ភាគ៨:ឈប់សិន!

Start from the beginning
                                        

"បងធំក៏ជួយការងារលោកប៉ាមករហូត ខ្ញុំទៅលូកដៃធ្វើអី"

"តែឯងក៏ជាកូនយើងម្នាក់ដែរ មិនគិតចង់រវីរវល់នឹងមុខជំនួញគ្រួសារខ្លះទេឬ?"

"ជុងហ្គុកគេក៏មានមុខជំនួញគេដែលត្រូវមើល លោកប៉ាកុំបង្ខំប្អូនពេកអី"ហារីសចេញមុខនិយាយជួសប្អូនតែក៏ស្ងាត់វិញពេលត្រូវឪពុកសម្លឹងមុខ

"យ៉ាងណាក៏ត្រូវអោយមករៀនសូត្រការងារទាំងនេះខ្លះ អនាគតទៅនឹងមើលការខុសត្រូវបន្តពីយើងយ៉ាងម៉េច? "

"រឿងបែបនេះប៉ាគួរតែនិយាយជាមួយបងធំ គាត់ជាកូនច្បងតំណែងលោកម្ចាស់នោះគួរតែបានលើគាត់ មិនមែនខ្ញុំ"លោកជំទាវនិងហារីសបានត្រឹមភាំងពេលឃើញជុងហ្គុកគំហកផាំងទៅផាំងមកតទល់នឹងឪពុកទាំងមិនញញើតញញើមដូចរាល់ដង

"ឯងនិយាយបែបនេះបានយ៉ាងម៉េច! "

"រឿងអីខ្ញុំនិយាយមិនបាន? បើវាជាការពិត!"មិនដឹងយ៉ាងម៉េចដែរយតែជុងហ្គុកយល់ថាវាមិនត្រឹមត្រូវដែលគាត់មើលរំលងហារីសបែបនេះ ណាមួយបើតាមស្តាប់ពីឃេវីនមក ជុងហ្គុក អេស្តុនក៏ហាក់ព្រមនឹងលើកតំណែងនេះអោយបងប្រុសនាយ ចុះគេត្រឹមអ្នកក្រៅដែលបន្លំខ្លួនទៅហ៊ានអារកាត់អ្វីបាន?

"ជុងហ្គុកឈប់ទៅ! កុំអោយលោកប៉ាខឹងអី"ហារីសឃាត់ព្រោះមិនចង់អោយកាន់តែមានការតឹងសរសៃកដាក់គ្នាជាងនេះ ចុងក្រោយនាយក៏បានត្រឹមដើរចេញមកជូនដំណើរប្អូនត្រលប់ទៅវិញ ព្រោះលោកលូវីសងើបដើរចាកចេញលែងនិយាយជាមួយតែក៏អាចមើលដឹងថាកំពុងឃ្នើសចិត្តដែលគេលែងស្តាប់តាមអ្វីដែលគាត់បាននិយាយ

"ឯងមិនគួរឈ្លោះជាមួយលោកប៉ាបែបនេះទេ"ហារីសនិយាយស្តីអោយប្អូនពេលគេដើរមកដល់ឡានដែលមានឃេវីនមកបើកទ្វារអោយ

"ចុះបងហេតុអីមិនប្រកែកខ្លះ?អ្នកដែលគួរបានគ្រប់យ៉ាងគួរតែជាបងមិនអញ្ចឹង"

"វាជាបំណងរបស់លោកប៉ា តើមាននរណាទៅជំទាស់បាន?ណាមួយតទៅមុខបងក៏នឹងជួយឯងគ្រប់គ្រងគ្រួសារយើងដដែលទេតើស ជាអគ្គនាយករងរបស់អេស្តុនគ្រុបក្បែរឯងនឹងហើយ"

"យ៉ាងណាក៏ធ្វើបែបនេះវាមិនត្រូវ ខ្ញុំមិនអាចដណ្តើមបងបាននោះទេ! "

[ដួងចិត្តអេលលីស] COMPLETE ✔️Where stories live. Discover now