ភាគ៣៨:នរណាធ្វើអីបង?

5.9K 802 63
                                        

ក្រោយប្រាកដចិត្តថាទ្វារបន្ទប់សៀវភៅត្រូវបានបិតជិតមិនមាននរណាដើរឆ្លងកាត់ ជុងហ្គុកងាកមកមើលហារីសដែលនៅអង្គុយស្ងៀមលើកៅអីនោះ រឿងអីមិននៅស្ងៀមកាលបើកាំភ្លើងភ្ជុងមកចំកណ្តាលមុខគេអញ្ចឹង

"នរណាដឹងរឿងនេះខ្លះ? "គ្រាន់តែនិយាយប៉ុណ្ណេះហារីសដឹងបាត់ទៅហើយថាអ្នកចំពោះមុខទទួលស្គាល់ថាគេមិនមែនជាជុងហ្គុក អេស្តុនប្អូនប្រុសគេទៅហើយ

"ឯងពិតជាមិនមែន- "

"អើ!យើងមិនមែន!ហើយអាណាខ្លះដឹងរឿងនេះ? "ហារីសភ្ញាក់ព្រើតពេលនាយគំហកសង្កត់កាណុងកាំភ្លើងដល់កណ្តាលថ្ងាសគេកេះកៃរួចហើយស្រេច

"យើងម្នាក់ឯងដែលដឹងរឿងនេះ! "ជុងហ្គុកដកដង្ហើមធំធូរទ្រូងបន្តិចពេលដឹងថាហារីសមិនមាត់វែងមាត់ខ្លីទម្លាយរឿងនេះប្រាប់ទៅនរណាមុនមិនជួបគេ មិនអញ្ចឹងមុខជាពិបាកហើយ

"ល្អហើយ !ទោះបាញ់បំបែកក្បាលចោលត្រង់នេះក៏គ្មានខាតបង់អ្វីដែរ"

"ឯង! "ហារីសបានត្រឹមក្តាប់ដៃមិនហ៊ានធ្វើអីផ្តេសផ្តាស កុំអោយតែដល់វេនគេបានហើយ

"ឯងពាក់ព័ន្ធនឹងការសម្លាប់មួយនេះដែរមែនដែរទេហារីស?"

"យ...យើងមិនពាក់ព័ន្ធទេ!គេជាប្អូនយើង...យើងធ្វើបែបនោះដាក់គេបានយ៉ាងម៉េច? "

"ច្បាស់ហើយ?ចុះបើយើងមានភស្តុតាង? "ចេះតែនិយាយទៅក្រែងលោសារភាពមែនទែន ណាមួយលោកស្នងការក៏ទាក់ទងមកដែរថាហារីសមានអ្វីដែលលាក់បាំងនិងផ្តល់ចម្លើយអោយប៉ូលិសមិនអស់ថែមទាំងដឹងថាមានអ្នកប៉ងចង់បំបិតមាត់អ៊ំរីឆាតទៀត តែហារីសនៅតែប្រកាន់គោលជំហរថានាយមិនពាក់ព័ន្ធនឹងរឿងនេះ

"បើយើងពាក់ព័ន្ធមែន ក៏មិនខ្នះខ្នែងជួយសព្វជួយគ្រប់មករហូតដែរ!"

"អាចមិនពាក់ព័ន្ធក៏មិនប្រាកដថា មិនមែនមិនដឹងរឿងជាស្រុងតែជ្រើសមិននិយាយវាចេញមក បើអញ្ចឹងដដែលជួយធ្វើស្អី?មនុស្សស្លាប់ហើយរស់មកទទួលជំនួយដែលមិនចំជំនួយនេះដែរឬ?"ហារីសហាក់ស្ងាត់បន្តិចទៀតទើបជុងហ្គុកទម្លាក់កាំភ្លើងចុះសិនសឹមបន្តឡើង

[ដួងចិត្តអេលលីស] COMPLETE ✔️Where stories live. Discover now