តាំងពីពេលដែលនាយត្រឡប់មកក្នុងនគរនេះ វាមានរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ៧ថ្ងៃដែលនាយតូចនៅតែក្នុងបន្ទប់ មិនអាចចេញទៅណាបានក្រៅនៅកំដរគេ។ ប៉ុន្តែឆ្ងល់ណាស់ ហេតុអីក៏បុត្រីខ្លួនមានទំនាក់ទំនងស្និទ្ធិស្នាលនឹងបិតាគេយ៉ាងនេះ? បើតាមនាយដឹងពួកយើងនៅជាមួយគ្នាទាំងយប់ទាំងថ្ងៃ តើគេលួចចេញទៅជួបបុត្រតាំងពីពេលណា?
ថេយ៉ុងអង្គុយឆ្កឹះបាយក្នុងពេលភ្នែកចេះតែមើលទង្វើឳកូនដែលស្អិតរមួតសូម្បីតែពេលញ៉ាំបាយ ជែតក៏ត្រូវបិតាលើកមកអង្គុយលើភ្លៅហើយដួសបាយបញ្ជុកដែរ។ កូនដូចមិនខ្វល់ពីនាយដែលខំនឹកគេ ខំលន់តួសឹងខ្សោះខ្លួនទម្រាំបានជួប ផ្ទុយទៅវិញនាងដូចស្រលាញ់ពុកជាងនាយទៅទៀត។
"ញ៉ាំឲ្យច្រើនៗទៅ ឆាប់ធំ"
"ចាំបុត្របញ្ចុកបិតាវិញ រសជាតិយ៉ាងម៉េចដែរ?"
"ឆ្ងាញ់ណាស់ សឺត"
សោយមួយម៉ាត់ ថើបបុត្រមួយខ្សឺតធ្វើឲ្យការញ៉ាំអាហារមួយនេះ វាចំណាយពេលយូរមែនទែន យូររហូតដល់ព្រះមហេសីទ្រាំលែងចង់បាន ចង់តែប្រញាប់ទៅជួបបុត្រាភ្លាមៗ។
ចាំមើលតែនាយបានទៅជួបជេយ៍និងជែកវិញ នាយនឹងមិននិយាយរកឳកូនពីរនាក់នេះដាច់ខាត។
"ថ្ងៃនេះបុត្រចង់ធ្វើអីទៀត? ទៅជិះសេះលេងជាមួយបិតាល្អដែរទេ?"
"បុត្រចង់លេងជាមួយបិតាណាស់ តែបើមានម្ចាស់ប្អូនចូលរួមដែររឹតតែល្អ"
"ពួកគេហេស?"
និយាយដល់បុត្រាខ្លួន នាយក៏ទើបតែនឹកឃើញថាពួកគេអាចចេញមកពីគុកហើយគ្រាន់តែកំពុងព្យាបាលរបួសនៅឡើយ អាចនឹងមិនទាន់ជាស្រួលបួលទេដឹង។
មិនមែនតែបុត្រីដែលទាមទារចង់ជួបសូម្បីតែព្រះមហេសីក៏កំពុងបើកភ្នែកម៉ក់ៗដាក់នាយ ដូចចង់អង្វរកឲ្យនាំបុត្រមកដូចគ្នា។
"បាន! ចាំបិតានាំពួកគេមកវិញ"
"អរគុណព្រះបិតា! បិតាល្អជាងគេ!"
មានស្ដាប់ច្រលំឬអត់ហ្នឹង? ថេយ៉ុងខំសុំជាច្រើនថ្ងៃមិនបានផង គ្រាន់តែបុត្រីហាមាត់តែមួយម៉ាត់ គេក៏ចិត្តទន់ យល់ព្រមតាមសំណើរភ្លាមៗ។
ឃើញទឹកមុខភ្ញាក់ផ្អើល ហួសចិត្តរបស់ព្រះមហេសី នាយក៏បន្លប់ដោយដួសសាច់ត្រីនៅក្នុងចានឲ្យទៅគេយ៉ាងទន់ភ្លន់ហាក់ប្រឹងសម្ដែង យកមុខនៅចំពោះមុខបុត្រ។
"នេះជាត្រីប្រភេទអី?"
"សាច់វាផ្អែមដែរទេ?"
"ផ្អែម! ផ្អែមឆ្ងាញ់ខុសធម្មតា"
"រសជាតិប្រាកដជាប្លែកហើយ ព្រោះនេះជាត្រីក្រហមដ៏កម្រ យើងទើបតែឲ្យមនុស្សទៅចាប់ចេញពីសមុទ្រទឹកជ្រៅ"
"ត្រី... ត្រីក្រហម?"
គ្រាន់តែលឺថាជាត្រីក្រហម រាងស្ដើងរកកល់ចង់ក្អួតចេញផង អីផង ខួក្បាលគិតដល់អេរៀលមុនគេ ខ្លាចថានាងត្រូវអធិរាជចាប់បាន យកមកធ្វើបាប។
"អូនកើតអី? យើងគ្រាន់តែលលេងនឹងអូនតើស៎ ហឹសៗ"
មកឌឺដងឲ្យនាយហើយ គេក៏សើចទាំងសប្បាយចិត្តធ្វើដូចគ្មានរឿងអីកើតឡើងទាំងដែលមុននេះ នាយជឿថាអធិរាមានចេតនាសាកល្បងនាយច្បាស់ណាស់។
"យើងបានសន្យាជាមួយអូនហើយ មិនក្រលាស់សម្ដីទេ"
"សន្យាអីទៅបិតា?"
