Ch36: ជឿជាក់លើអូនសិន

4K 289 24
                                        

ក្នុងចំណោមបងប្អូនពួកគេ ប្រហែលមានតែជែតម្នាក់ទេដែលអាចរក្សាភាពស្ងប់ស្ងាត់បានដោយមិនចាំបាច់ត្រូវទៅប្រឆាំង រើបម្រះពីបិតាព្រោះនាងកំពុងតែទទួលបានការយកចិត្តទុកដាក់ពីបិតាដែលនាងតែងតែស្រមៃចង់បានយូរមកហើយ។ នាងចង់នៅបែបនេះ ចង់នៅជួបជុំគ្រួសារ មិនថាកន្លងមកមានរឿងបែបណាក៏នាងព្រមលើកលែងឲ្យបិតាខ្លួនដែរ។
ប៉ុន្មានថ្ងៃនេះ ព្រះនាងតូចត្រូវបានរាជគ្រូដែលជាស៊ុនអ៊ីមើលថែ បង្ហាត់បង្រៀនពីវិន័យក្នុងវាំងយ៉ាងដិតដល់ហើយនាងក៏តាំងចិត្តរៀនយ៉ាងស្ដាប់បង្គាប់ដោយមានពេលខ្លះ បិតាក៏ឆ្លៀតមកសួរសុខទុក្ខនិងកំដរនាងសោយអាហារពេលព្រឹក ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យជួបនឹងមាតារួមជាមួយប្អូនៗឡើយ។
"មិនដឹងថាពេលណាទើបម្ចាស់ប្អូនអាចចេញមកវិញទេ ហ៊ើយ"
ជែតដឹងថាត្រឹមថាពួកគេកំពុងហ្វឹកហាត់ក្រោមការត្រួតពិនិត្យរបស់រាជគ្រូធំតែមិនស្មានថាពួកគេមិនអាចសូម្បីតែចេញមកជួបនាង។ មិនដឹងថាសុខទុក្ខយ៉ាងណាទៅហើយ មានរងរបួសឬអត់។
"ព្រះនាងតូចកុំដកដង្ហើមធំអី ព្រះបុត្រានឹងចេញមកវិញឆាប់ៗនេះហើយ"
"យើងអផ្សុក គ្មាននរណាមកលេងជាមួយសោះ"
"ចាំខ្ញុំម្ចាស់កំដរទ្រង់ជិះសេះយ៉ាងម៉េចដែរ?"
"បានដែរឬ?"
មិនធ្លាប់ដឹងសោះថាព្រះបិតាមានមេត្តាយ៉ាងនេះ ព្រមឲ្យនាងចេញទៅក្រៅលេងតាមចិត្ត។ ទ្រង់មិនដូចអ្វីដែលជែកបាននិយាយប្រាប់នាងទាល់តែសោះ។
"សម្រាប់ព្រះនាងតូចគឺបានស្រាប់ហើយ"
"អ៊ីចឹងយើងសុំរៀបចំខ្លួនមួយភ្លែតសិនណា៎"
"ក្រាបទូល"
កាលដែលអធិរាជព្រមសម្របតាមព្រះនាងតូចច្រើនរឿងនោះក៏ព្រោះតែទ្រង់ក៏មានចិត្តអាណិតអាសូរ ដឹងខ្លួនខុសដែលធ្លាប់ធ្វើបាបនាងតាំងតែពីនៅក្នុងផ្ទៃ។
ពេលនាងកើតហើយ នាយក៏មិនសូវបានខ្វល់ខ្វាយ គិតតែពីចាប់បំបែកព្រះមហេសីចេញដើម្បីអាងបាននៅជាមួយគ្នាតែពីរនាក់ បង្គាប់បង្ខំទាល់តែទទួលបានព្រះបុត្រា។
ដើមឡើយគឺចង់បានព្រះបុត្រាស្នងរាជណាស់ ធ្វើគ្រប់យ៉ាងគឺដើម្បីតែពួកគេតែរឿងក៏ប្រែក្រឡាប់ចាក់ មកដល់ពេលនេះទើបដឹងថានាយខុសគ្រប់យ៉ាង ខុសដែលមិនធ្លាប់យកចិត្តទុកដាក់នឹងមនុស្សនៅក្បែរខ្លួន។
មើលតែពេលនេះចុះ បុត្រដែលនាយបានរំពឹង ចង់លើករាជសម្បត្តិទាំងអស់ឲ្យទៅគេ គេមិនទាំងស្ដាប់សម្ដីនាយផង។
"យើងតែងតែចង់បានបុត្រដែលខ្លាំងពូកែដូចយើង អាចស្នងរាជជំនួសយើងហើយពេលនេះយើងក៏ធ្វើវាបានសម្រេចមែន។ គេមិនត្រឹមតែមានថាមពលដូចយើងទេ នៅមានចរិតមានះ មិនចេះនៅក្រោមនរណាដូចជាយើងទៀត"
មានតែពេលរាងតូចគេងលក់ទេទើបនាយអាចមកអង្គុយត្អូយត្អែប្រាប់គេបានយ៉ាងអាម៉ាស់។ ពេលមកជួបមនុស្សដូចខ្លួន ទើបនាយដឹងថាពិតជាពិបាកគ្រប់គ្រង ប្រដៅម្ដងៗសឹងតែទ្រាំមិនបាន។
"សឺត ភ្ញាក់បានហើយព្រះមហេសី"
នៅជាមួយនាយពេលណារកតែគេង យកលេសហត់នឿយ អស់កម្លាំងមិនគិតចង់មកអង្គុយសាសងជាមួយប្ដីដែលបែកគ្នាជិត១០ឆ្នាំទាល់តែសោះ។
"អឹម ចង់គេង"
"ចង់គេង លែងចង់ងើបមកជួបបុត្រហើយឬ?"
