ភាគ៨:ឈប់សិន!

Start from the beginning
                                        

"អ្នកប្រុសប្រញាប់ធ្វើអោយលឿនៗទៅបាទ ឆាប់ហើយនឹងបានឆាប់ទៅសម្អាតខ្លួន"

"បើយើងចេះធ្វើយើងដោះរួចយូរហើយ មិនចាំបាច់ពួកឯងរាល់គ្នាមកនិយាយទេ! "ខឹងទាំងចាហ្វាយរាលដាលដល់ទាំងកូនចៅទៀត គេលើកដៃជូតញើសចេញពីមុខដែលវាកន់តែធ្វើអោយមុខគេមានប្រតាកស្នាមលើសដើម

"គឺពួកខ្ញុំ..."

"បើគិតមិនជួយទេ!ក៏បិតមាត់ហើយនៅអោយឆ្ងាយៗទៅ! "ថេយ៉ុងគំហកព្យាយាមអូសសម្ភារ:ធ្វើរថយន្តនោះមកក្បែរជើង ដែលព្រមចុះទុនមកធ្វើក៏ព្រោះតែថាសចម្រៀង វីយូឡុង របស់របរផ្សេងទៀតដែលអ្នកម៉ាក់និងលោកប៉ាបានទិញអោយ ខំអីក៏មិនមកដោះអាកង់ឡានស្អីនេះដែរ
___

តាមពិតត្រូវមានប្រជុំព្រឹកនេះតែឃេវីនប្រាប់ថាលោកម្ចាស់និងលោកស្រីហៅទៅជួបទើបគេត្រូវធ្វើដំណើរទៅទីនោះសិន

វិមានត្រកូលអេស្តុន

ចូលមកដល់ខាងក្នុងឃើញបុរសនិងស្រ្តីចំណាស់មួយគូរមានការរៀបចំខ្លួនយ៉ាងប្រណិតនិងថ្លៃថ្នូរខុសពីប្លែកពីមនុស្សក្នុងផ្ទះ ទើបជុងហ្គុកអាចសន្និដ្ឋានបានដោយមិនពិបាកថាប្រហែលជាលោកម្ចាស់ និងលោកស្រីដែលត្រូវជាម្តាយឪពុកអ្នកដែលគេកំពុងបន្លំនឹងហើយ

"មកដល់ហើយ អង្គុយចុះសិនមកកូន"លោកជំទាវបក់ដៃហៅកូនប្រុសអោយមកអង្គុយក្បែរទាំងស្នាមញញឹម តែគេបែរជាទៅអង្គុយកន្លែងផ្សេងឆ្ងាយពីគាត់ មិនញញឹម មិនរាក់ទាក់គាត់ដូចរាល់ដងសោះ

កូនប្រុសគាត់ប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់នេះឬ?

"លឺថាត្រូវប៉ះទង្គិចក្បាលខ្លាំង យ៉ាងម៉េចទៅហើយ? "លោកម្ចាស់ចោទសួរទៅកាន់កូនប្រុស ក្នុងចិត្តគាត់ក៏ឆ្ងល់មិនខុសពីភរិយាតែជ្រើសមិនសួរដេញដោលលើរឿងនេះ

"ហៅខ្ញុំមកគ្រាន់តែរឿងប៉ុណ្ណេះទេ? "នាយស្មានតែកើតអីធំដុំខំលើកការប្រជុំទៅថ្ងៃ បើមកសួរតែប៉ុណ្ណឹងទូរស័ព្ទមកក៏បាន

"កូនម៉ាក់មានគ្រោះថ្នាក់មួយទាំងមូល មិនអោយម៉ាក់បារម្ភបានយ៉ាងម៉េច? "

"ហារីសនិយាយថាឯងដាក់ពាក្យប្តឹងចុះឥលូវយ៉ាងម៉េចហើយ?ស្ងាត់ម្ល៉េស?"

[ដួងចិត្តអេលលីស] COMPLETE ✔️Where stories live. Discover now