ភាគ២:ឯងចង់ធ្វើស្អី?

7.5K 751 88
                                        

ល្ងាចថ្ងៃដដែល
ម៉ោង៦:៣៤នាទី ល្ងាច

ចេញពីកន្លែងដីនោះពួកគេបានមកផ្ទះរបស់លោកខាលីវិញដែលជាវីឡាតូចល្មមមួយ នៅមិនឆ្ងាយពីដីនោះប៉ុន្មានបើដើរដោយថ្មើរជើងគឺ៥នាទីអីប៉ុណ្ណោះ អញ្ចឹងទេតើសបានជាពេលមកដល់ឃើញគាត់ដើរចូលមកមិនមានជិះអ្វីមក ពីផ្ទះគាត់មកក៏អាចមើលឃើញភូមិគ្រិះដែលទុកចោលនោះដែរព្រោះវាក៏កម្ពស់ខ្ពស់និងធំគួរសមដែរ

"មេឃមើលទៅភ្លៀងខ្លាំងណាស់ ខ្យល់កន្រ្តាក់ខ្លាំងបែបនេះហានិភ័យពេលធ្វើដំណើរត្រលប់ទៅវិញណាស់យល់ល្អសម្រាកនៅទីនេះមួយយប់សិនទៅ"លោកខាល៏ឃាត់ព្រោះអំឡុងពេលនិយាយពីការផ្ទេរឯកសារកម្មសិទ្ធដីនោះ មេឃក៏ភ្លៀងខ្លាំងមើលទៅអាចនឹងពិបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ទើបគាត់ឃាត់អោយពួកគេនៅទីនេះសិន

"យ៉ាងម៉េចដែរលោកម្ចាស់?"ឡាវីនងាកមកសួរចាហ្វាយដែលអង្គុយស្ងាត់ហាក់សញ្ជឹងគិតបន្តិចមើលទៅមេឃក៏ឃើញថាពិតជាចេញឡានមិនរួចពិតមែនទើបងក់ក្បាលយល់ស្រប

"រំខានលោកហើយយប់នេះ"

"កុំនិយាយបែបនេះអី វាតិចតួចនឹងអ្វីដែលលោកបានជួយខ្ញុំនិងកូនស្រី"

"និយាយអញ្ចឹងដូចជាមិនបានឃើញកូនលោក? "ឡាវីនងាករកមើលតែមិនឃើញតាំងតែពីដំបូងម្ល៉េស

"សម្រាកនៅមន្ទីរពេទ្យក្នុងតំបន់នេះ ម៉ាក់គេជាអ្នកនៅមើលខ្ញុំទាល់តែរួចការងារទើបទៅមើលនាងតាមក្រោយ"លោកខាល៏អាក់បន្តិចមុននឹងងើបឈរឡើង

"ចាំខ្ញុំទៅរកសម្លៀកបំពាក់អោយផ្លាស់សម្រាប់យប់នេះចុះ"

"លោកម្ចាស់ពិតជានឹងសម្រាកទីនេះពិតមែន? "ឡាវីនងាកមកសួរបញ្ជាក់ក្រោយពេលឃើញថាលោកខាល៏គាត់ដើរចេញទៅបាត់

"ចុះឯងមិនមើលមេឃទេហ្ហេសចង់ទៅទាំងបែបហ្នឹង? "ជំនិតកម្លោះក៏បានត្រឹមតែសើចញឹមៗមិនសូវសមកាលដែលសួរបញ្ជាក់ព្រោះមានអារម្មណ៏ថាទីនេះប្លែកៗ គេឆ្ងល់តាំងតែពីហេតុការណ៏នៅកន្លែងភូមិគ្រិះនោះមកម្ល៉េសតែមិនហ៊ានដេញដោលសួរចាហ្វាយខ្លាចថានាយកើតមាននូវការមិនពេញចិត្តឡើងមក

[ដួងចិត្តអេលលីស] COMPLETE ✔️Tempat cerita menjadi hidup. Temukan sekarang