គ្រាន់លឺពាក្យថាបុត្រភ្លាម នាយតូចក៏លើកដៃញីភ្នែកប្រឹងបើកឡើងទាំងពិបាក គ្មានសូម្បីកម្លាំងសេសសល់ឲ្យស្ទុះងើប។ បើមិនមែនមកពីគេទេ នាយក៏មិនធ្លាក់ខ្លួនដូចមនុស្សឈឺដែរ។
"អូនងើបមិនរួចទេ ឈឺពេញខ្លួន"
"ឈឺត្រង់ណាខ្លះ? ឲ្យយើងមើលបន្តិច"
ឃើញអង្អែលត្រង់ចង្កេះញយដង ជុងហ្គុកក៏ចាប់ប្រពន្ធឲ្យគេងផ្កាប់មុខនិងលើកដៃម៉ាស្សាថ្នមៗត្រង់ត្រកៀក ឡើងមកដល់ចង្កេះចុះឡើងៗដើម្បីចង់ឲ្យគេធូរស្បើយ។
"អា៎ ខិតលើបន្តិច"
មិនដឹងថាគេម៉ាស្សាម៉ាកអី យូរៗទៅស្ទាបអង្អែលតែលើគូទរបស់នាយ ក្រវែលៗតែកន្លែងសំខាន់ មិនព្រមដកដៃសោះ។
គិតអី? បាក់ធ្មុងមែនឬយ៉ាងណាបានជាមកបន្ទាបខ្លួន យកចិត្តប្រពន្ធដូច្នេះ?
"ស្រួលខ្លួនខ្លះទេ?"
នាយតូចងាកក្រោយសម្លឹងមុខបុរសជាទីស្រឡាញ់ទាំងអឹមអៀនត្បិតថាខ្លួនពិតមិនដែលទទួលបានការថ្នាក់ថ្នមដូចថ្ងៃនេះឡើយ។  គេប្រែហើយ? ប្រែចេះយល់ការឈឺចាប់របស់នាយ?
"ក៏... បានធូរខ្លះហើយ"
"បើនៅឈឺ ចាំយើងលាបថ្នាំឲ្យ"
"មិនអីទេ ត្រូវធ្ងន់ជាងនេះក៏អូនធ្លាប់ដែរ អូនស៊ាំហើយ"
ដែលនិយាយនេះព្រោះចង់រំលឹកដល់អតីតកាល ចង់ឲ្យគេដឹងថានាយធ្លាប់ឈឺខ្លាំងប៉ុណ្ណា។
"មកពីយើងហាមចិត្តខ្លួនឯងមិនបាន! លើកក្រោយលែងមានទៀតហើយ"
"ទុកចិត្តបានដែរទេ?"
"សម្ដីស្ដេចក៏អូនមិនជឿដែរហេស?"
"បើចង់ឲ្យអូនជឿ ទ្រង់បញ្ជាក់មកថាទ្រង់បានកែប្រែ គិតដល់អ្នកក្បែរខ្លួនជាធំនិងព្រមធ្វើគ្រប់យ៉ាងដើម្បីឲ្យគ្រួសារមួយនេះមានលក្ខណៈពេញលេញមែន"
ពេលនាយចាក់ចំណុច គេក៏ស្ងៀមត្រឹង មិនតប មិនស្ដីបានន័យថាមិនព្រមទេមែនទេ?
