ភាគ១៨:ទះយើងហ្ហេស!

5.8K 741 54
                                        

ពេញមួយថ្ងៃមកនេះ នាយមិនបានទៅជួបក៏មិនបានតាមរកបន្ទាប់ពីហេតុការណ៏ដែលបានកើតឡើងនៅកញ្ចុះ គេក៏មកសង្ងំនៅបន្ទប់ធ្វើការអង្គុយមើលក្រដាសឯកសារមួយចំនួនដែលឃេវីននិងធីមបានរកឃើញកាលពីយប់

គេដឹងខ្លួនច្បាស់ថាកាលដែលមកទីនេះគឺដើម្បីមកស្វែងរកយុត្តធម៏អោយអ្នកដែលបានទទួលរង មិនបានមកព្រោះមានតួនាទីលួងលោមនរណានោះឡើយ

"ស្មុគស្មាញលើសពីអ្វីដែលបានគិតទៅទៀត"នាយទម្លាក់ឯកសារចុះលើតុយកដៃឈ្លីថ្ងាសខ្លួនឯង ពេលនេះយល់ថាខ្លួនឯងដូចជាចង់ក្លាយជាអ្នកស៊ើបអង្កេតជាជាងជាអ្នកជំនួញទៅហើយ

ក្រដាសដែលបានរកបានជាក្រដាសឯកសារដែលបង្ហាញថាជុងហ្គុក អេស្តុនតាមពិតមិនមែនជាកូនបង្កើតរបស់លោកម្ចាស់និងលោកជំទាវនោះឡើយ ឪពុករបស់គេជាប្អូនរបស់លោកម្ចាស់ដែលត្រូវបានស្លាប់ជាមួយម្តាយរបស់នាយនៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ កាលនោះនាយមានអាយុទើបតែ៣ឆ្នាំទើបលោកម្ចាស់សម្រេចទទួលយកគេមកជាកូនម្នាក់ទៀតរបស់គាត់។ ក្រដាសផ្ទេរអាណាព្យាបាល រូបថតជាមួយម្តាយឪពុកបង្កើតស្ថិតសឺមីមួយនេះទាំងអស់

"បើមិនមែនជាកូនបង្កើត ថែមទាំងជាកូនប្អូនម្តេចក៏ស្រាប់តែប្រគល់គ្រប់យ៉ាងមកអោយ?"ដល់ពេលនេះនាយក៏ហាក់ភាំងបន្តិចបន្តួចដែរ កាលដែលលោកម្ចាស់ព្យាយាមប្រគល់តំណែងនេះមកអោយដោយមិនស្ទាក់ស្ទើរបែបនេះ ឬមួយវាមានរឿងនៅក្រោយវាំងននដែលមិនបានទៅដល់ដែរទៅ?

គេហូតក្រដាសនេះចូលសឺមីដើមវិញនិងចាប់ស្រវាយកឯកសារមួយទៀតអមជាមួយសំបុត្រមួយដែលធីមបានរកឃើញនៅបន្ទប់របស់ហារីសនិងលោកជំទាវ ក្រដាសបន្ទាប់នេះគេក្រដាសដែលលោកជំទាវបានផ្ទេរភាគហ៊ុនរបស់គាត់ចំនួន១០ភាគរយដែលមាននៅក្នុងមុខជំនួញធំរបស់គ្រួសារទៅអោយហារីស វាមើលទៅក៏មិនប្លែកដែលគាត់ជាម្តាយផ្ទេរហ៊ុនអោយកូនតែវាប្លែកព្រោះវាមានព្រមទាំងលិខិតដែលព្យាយាមទំនាក់ទំនងទៅកាន់មេធាវីដែលកំពុងកាន់កាប់រឿងបណ្តាំមរតកអះអាងថាលោកម្ចាស់បានអោយតួនាទីគាត់ឆែកព្រោះមានអារម្មណ៏ថវាខ្វះខាតត្រង់ចំណុចណាមួយ....

[ដួងចិត្តអេលលីស] COMPLETE ✔️Where stories live. Discover now