ក្នុងពេលដែលអ្នកខាងក្រៅកំពុងអបអរ សប្បាយអើងកង ពីរនាក់ប្ដីប្រពន្ធនៅក្នុងបន្ទប់ក៏កំពុងប្រតិបត្តិការស្នេហាក្ដៅគគុកដូចគ្នា។ បរិយាកាសនៅខាងក្នុងវាហប់ស្អុះស្អាប់រហូតធ្វើឲ្យរាងកាយននោលគកទាំងពីរបែកញើសសស្រាក់ ខ្លួនក៏ស្អិតជាប់គ្នាឲ្យរមួតបេះមិនចេញ។
រាងស្ដើងច្រត់ដៃទាំងគូលើដើមទ្រូងរឹងមាំក្នុងពេលដែលផ្នែកខាងក្រោម ប្រឹងក្រលែង យោលយោគញាប់ស្អេក ធ្វើឲ្យពិបាកវេទនាហេលហាលតែខ្លួនឯងព្រោះតែទំហំនិងប្រវែងមួយនេះ។
"អឹស អាស ជុង"
"ឲ្យយើងជួយទេ អឹម?"
ជុងហ្គុកជួយអីមិនបាន មានតែខាំមាត់មើលរូបភាពរោលរាលរបស់ភរិយាខ្លួនដែលបញ្ចេញទឹកមុខសិចស៊ីស្របពេលប្រើចលនាលើកអុកនាយមិនសំចៃ។ គេខាំមាត់ថ្ងួថ្ងូរមួយអស់សម្លេងដោយគ្មានការអៀនខ្មាស បម្រើនាយដោយចិត្តនឹងចិត្តកាន់តែធ្វើឲ្យកំដៅស្នេហ៍ពុះកញ្ជ្រោលកាន់តែខ្លាំងរហូតនាយមិនអាចទុកដៃឲ្យនៅទំនេរតាមការសុំរបស់គេឡើយ។
"ហាស កុំអី ជ្រៅជាងនេះមិនបានទេ អាស"
តាមមើលនឹងភ្នែក នាយគ្មានជំនឿចិត្តនឹងទទួលយកវាទាំងអស់បានទេទើបព្យាយាមទប់ជើងនឹងកម្រាលលើកអុកស្រាលៗ ប៉ុណ្ណឹងសឹងតែបាក់កៅអីទៅហើយ។
"ម៉េចក៏ថាមិនបាន?"
"អឹក ជុង អាស"
រាងតូចញ័រខ្លួនចំប្រប់ លើកដៃទះតប់ដើមទ្រូងស្វាមីដោយការតូចចិត្ត មិនស្មានថាគេឆ្លៀតឱកាសអាចដោះដៃចេញពីខ្នោះហើយចាប់នាយលើកអុកតាមតែចិត្តអ៊ីចឹងឡើយ។
"ទប់ឲ្យជាប់"
"អាស ឈប់សិន"
ដៃមាំលើកទ្រគ្រលាក់ជើងទាំងគូ ឯបាតដៃក៏លូកហួសទៅច្របាច់សាច់ត្រកៀកត្រលុកត្រលុកពេញៗដៃមុននឹងងើបឈរ ចាប់លើកភរិយាជាទីស្រលាញ់ឡើងមកជាមួយ លើករលាក់ចុះឡើងៗតាមចង្វាក់មិនឲ្យដាច់សូរ។
"ហាស តិចៗ អឹម"
អ្នកខាងលើពោលខ្សាវៗដោយការចុកអួល ស្រួលផង អួលផង រមួលពេញក្នុងពោះព្រោះតែមានកូនដង្កូវយក្សមួយក្បាលកំពុងចូលមកលុកលុយជ្រៅដល់ខាងក្នុង។
"ហើបមាត់ ហើយលានអណ្ដាតមក"
ថេយ៉ុងព្រមធ្វើតាមគេគ្រប់ពាក្យគ្រប់ម៉ាត់ ព្រមហើបមាត់ទទួលអណ្ដាតក្ដៅគគុកចូលមកផ្ដោះផ្ដងនិងថើបជញ្ជក់ ប្រទាក់អណ្ដាតទៅវិញទៅមកដោយស្ម័គ្រចិត្ត។
នេះជាតួនាទីដែលមហេសីដូចជានាយត្រូវធ្វើដើម្បីបម្រើអធិរាជ។
"អឹស អូន... អូនយល់ថាមិនស្រួលក្នុងពោះទេ"
ក្រោយបញ្ចប់បានប៉ុន្មានទឹក ថេយ៉ុងក៏លើកដៃស្ទាបអង្អែលក្បាលពោះដែលរីកធំរបស់ខ្លួនដោយវាពោរពេញទៅដោយទឹកអម្រិតដែលគេបានផ្ដល់ឲ្យនិងមានខ្លះទៀតក៏ហូរបន្តគ្នាដល់កែងជើងហាក់ចង់បញ្ជាក់ប្រាប់ថានាយអស់សមត្ថិភាព ទទួលយកលែងបានហើយត្រឹមមួយតង់ចុងក្រោយនេះ។
"ចាំយើងជួយយកវាចេញ"
"កុំ អាស កុំអីអធិរាជ"
ឃាត់មិនឈ្នះ រាងតូចក៏ត្រូវអ្នកជាប្ដីចាប់បង្វែរខ្លួនឲ្យទប់ដៃនឹងមាត់បង្អួចនឹងទយត្រកៀកមករកខ្លួន ឯជើងស្រឡូនវិញក៏ត្រូវនាយចាប់កន្ធែកចេញពីគ្នាមុននឹងប្រើម្រាមដៃពីរញ៉ុកចូលភាពទន់ជ្រាយនិងញែកវាឲ្យកាន់តែធំរហូតដល់ហូរកាកសំណល់ជាច្រើនចេញមក។
"អាចបន្តបានឬនៅ?"
