ភាគ៤២:មើលថែខ្លួន

4.7K 737 64
                                        

ពេលវេលាមិននៅរង់ចាំនរណាឡើយ កាន់តែរស់នៅជាមួយគ្នាដោយសេចក្តីសុខ ចំណាយពេលជាមួយគ្នាដោយសុភមង្គលក៏កាន់តែមិនចង់អោយពេលវេលាដើរលឿន ប៉ុន្តែវាបែរដើរលឿនហួសស្មានរហូតដល់ប្រុងប្រៀបខ្លួនសឹងតែមិនទាន់ សប្បាយភ្លេចៗខ្លួនក៏ជិតដល់ពេលដែលត្រូវដំណើរផែនការទៅហើយ

ប៉ុន្តែហោចណាស់ក៏ពួកគេមានអនុស្សាវរីយ៏ល្អៗរវាងគ្នាច្រើនបែកគ្នាលើកនេះមិនដឹងពេលណាអាចជួប មិនមែនជាគូរគ្នាជាតិនេះក៏មានតែសង្កត់ចិត្តទ្រាំទទួលយកព្រោះវាជាការពិតដែលមិនអាចប្រកែកបាន

យប់ថ្ងៃព្រហស្បត៏
ម៉ោង៩:២៥នាទីយប់

ជុងហ្គុកទម្លាក់ប៉ាកកាចុះពីដៃសម្លឹងមើលសំបុត្រដែលនាយបានសរសេរទុកនៅក្នុងបន្ទប់សម្រាកផ្ទាល់ខ្លួនរបស់នាយ ស្អែកនេះនាយនឹងប្រគល់វាអោយថេយ៉ុងមុនពេលចេញទៅជាមួយក្រុមប៉ូលិសដំណើរការផែនការ ម្យ៉ាង...បើមិនអោយស្អែកនេះក៏មិនដឹងមានឱកាសណានឹងបានអោយទៀត

២ទៅ៣ថ្ងៃមកនេះពួកគេចំណាយពេលនៅជាមួយគ្នា ធ្វើរឿងដូចដែលគូរស្នេហ៏ទូទៅគេធ្វើស្តាប់ទៅអាចនឹងយល់ថាសាមញ្ញប៉ុន្តែសម្រាប់អ្នកដែលដឹងខ្លួនថាជិតនឹងចាកចេញ វាមានតម្លៃនិងមានន័យបំផុត ហើយក៏ពិបាកធ្វើចិត្តបំផុតដូចគ្នាព្រោះដឹងថាមិនអាចនៅក្បែរគ្នាបានអស់មួយជីវិតដូចអ្វីដែលចង់បាន....នាយមិនមែនស្ថិតក្នុងពេលវេលាមួយនេះ ពោលគឺគ្រាន់តែអ្នកឆ្លងកាត់មួយរយ:ហើយក៏ចាកចេញទៅវិញប៉ុណ្ណោះ

នៅក្បែរសំបុត្រមានប្រអប់ខ្មៅតូចមួយដែលមានកងដៃគុជក្នុងនោះ នាយបានទិញកាលពីម្សិលមិញមិនទាន់បានប្រគល់អោយម្ចាស់អំណោយ ក៏សង្ឃឹមថាថេយ៉ុងនឹងចូលចិត្តនៅពេលដែលបានឃើញវា ពិនិត្យគ្រប់សព្វជ្រុងជ្រោយហើយទើបនាយរហ័សរៀបចំទុកសិនមុននឹងដើរបកមកបន្ទប់សម្រាកធំដែលថេយ៉ុងកំពុងនៅខាងក្នុងនោះមិនចង់នៅយូរខ្លាចថាថេយ៉ុងអាចនឹងកើតជាការសង្ស័យបាន

បន្ទប់សម្រាក

ចេញពីបន្ទប់ទឹកមកថេយ៉ុងចងចិញ្ចើមព្រោះមិនបានឃើញវត្តមានរបស់អ្នកដែលចេញមកមុននេះ។ គេទុកកន្សែងជូតសក់ទៅម្ខាងនិងអង្គុយនៅតុសម្អាងប្រើប្រាស់ផលិតផលថែរក្សាសម្រស់អមដោយរអ៊ូតិចៗផង

[ដួងចិត្តអេលលីស] COMPLETE ✔️Dove le storie prendono vita. Scoprilo ora