយកតែម្តង

"ព្រមហៅបងថាបងហើយឬ?"នាយតូចឈ្ងោកមុខយំពេលគេលើកដៃមកចាប់ដៃរបស់ខ្លួនដែលកំពុងប៉ះមុខគេ

"ហ្ហឹកសុំទោស...ខ្ញុំសុំទោសណាដែលធ្វើបាបបង ខ្ញុំយកតែចិត្តឯងមើលរំលងនូវមនុស្សម្នាក់ដែលខ្វល់ពីខ្ញុំបំផុត"

"ថេយ៏ដឹងមែនទេថាបងមិនដែលខឹងអូន"

"ហ្ហឹក...."

"កុំយំ!ពេលនេះបងនៅក្បែរអូនហើយតើយំធ្វើអី?"ថេយ៉ុងស្ងាត់សង្ងំយំអោយនាយទាញខ្លួនយកមកដាក់លើភ្លៅនឹងអោបគេណែន

"បងសប្បាយចិត្តណាស់ពេលដឹងថាទីបំផុតថាអូនព្រមស្រលាញ់បងវិញ តែប៉ុណ្ណេះបងស្ងប់ចិត្តហើយ"ថេយ៉ុងស្ទាក់ស្ទើរងើយមើលមុខនាយទាំងទឹកភ្នែក

"ទេ!ខ្ញុំ...ខ្ញុំស្តាយក្រោយដែលធ្វើបាបនិងមិនបានប៉ះប៉ូវអោយបង វាជាវិប្បដិសារីដែលខ្ញុំមានចំពោះបង ហើយក៏សុំទោសដែលជ្រុលខ្លួនស្រលាញ់អ្នកផ្សេងដែលគេបន្លំបង..."

"បានន័យថាម៉េច? "នាយចងចិញ្ចើមសម្លឹងមុខគេថេយ៉ុងដកដង្ហើមធំបន្តិចសឹមបន្លឺប្រាប់ការពិត មិនចង់ខុសជាមួយនាយទៀតទេ

"ជុងហ្គុកបងល្អណាស់...បងល្អដល់ថ្នាក់ខ្ញុំមិនសាកសមនឹងទទួលបានក្តីស្រលាញ់របស់បង តែបងត្រូវជឿថាពេលខ្ញុំកាត់ចិត្តពីបងហារីសបំណងដំបូងខ្ញុំពិតជាចង់សាកល្បងស្រលាញ់បងពិតមែនតែគ្រប់យ៉ាងយឺតពេល ខ្ញុំស្រលាញ់អ្នកដែលមកជំនួសបងនោះ គេមិនដូចជាបង តែមុខមាត់ឈ្មោះគេប្រហាក់ប្រហែលទម្រាំដឹងការពិតថាមិនមែនវាហួសពេលទៅហើយ"គេអាក់បន្តិចពេលអ្នកម្ខាងទៀតសើចនិងយកដៃបូតច្រមុះគេ

[ដួងចិត្តអេលលីស] COMPLETE ✔️Donde viven las historias. Descúbrelo ahora