"អា៎ អធិរាជ អាស"
ថេយ៉ុងរកតែទប់ខ្លួនមិនទាន់ពេលត្រូវគេសម្រុកចូលមកពីក្រោយកប់ជ្រៅរកចំណុចបញ្ចប់មិនឃើញ។ យល់ថាជាប្ដីប្រពន្ធ ធ្លាប់ធ្វើរឿងអស់នេះរាប់មិនអស់តែនាយនៅតែរំភើប នៅតែញាប់ញ័រ ស្រៀវស្រើបពេញខ្លួនរាល់ពេលដែលនៅក្នុងរង្វង់ដៃគេ។
មិនចង់បដិសេធទេថាការថ្នាក់ថ្នមដែលនាយទទួលបានពេលនេះធ្វើឲ្យនាយមានក្ដីសុខប៉ុណ្ណា រីករាយខ្លាំងប៉ុណ្ណា។ នាយចង់ប្រមូលការចងចាំទាំងប៉ុន្មាននៅយប់នេះទុក ចង់ថែរក្សា មិនឲ្យវាបាត់បង់ឡើយ។
បន្ទាប់ពីពេលវេលាផ្អែមល្ហែមកន្លងអស់ទៅជាច្រើនម៉ោង រាងស្ដើងក៏ទន់ខ្លួនល្អូនដល់ថ្នាក់ទប់លំនឹងលែងរួចទើបត្រូវស្វាមីបីត្រកង ថ្នមថែដាក់នៅលើគ្រែដោយមិនឃ្លាតគ្នា។
"អូនស្រស់ស្អាតគ្រប់ពេលទាំងអស់ ព្រះមហេសី"
អធិរាជវែកសក់បាំងមុខឲ្យភរិយាដោយកាយវិការយកចិត្តទុកដាក់មុននឹងឱនទៅថើបថ្ពាល់មួយខ្សឺតធំដោយក្ដីស្រលាញ់ដាក់អ្នកខាងក្រោមទ្រូងឲ្យបើកភ្នែក សម្លឹងមកនាយម៉ក់ៗទាំងខ្សត់ខ្សោយកម្លាំង។
"អធិរាជក៏ស្រស់សង្ហាបំផុតដូចគ្នា ទ្រង់ជាទេវបុត្រក្នុងចិត្តអូនរហូតមក"
នាយអង្អែលមុខមាត់ស្វាមីដោយស្រមៃនឹកដល់ពេលវេលាកន្លងមកដែលធ្លាប់មានជាមួយគ្នា។ មិនធ្លាប់មានពេលណាដែលបេះដូងនាយមិនលោតញាប់រាល់ពេលឃើញមុខសង្ហានេះទេ។
"អូនចង់ឃើញមុខទ្រង់គ្រប់ពេល មិនចង់ឲ្យអធិរាជពាក់របាំងមុខទៀតទេ"
"ឲ្យតែអូនចង់បាន! ពេលត្រឡប់ទៅវិញចាំពួកយើងចេញបង្ហាញមុខជាមួយគ្នានៅពិធីបង្ហោះគោមក៏បានដែរ"
ដើមឡើយព្រោះតែរំលឹកដល់មាតាបង្កើតរបស់ខ្លួនទើបនាយតែងតែពាក់របាំងមុខដែលទ្រង់ធ្វើឲ្យតែពេលនេះអ្នកដែលសំខាន់បំផុតចំពោះនាយគឺជាព្រះមហេសី ដូចនេះ បើគេមិនចង់ឲ្យនាយពាក់វា នាយក៏មិនពាក់ទៀតដែរ។
"ទ្រង់ពិតជាចង់នាំអូនទៅវិធីបង្ហោះគោមជាមួយគ្នាមែនឬ?"
"បើមិនមែនអូន តើមាននរណាសាកសមទៀតទៅ?"
ស្ដាប់សម្ដីរបស់អធិរាជ នាយក៏ក្ដុកក្ដួល ចង់ទឹកភ្នែករលីងរលោង នឹកដល់រឿងចាស់ដែលធ្លាប់យល់ច្រលំ យល់ថាទ្រង់ជ្រើសរើសអ្នកផ្សេងជំនួសខ្លួនតែការពិតនោះគ្រាន់តែជាល្បិចដើម្បីបង្ក្រាបពួកបះបោរប៉ុណ្ណោះ។
"ហេតុអីក៏យំទៀតហើយ?"
