ភាគ៨:ឈប់សិន!

5.7K 718 45
                                        

មួយម៉ោងទៅហើយនៅដោះមិនចេញ ថេយ៉ុងទោះជាក្តៅ ហត់និងធុញតែក៏មិនអាចទៅណាព្រោះខ្លាចនាយនឹងកម្ទេចរបស់របរខ្លួនមែន

"លោក!ឈប់សិន! "ឃើញនាយចុះមកខាងក្រោមសម្តៅទៅឡានមួយទៀតថេយ៉ុងរហ័សរត់ទៅរកនាយយ៉ាងលឿនតែពេលនាយមិនព្រមឈប់តាម ជ្រើសដើរគេចចេញទើបគេរត់មកស្ទាក់ពាំងពីមុខតែម្តង ព្រមទាំងត្រដាងដៃឃាត់ដំណើរគេ

"ពួកយើងនិយាយគ្នាសិន"

"តែយើងគ្មានអីត្រូវនិយាយទេ"គេដើរវាងទៅម្ខាងតែថេយ៉ុងនៅតែពាំងមិនអោយនាយទៅណារួច

"ខ្ញុំដោះមិនរួចទេ វាក៏កៀកម៉ោងខ្ញុំដូចគ្នាកុំកម្ទេចរបស់របរខ្ញុំអីណា ឡានប៉ុណ្ណឹងខ្ញុំទិញថ្មីឬក៏ចេញថ្លៃជួសជុលអោយលោកក៏បានដែរ"គេប្រុងនិយាយបន្តទៀតតែក៏អាក់ពេលឃើញនាយដើរចូលមកជិតទាំងមុខក្រញ៉ូវ

"ពេលមានបញ្ហាចូលចិត្តយកលុយ យកទ្រព្យមកដោះស្រាយរហូតឬ? "

"អញ្ចឹងលោកចង់បានអី! "ជុងហ្គុកមិនមាត់នាយនៅតែសម្លឹងមើលអ្នកដែលស្រែកគំហកមកកាន់ខ្លួនព្រមទាំងគ្រវីក្បាលតិចៗផង

ថេយ៉ុងនៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងខុស គេសុខចិត្តចាយលុយជួសជុលឬក៏ធ្វើអ្វីផ្សេងប្រសើរជាងនិយាយសុំទោសមកកាន់អ្នកដែលខ្លួនគិតអាក្រក់មកលើ

"បើដោះមិនចេញក៏នៅទីនេះទាល់តែប្តូរកង់ឡានថ្មីអោយយើងបានទៅ"

"ជុងហ្គុក!! "គេមិនស្មានទេថានាយនឹងអាចដាច់ចិត្តជាមួយខ្លួនបានដល់ថ្នាក់នេះ

"ពួកឯងដែលនៅទីនេះមើលអ្នកប្រុសអោយជាប់កុំអោយគេរត់ទៅណា បើគេគិតចង់គេចវេសក៏ធ្វើដូចទៅនឹងអ្វីដែលយើងប្រាប់ទៅ"ថេយ៉ុងបានត្រឹមខឹង ហារមាត់ឃាត់នាយក៏មិនទាន់ព្រោះគេឡើងឡានទៅបាត់ បន្សល់ទុកត្រឹមកូនចៅដែលទទួលបញ្ជាឈរយាមគេ

"ពីមុនលោកមិនមែនបែបនេះទេ ពីមុនលោកមិនមែនបែបនេះ! "គេបានត្រឹមឈឺចិត្តដែលពេលនេះមិនអាចគ្រប់គ្រងបង្គាប់បញ្ជានាយបានដូចមុន ថែមទាំងត្រូវគេធ្វើបាបវិញលើសដើមទៀត....គេពិតជាចង់ខ្លាចសភាពស្វាមីខ្លួនឯងនាពេលនេះពិតមែន

[ដួងចិត្តអេលលីស] COMPLETE ✔️Where stories live. Discover now