"យកច្រាសមកដុសត្រង់កន្លែងដែលវាដីខ្លាំងបែបនេះ ហើយបើកន្លែងណាប្រឡាក់តិចតួចក៏អាចយកមកបោកនឹងដៃដោយការញីបែបនេះក៏បាន"ថេយ៉ុងអង្គុយលើកូនកៅអីទល់មុខចានដែកដែលដាក់វាំងននបោកលួចធ្វើតាមអ្វីដែលអ៊ំស្រីបង្រៀន
"ពេលដុសហើយក៏យកហាលតែម្តងត្រូវទេ? "
"ទេ!លាងសម្អាតទឹកជម្រះជាតិសាប៊ូសិន សឹមពូតវាអោយស្ងួតហើយយកទៅហាល"ថេយ៉ុងងក់ក្បាលញញឹមអរគុណគាត់
"ចេះធ្វើហើយត្រូវទេ? "
"បាទ!អរគុណហើយអ៊ំ"អ៊ំស្រីហ្វីណាញញឹមចាកចេញ ហើយក្រោយគាត់ចេញទៅផុតថេយ៉ុងក៏បែរមកសម្លឹងមើលក្រណាត់ក្នុងចានដែកទាំងដងដង្ហើមធំ
"មិនអីទេ!គ្រាន់តែបោកវាំងនន នរណាថាយើងធ្វើមិនបាន?"នាយតូចមូលដៃអាវឡើងយកច្រាសមកអង្គុយដុសផងញីផង ធ្វើតាំងពីអង្គុយលើកៅអីរហូតដល់អង្គុយចោងហោងបោកខាំមាត់ខាំកទំនងជាផ្ចិតផ្ចង់សម្បើមណាស់
មិនចង់អោយជុងហ្គុកនិងគ្រប់គ្នាមើលមកថាគេជាកូនអ្នកមានគ្រាន់តែរឿងប៉ុណ្ណឹងមិនចេះធ្វើទេ
២ ម៉ោងក្រោយ
"អោយទៅបោកវាំងននស្មាននឹងហើយបោកមិនទាន់រួចទៀត? "ជុងហ្គុកអង្គុយបង្កាត់ភ្លើងដាំបាយនៅចង្ក្រានចំហៀងផ្ទះដែលនាយបានសម្អាត និងសុំខ្ចីចង្ក្រានមកប្រើសិនឆ្លៀតងាកមើលផ្លូវម្តងម្កាលដែរព្រោះថេយ៉ុងបាត់ទៅតាំងតែពីនាយរៀបផ្ទះមិនទាន់រួចឥលូវគេសម្អាតហើយ លាងអង្ករដាំបាយបានឆ្អិនទៀតឥលូវហើយនៅមិនទាន់មកទៀត
គេចទៅដើរលេងឯណាហើយមិនស្រួល!
រំលឹកដើមដង្ហើមដល់ នាយតូចដើរមកវិញទាំងទឹកភ្នែករលីងរលោងរកយំសម្លឹងមើលម្រាមដៃខ្លួនឯងទើបអ្នកអង្គុយមើលចងចិញ្ចើមឆ្ងល់ស្ទុះងើបដើរទៅរក
"កើតស្អី?មុតដៃហ្ហេស? "
"ទេ!តែដៃខ្ញុំ!វាជ្រួញអស់ហើយ!!ហ្ហឹក មកពីលោកទាំងអស់!! "គេបែរដៃសឹងតែដាក់ដល់កណ្តាលមុខជុងហ្គុក ស្រែកយំខ្លាំងៗបើកុំតែពេលបោកហើយលើកវាំងននទៅហាលគេមើលដៃខ្លួនឯងខំអីមិនដឹងនោះឡើយ
أنت تقرأ
[ដួងចិត្តអេលលីស] COMPLETE ✔️
عاطفية«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)