បើខុសម៉េចមិនកែខ្លួនឯង ក្រែងបណ្តាំមរតកមនុស្សម្នាក់មិនមែននរណាក៏អាចចេះតែបើកបានតាមចិត្តមិនអញ្ចឹង? នៅមានអារឿងសំបុត្រក្នុងបន្ទប់របស់ហារីសដែលជាការឆ្លើយតបរបស់ថេយ៉ុងនេះមួយទៀត អានមើលទៅគឺវាប្រៀបដូចជាសារក្នុងការអោយហារីសយកផ្ទះលំហែររបស់គេទៅបំពេញការងារសំខាន់ តែបានតែមួយថ្ងៃប៉ុណ្ណោះមិនអាចលើសពីនេះនោះឡើយ
ឈប់សិន!បើសិនជាសំបុត្រឆ្លើយឆ្លងរបស់ថេយ៉ុងនៅក្នុងបន្ទប់ហារីស អញ្ចឹងមានន័យថាសំបុត្រដែលហារីសផ្ញើរមកវាប្រាកដជានៅទីនេះ! ថាមិនត្រូវក៏អាចនឹងដឹងដែរថាការងារសំខាន់ដែលតម្រូវអោយខ្ចីផ្ទះមួយនោះជាអ្វី ហើយថេយ៉ុងមានបានចូលដៃចូលជើងក្នុងរឿងនេះមែនឬក៏អត់
"នាង!! "គេរហ័សរៀបចំឯកសារទុកកន្លែងលាក់ត្រឹមត្រូវងើបចាកចេញពីបន្ទប់ក៏ប្រទះនឹងអ្នកបម្រើដែលកំពុងជូតសម្អាតនៅក្បែរនោះល្មម
"លោកប្រុស!ត្រូវការអ្វីមែនដែរទេ? "
"អ្នកប្រុសនៅឯណា? "នាយអើតមុននេះមិនឃើញនៅកញ្ចុះទៀត បើថាគេទៅក្រៅបាត់ក៏ល្អស្រួលឆែកឆេរបន្ទប់អ្នកម្ខាងទៀតដោយមិនបង្កការសង្ស័យ
"ដូចជាឃើញឡើងមកបន្ទប់សម្រាករបស់គាត់យូរហើយមិនទាន់ឃើញចេញមកម្តងទៀតនៅឡើយ"ស្តាប់ចប់រាងស្រងាកចិត្តដែរពេលដឹងថាមិនអាចចូលឆែកតាមចិត្ត តែក៏សប្បាយចិត្តឡើងមកបន្តិចវិញនៅពេលគិតឃើញអ្វីមួយឡើងមក
បើថាធ្វើហើយមិនបានរបស់ដែលត្រូវរកទៀតច្បាស់ជាត្រូវខាតបង់ឥតអំពើ
តុកៗ
សម្លេងគោះនិងបើកទ្វារចូលមកអោយអ្នកដែលអង្គុយត្របោមក្បាលជង្គង់នៅលើគ្រែងាកមើលទៅមាត់បង្អួចមិនខ្ចីងាកមកមើលថាអ្នកដែលបានចូលមកជានរណា
"លឺសូរថាមិនទាន់បានញ៉ាំអី រវល់ធ្វើម្ហូបមកអោយយើង....ឥលូវយើងធ្វើមកអោយវិញ"ថេយ៉ុងងាកមកសម្លឹងមើលថាសអាហារឆ្លាស់គ្នានិងមុខអ្នកដែលលើកមកអោយទើបនឹងស្រែកអោយគេកោកៗប៉ុន្មានម៉ោងមុននេះសោះ
"មករវល់នឹងមនុស្សដែលលោកយល់ថាគ្មានតម្លៃធ្វើអី?ដាច់បាយក្រហាយទឹកក៏វាមិនពាក់ព័ន្ធនឹងលោកដែរ"
BINABASA MO ANG
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ១៨:ទះយើងហ្ហេស!
Magsimula sa umpisa
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)