"អូនគ្រាន់តែសប្បាយចិត្តដែលបានត្រឡប់មករស់នៅជាមួយព្រះស្វាមីម្ដងទៀត អូនក៏មានកំហុសដែរដែលធ្លាប់យល់ច្រឡំលើទ្រង់"
"ទេ! យើងទេដែលផ្ដាច់ការចំពោះអូន យើងសាកសមនឹងទទួលរងការឈឺចាប់លើសអូនរាប់ពាន់ដង"
ដៃដែលខ្លួនធ្លាប់តែចាប់ដាក់ច្រវាក់ ដាក់ខ្នោះក៏ប្ដូរជាចាប់លើកមកថែថើបដោយក្ដីស្រលាញ់ ចង់បញ្ជាក់យ៉ាងច្បាស់ត្រង់នេះថានាយប្រួលប្រែ នឹងមិនធ្វើឲ្យភរិយាឈឺចាប់ទៀតទេ។
"សំខាន់បំផុតពេលនេះ គឺពួកយើងមានក្ដីសុខ យើងកុំរំលឹករឿងសោកសៅទៀតអី"
"សន្យានឹងមិននិយាយទៀតទេ"
"បើនិយាយទៀត យើងដាក់ទោសហើយ"
"អាស៎ រសើបណាស់ កុំអី ហិហិ"
រាងតូចរមួលខ្លួន សើចក្អាកក្អាយពេលត្រូវស្វាមីឱនមកឈ្មុសឈ្មុល ដេញថើបពីកញ្ចឹងកដល់ត្រចៀក ញ៉ោះឆ្វេងញ៉ោះស្ដាំបង្កើតបានជាសំឡេងសើចមិនឈប់។
"យប់នេះពិសេសខ្លាំងណាស់ ដឹងអ៊ីចឹងយើងនាំបុត្រមកផ្ញើមាតាបិតាអូនយូរហើយ"
"កុំប៉ិនពេក"
"មកពីពួកគេចេះតែមករំខានយើងហ្នឹងណា"
"មើស៎ លែងអូន! យប់ហើយ អូនងងុយណាស់"
"ផ្ទំទៅ យើងធ្វើតែឯងក៏បាន"
"អត់ទេ មិនបានទេ"
កាន់តែឃាត់នាយដូចកាន់តែចង់លូកលាន់ប្រពន្ធថែម តែគ្រាន់តែចង់ញ៉ោះ មិនបានចង់បង្ខិតបង្ខំអ្វីទេ ក៏ដឹងដែរថាថ្ងៃនេះគេក៏នឿយព្រោះរឿងកាលពីថ្ងៃផង។
"ព្រះមហេសី? លក់ហើយ?"
ប្រហែលងងុយនិងអស់កម្លាំងខ្លាំងទើបគេលង់លក់ឆាប់រហ័សយ៉ាងនេះ។
"..."
"យើងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ កុំចាកចេញពីយើងទៀតណា៎"
"ហិហិ អូនដឹងហើយ អូនក៏ស្រលាញ់ទ្រង់ណាស់ដែរ"
"អូនហ៊ានបោកយើងឲ្យសារភាពស្នេហ៍ផងហេស? យើងត្រូវតែដាក់ទោសអូន"
"អា៎ កុំអី! អូនផ្ទំមែនទែនហើយ ឈប់លេងហើយ"
កូនបីបួនទៅហើយ តែប្ដីប្រពន្ធគេនេះទើបតែយល់ចិត្តគ្នា ទើបចេះស្រលាញ់ថ្នាក់ថ្នមគ្នាដូចគូស្នេហ៍ថ្មីថ្មោង គួរឲ្យច្រណែន។
មានរឿងរកាំរកូសជាច្រើនដែលបានកើតឡើងរវាងចំណងប្ដីប្រពន្ធមួយនេះ តែអ្នកទាំងពីរនៅតែត្រឡប់មកជានានឹងគ្នាវិញ នោះក៏ព្រោះតែក្ដីស្រលាញ់ដែលធំជាងមេឃ។ ព្រោះក្ដីស្រលាញ់ទើបព្រមលើកលែង ព្រមអធ្យាស្រ័យគ្រប់រាល់កំហុសគ្រប់យ៉ាង។
សង្ឃឹមថាចាប់ពីថ្ងៃស្អែក ពួកយើងអាចចាប់ផ្ដើមជាមួយគ្នាសាជាថ្មីដោយគ្មានឧបសគ្គអ្វីមករារាំងទៅចុះ។
To be continued 💗
ដោយសារយប់ហ្នឹងជក់មើលរឿងហុងកុងពេក ភ្លេចសរសេររឿង ចឹងឈុតឆាករន្ធត់ ចាំតវគ្គក្រោយ 😘😘
VOCÊ ESTÁ LENDO
បក្សីទ្រុងមាស 🦋 [Ended ✅]
Fantasia"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង October/2024...
![បក្សីទ្រុងមាស 🦋 [Ended ✅]](https://img.wattpad.com/cover/377702815-64-k851805.jpg)