"ចុះគិតថាខូចចិត្តអញ្ចឹងទៅគេអាចនឹងស្រលាញ់ឯងវិញឬ"
"លោកគិតថាគ្រប់ការឈឺចាប់របស់ខ្ញុំសុតតែជាការសម្តែងអង្វរកអោយបងប្រុសលោកមករកខ្ញុំឬ? "
"មកពីធ្វើចរឹកបែបនេះមិនអោយយើងគិតបានយ៉ាងម៉េច ធ្វើខ្លួនខ្សត់ខ្សោយបែបនេះតើវាសមតម្លៃហើយឬ"ថេយ៉ុងមិនមាត់ងាកមុខចេញតែក្រោយមកក៏ងាកមកវិញទាំងចងចិញ្ចើមឆ្ងល់ពេលឃើញនាយដើររុករើក្នុងបន្ទប់របស់ខ្លួន
"លោកចង់ធ្វើស្អី? "
"ប្រមូលរបស់របរដែលពាក់ព័ន្ធនឹងបងធំចេញពីបន្ទប់ឯង"ថេយ៉ុងបើកភ្នែកធំៗចិត្តមួយចង់ចូលទៅឃាត់ចិត្តមួយទៀតក៏មិនចង់ព្រោះគេក៏ហត់នឿយដូចគ្នាក្នុងការតាមស្នេហាដែលគ្មានសូម្បីតែពន្លកដុះមួយនេះ...ច្រើនឆ្នាំតែក៏គ្មានន័យ
"ជុងហ្គុក! "សម្លេងហៅអោយអ្នកដែលកំពុងប្រមូលរបស់ផងរកមើលសំបុត្រនោះផងងាកទៅមើលគិតថាថេយ៉ុងប្រហែលជាចង់ហាមមិនអោយប៉ះហើយ
"លោកពិតជាគិតថាខ្ញុំគួរអោយសង្វេគណាស់? "
"ត្រូវហើយ! ពេលនេះឯងក៏មានគ្រួសារគាត់ក៏មានគូរដណ្តឹង បែបនេះហើយនៅគិតថានៅមានឱកាសទៀត?"
"...."គេងើបមុខសម្លឹងទៅមើល យល់ថាសភាពគេនិងជុងហ្គុកក៏មិនខុសគ្នាប៉ុន្មាន....ស្រលាញ់មនុស្សម្នាក់ទាំងដែលដឹងហើយម្នាក់នោះផ្តល់អោយបានត្រឹមតែភាពឈឺចាប់
"វាជាជម្រើសរបស់ឯង យើងគ្រាន់តែនិយាយអោយយោបល់ព្រោះពួកយើងក៏គ្រាន់តែជាមនុស្សដែលគ្មានអ្វីជ្រាលជ្រៅដូចគូរស្នេហ៏ដទៃស្រាប់ហើយ"
"យកប្រអប់លើតុនោះទៅផង"គេចង្អុលទៅប្រអប់ក្បាច់ពណ៏ទឹកប្រាក់លើតុនោះ មានសភាពដែលហាក់ទទួលបានការមើលថែរក្សាយ៉ាងល្អពេលបើកមើលទើបដឹងថាវាជាប្រអប់ដែលរក្សាទុកសំបុត្រដែលហារីសបានសរសេរតបមកកាន់គេជាច្រើនតាំងតែពីមុនរហូតដល់ឥលូវ កំពុងរកផងឥលូវចង្អុលអោយប្រាប់អញ្ចឹងទៀតល្អតែម្តងមិនបាច់ហត់រកច្រើន
"យកវាចេញទៅផង!"
"ច្បាស់ហើយថាមិនឡូឡាស្រែកជេរស្តីយើងពេលក្រោយ"
YOU ARE READING
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ១៨:ទះយើងហ្ហេស!
Start from the beginning
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)