បាន! អ៊ីចឹង នាយក៏គ្មានហេតុផលអីត្រូវលើកលែងទោសឲ្យគេទៀតដែរ។ ដើរចេញពេលនេះគឺជាជម្រើសដ៏ល្អ។
"ព្រះមហេសី! អូនចង់ទៅណា?"
"បើទ្រង់នៅតែដូចដើម អូនក៏នឹងរកវិធីរត់ចេញពីទីនេះម្ដងទៀតឲ្យទាល់តែបានហ្នឹង"
"ហាមធ្វើបែបហ្នឹងជាដាច់ខាត!"
"ទ្រង់ហាមអូនមិនបានទេ អឹម"
ប្រកែកណាស់ ចង់គេចណាស់តែនៅមិនផុតពីក្រញាំមុតស្រួចរបស់ឥន្រ្ទី។ នាយត្រូវគេចាប់ ខាំក្រញិចបបូរមាត់ខ្លាំងៗតាមតែចិត្តខឹងសម្បារ ចិត្តជាម្ចាស់ការរបស់គេមកលើនាយ វាមិនអាចថាបញ្ចប់ក៏ចប់ភ្លាមៗទេ។
"អា៎ យើង..."
"ទ្រង់បង្ខំអូនទៀតហើយ"
"មិនមែនទេ! យើងគ្រាន់តែចង់ឃាត់មិនឲ្យអូនចាកចេញ អូនក៏ដឹងថាយើងស្រលាញ់អូនប៉ុណ្ណា បាត់អូនប៉ុន្មានឆ្នាំមកនេះ យើងទ្រាំរស់ដូចស្លាប់ ទ្រាំដើម្បីបុត្រនិងនគរស្ទើរតែឆ្កួតម្ដងៗទៅហើយ!"
នាយតូចក្ដុកក្ដួល ទឹកភ្នែកចាប់ផ្តើមរលីងរលោង ប្រឹងឈ្ងោកមុខចុះលាក់អារម្មណ៍ខ្លួនឯងក្រោយបានស្ដាប់ការសារភាពរបស់គេ។ មិនមែនតែគេទេ នាយក៏ពិបាកទ្រាំ គេងនឹកគេរាល់យប់ យំរាល់យប់ជាពិសេសឲ្យតែឃើញមុខបុត្រគឺនឹកឃើញស្វាមីហើយ។
"យើងគិតហើយថាបើអូនមិនបង្ហាញខ្លួនទៀត យើងនឹងដើរកម្ទេចនគរម្ដងមួយៗទាល់តែរកឃើញ"
"ទ្រង់មិនអាចធ្វើបែបហ្នឹងបានទេ"
"ត្រូវហើយ! យើងមិនបានធ្វើទេព្រោះយើងរកអូនឃើញហើយ! អូនមិនចូលចិត្តឲ្យយើងបង្កសង្គ្រាម យើងមិនធ្វើទៀតទេឲ្យតែអូនព្រមមកនៅទីនេះជាមួយយើងវិញ"
តើនេះអាចចាត់ទុកជាការគម្រាមកំហែងមួយដែរទេ? ហេតុអ្វីភាសាស្នេហារបស់គេមានតែភាពឃោរឃៅ?
"បើអធិរាជពិតជាតាំងចិត្តធ្វើដើម្បីអូនពិតមែន អ៊ីចឹងដោះលែងបុត្រអូនសិនទៅ ដោះលែងមនុស្សទាំងអស់ដែលជិតស្និទ្ធនឹងអូនព្រោះពួកគេគ្មានកំហុសទេ"
"មនុស្សជិតស្និទ្ធ?"
"ទ្រង់ដឹងហើយថាអូនចង់សម្ដៅលើអ្នកណាខ្លះ!"
នាយបានធ្វើបាបនិងចាប់មនុស្សច្រើនណាស់ឲ្យតែមានទាក់ទង់នឹងការបាត់ខ្លួនព្រះមហេសីទើបមិនសូវចាំថាមាននរណាខ្លះ។
មិនស្មានថានាយខំលន់តួប៉ុណ្ណឹងហើយ គេនៅមើលដឹងថានាយបានលួចទៅធ្វើអីទៀត។
"ទ្រង់គួរតែរៀនជឿជាក់អូនសិនមុននឹងចង់ត្រឡប់មកត្រូវគ្នាវិញ"
"យើងអាចធ្វើបានមួយរយភាគរយ បើជើងអូនជាប់ខ្នោះ"
"អធិរាជ!"
