"ព្រោះមិនទាន់ចាំបានថាជានរណា ខ្ញុំកំពុងស៊ើបមើលសិន"លឺគេនិយាយលោកម្ចាស់ក៏ដកដង្ហើមធំហាក់មិនពេញចិត្តដែលជុងហ្គុកចង់ចាត់ការរឿងនេះដោយខ្លួនឯង ស្លូតៗម៉ឹសៗដូចគេទៅធ្វើស្អីនរណាគេចេញ
"មុខឯងមិនស្រួលលើកទោសអោយអាពួកអស់នោះផង ក៏ថាបាន សំណាងហើយដែលចេះរស់មានជីវិតមកបាននោះ! "
"មនុស្សដែលគិតចង់នឹងសម្លាប់ខ្ញុំទៅហើយ ប៉ានៅគិតថាខ្ញុំលើកទោសអោយពួកវាងាយៗឬ?"
"....."
"អ្នកទាំងពីរមិនចាំបាច់បារម្ភទេ នរណាធ្វើស្អីខ្លះដាក់ខ្ញុំ ខ្ញុំច្បាស់ជាអោយវាសងវិញ"នាយមិនមាត់អាក់បន្តិចពេលឃើញថាហារីសក៏មានវត្តមាននៅទីនេះដូចគ្នា
"ជុងហ្គុក!មកលេងម៉ាក់និងប៉ាឬ? "គេញញឹមចូលមកជាមួយថាសដែលមានតែនិងនំនែកមកដាក់លើតុជូនឪពុកម្តាយ
"គាត់ជាអ្នកហៅខ្ញុំមក!"
"ម៉ាក់គិតថាគួរតែនាំកូនទៅមន្ទីរពេទ្យពិនិត្យម្តងទៀតឬអត់ កូនពិតជាប្លែកខុសពីមុនឆ្ងាយណាស់"
"ខ្ញុំគ្រាន់តែមិនទាន់ចងចាំអ្វី ណាមួយបើត្រលប់ទៅអោយដូចពីមុនវាប្រហែលជាពិបាក"
"តែបែបនេះក៏ល្អ មិនចាំបាច់ស្លូតបូតអោយពួកអាចង្រៃណាមកយកប្រៀបបាន អញ្ចឹងទៅគ្រាន់នឹងសមជាអនាគតលោកម្ចាស់បន្តពីយើងបន្តិច"ជុងហ្គុកមិនមាត់ចងចិញ្ចើមឆ្ងល់ក្រែងគេជាកូនប្អូនមិនអញ្ចឹង តំណែងនេះគួរតែបានទៅកូនច្បងមិនអញ្ចឹង?
"ម៉េចបានជាប្រគល់មកអោយខ្ញុំ? "
"ដែលហៅមកមិនមែនសួរនាំស្ថានភាពជំងឺឯងតែមួយមុខ តែយើងគិតថាវាដល់ពេលហើយដែលឯងចូលមកធ្វើជួយយើងនិងហារីសគ្រប់គ្រងជំនួញគ្រួសារ" ជុងហ្គុកដឹងលឺពីឃេវីននិយាយប្រាប់មុនមកដល់ដែរ ថាគ្រួសារនេះមានមុខជំនួញច្រើនក្នុងដៃ មានរោងចក្រផលិតគ្រឿងពេជ្រ ផ្សារទំនើបផារ៉ាដាយ៏ដែលជាទីកំសាន្តល្បីរបស់ប្រជាជនក្នុងប្រទេស ថែមទាំងម្ចាស់ព្រលានជើងហោះហើរផងតែបច្ចុប្បន្ននេះហារីសគឺជាអ្នកគ្រប់គ្រងការងារទាំងនោះ ហើយកាលដែលគេមានមុខជំនួញផ្សេងដាច់ដោយឡែកព្រោះជុងហ្គុក អេស្តុន ចង់មានសមិទ្ធផលខ្លួនឯងដែលមិនចាំបាច់ពឹងលើមុខជំនួញគ្រួសារហើយនាយពិតជាធ្វើបានជោគជ័យមែន ណាមួយវាក៏សមហេតុផលដែលហារីសជាអ្នកគ្រប់គ្រងជំនួញគ្រួសារព្រោះនាយជាកូនបង ថែមទាំងជាអ្នកគ្រប់គ្រងបន្ទាប់ ប៉ុន្តែម៉េចក៏ពេលនេះប្រែក្លាយជាគេ?
YOU ARE READING
[ដួងចិត្តអេលលីស] COMPLETE ✔️
Romance«មនុស្សអាក្រក់ក្នុងភ្នែកអ្នកគ្រប់គ្នាតែហោចណាស់អូនមិនមែនអាក្រក់ក្នុងភ្នែកបង» ប្រលោមលោកបរទេសបែបប្រឌិត content warning: mature scenes, the character, places name were all fiction. [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]
ភាគ៨:ឈប់សិន!
Start from the beginning
![[ដួងចិត្តអេលលីស] COMPLETE ✔️](https://img.wattpad.com/cover/394937591-64-k61295.jpg)