ដល់ថ្នាក់ត្រូវរាងតូចសម្លក់ចង់ស៊ីសាច់ហុតឈាមទើបនាយព្រមបន្ធូរបន្ថយមួយជំហានទុកផ្លូវខ្លះឲ្យគេដើរ។
"យើងព្រមតាមអូន តែលក្ខខណ្ឌគឺដូចដើម! ហាមចេញពីដំណាក់..."
"មិនព្រមទេ!"
"ស្ដាប់យើងសិន!"
មិនអីទេៗ! ត្រូវប្រាប់ខ្លួនឯងឲ្យបើកចិត្តឲ្យទូលាយ មិនក្ដៅក្រហាយ មិនហួងហែងគេហួសហេតុទៀតទេ!
"អូនហាមចេញពីដំណាក់បើគ្មានការអនុញ្ញាតពីយើង គ្មានអ្នកការពាររបស់យើងទៅជាមួយ យល់ទេ?"
"អូនត្រូវការសុំការអនុញ្ញាតពីទ្រង់ដែរ?"
ចុះបើគេនិយាយមួយម៉ាត់ថាមិនឲ្យចេញនោះ? វាមិនដូចតែគ្នាទៅហើយទេឬ?
"នេះជាការចាប់ផ្តើមទេ! ឲ្យយើងរៀនធ្វើចិត្តសិនទៅ យើងនឹងព្យាយាមមិនហួងហែង មិនប្រចែប្រច័ណ្ឌដាក់អូនបន្តិចម្ដងៗ យូរៗទៅអាចនឹងល្អជាងនេះក៏ថាបាន"
តើគួរតែសាកល្បងម្ដងទៀតដែរទេ? សាកផ្ដល់ឱកាសម្ដងទៀតឲ្យមនុស្សដែលខ្លួនស្រលាញ់ តើវាមានតម្លៃដែរទេ?
"បើអូនមិនព្រមក៏យើងនៅតែបង្ខំអូនបានដែរ អូនគិតទៅមើល៎ថាមួយណាចំណេញជាង?"
"អូន... អូនព្រមស្ម័គ្រចិត្តនៅទីនេះ តែហាមទ្រង់ក្បត់សម្តីឲ្យសោះ បើមិនអ៊ីចឹងទេ..."
"យ៉ាងម៉េច? អូនចង់ធ្វើអីយើង?"
"អូននឹងស្អប់ទ្រង់ ស្អប់ខ្លាំងគ្មានថ្ងៃអាចប្រែមកស្រលាញ់ទៀតនោះទេ អឹម"
កំពុងតែដាក់ខសន្យាមិនទាន់ទាំងរួចរាល់ស្រួលបួលផង ថេយ៍ក៏ត្រូវរាងក្រាស់ចាប់ថើបម្ដងទៀត ប៉ុន្តែលើកនេះជាការថើបថ្នមៗ បំបោសអង្អែលឲ្យនាយទោទន់ លង់ជាមួយនឹងរសជាតិស្នេហាដ៏ផ្អែមល្ហែមមួយនេះ។
ហេតុអី្វមាត់បុរសសម្ដីអាក្រក់ម្នាក់នេះនៅតែផ្អែម នៅតែជាប់ចិត្ត ធ្វើឲ្យនាយឈ្លក់វង្វេងយ៉ាងនេះ?
"ហាមនិយាយថាស្អប់ប្ដីខ្លួនឯង! អូនត្រូវតែស្រលាញ់យើងដូចដែលយើងស្រលាញ់អូន ស្ដាប់បានទេ ហ៊ឹម?"
សួរខ្លួនឯង សន្មតដោយខ្លួនឯងព្រោះនាយឆ្លើយមិនបានពេលត្រូវគេសង្គ្រប់មកបំបិទមាត់។ នាយតូចមិនដឹងដូចគ្នាថាគេចង់បន្តឱបថើបបែបនេះយូរប៉ុណ្ណា ឬចង់បន្តរឿងស៊ីជម្រៅ ដូរចិត្តលែងឲ្យនាយទៅជួបបុត្រវិញហើយ?

To be continued 💗💕

វគ្គនេះ admin សរសេរដោយបន្ទាន់ៗ ចង់សាកថាវាទៅរួចអត់? វារាងខ្លី អត្ថន័យអត់សូវលះ បើសរសេរពីរថ្ងៃ១វគ្គ ដូចជឿជាក់លើខ្លួនឯងជាង 🥹
ស្អែកចាំកែអក្ខរាវិរុទ្ធ ☺️

បក្សីទ្រុងមាស 🦋 [Ended ✅]Donde viven las historias. Descúbrelo ahora