"គឺសន្យាថានឹងមើលថែពួកបុត្រនិងព្រះមាតាអស់មួយជីវិតនោះអី"
ស្ដាប់លឺមួយប្រយោគនេះហើយ មិនថាតែបុត្រីទេសូម្បីតែថេយ៍ក៏រំភើបចិត្តឡើងវិញ លែងមានមន្ទិលសង្ស័យអ្វីទៀតដែរ។
បើអាចរស់នៅដោយសុខសាន្តជាមួយព្រះស្វាមីនិងបុត្រាបុត្រីអស់មួយជីវិត មិនដឹងថាមានក្ដីសុខយ៉ាងណាទេ។
បន្ទាប់ពីចំណាយពេលជាមួយព្រះមហេសីនិងព្រះនាងតូចរួចរាល់ ជុងហ្គុកក៏ត្រូវទៅមើលអនាគតរាជទាយាទរបស់ខ្លួនដែលគេប្រហែលកំពុងតែមួម៉ៅ ចង់ចេញពីក្នុងដំណាក់ណាស់ហើយមើលទៅ។
"យើងជាអស់ហើយ មិនចាំបាច់មកពិនិត្យស្អីទេ!""
"ព្រះបុត្រាប៉ុន្តែ..."
"ឆាប់ចេញទៅ!"
"មានរឿងអី?"
ដោយមើលនឹងភ្នែកមិនបាន រាងក្រាស់ក៏ចូលទៅសួរនាំទាំងបានឃើញរួចហើយថាជេយ៍កំពុងចង់ដេញរាជគ្រូចេញទាំងគាត់កំពុងចង់ព្យាបាលនិងជួយសម្រួលថាមពលដែលច្របូកច្របល់ក្នុងខ្លួនគេ។
"មកហើយ? ពួកយើងអាចយករួចខ្លួនពីក្នុងគុកធំហើយ ពេលណាទើបឲ្យយើងទៅជួបនឹងមាតាវិញ?"
"ជេយ៍! កុំនិយាយស្ដីគ្មានសីលធម៌ ទ្រង់ជាបិតាពួកយើង!"
ជែកប្រញាប់ចូលឃាត់បងប្រុសដែលបោះសម្ដីក្អេងក្អាង មិនចេះគោរពកោតក្រែងនរណាសូម្បីតែបិតាខ្លួនឯងដែលជាអធិរាជ។
"ពេលដែលពួកឯងជាស្រួលបួលសិន"
"ខ្ញុំមិនបានឈឺអីទេ អាក៎"
មាត់ថាមិនបានឈឺតែពេលអធិរាជប្រើថាមពលដើម្បីស្ទាប ស្ទង់ក៏ដូចជាសម្រួលថាមពលរន្ទះក្នុងខ្លួនគេ គេក៏ប្រតិកម្មនិងស្រែកដោយការឈឺចាប់។
"ឯងប្រើថាមពលហួសមាឌ ពេលនេះរបួសគ្រឿងក្នុងហើយ! យើងនឹងបិទថាមពលឯងមួយរយៈ"
សារភាពថាគេមានថាមពលអស្ចារ្យប៉ុន្តែគេមិនទាន់ចេះប្រើប្រាស់វានៅឡើយទេ បើប្រើដោយបង្ខំ ប្រាកដណាស់ថានឹងមានរបួស។
"បុត្រមកនេះ!"
ក្នុងពេលដៃមួយកំពុងតែជួយសម្រួលថាមពលឲ្យបុត្រច្បង នាយក៏ហៅជែកចូលមកជិតម្នាក់ទៀតដើម្បីពិនិត្យថាមពលគេផងដែរ។
"បិតា!"
"ឲ្យបិតាមើលបន្តិច"
ជែកចូលទៅជិតបិតាដោយមិនស្ទាក់ស្ទើរ មិនបានប្រកែកដូចជាបងប្រុសខ្លួនទេព្រោះដឹងថាបិតាធ្វើនេះព្រោះបារម្ភពីខ្លួនប៉ុណ្ណោះ។
"កុំទាន់រៀនប្រើថាមពលមួយនោះដោយខ្លួនឯង ដឹងដែរទេ?"
"បុត្រដឹងហើយ"
ដោយសារតែជែកទទួលបានការហ្វឹកហាត់និងប្រៀនប្រដៅពីរាជគ្រូយ៉ាងយកចិត្តទុកដាក់ ទើបនាយមិនសូវមានរបួសធ្ងន់ធ្ងរ ណាមួយដូចដែលបានប្រាប់ថាជេយ៍ការពារនាយក្នុងនាមជាបងប្រុសបានល្អណាស់។
"រាជគ្រូហត់នឿយហើយ ចេញទៅវិញចុះ"
"ក្រាបទូលអធិរាជ"
រាជគ្រូមើលទៅសកម្មភាពឳកូនទាំង៣នាក់ដោយលួចញញឹមតិចៗហាក់នឹកដល់អតីតកាលដែលវាហាក់ដូចទើបតែកើតឡើងថ្មីៗ។ កាលដែលអធិរាជនៅតូចក៏មានះ ចង់ឈ្នះអ៊ីចឹងដែរ តែយ៉ាងណាក៏ដោយទ្រង់នៅតែជាក្មេង ដែលចង់ទទួលបានការថ្នាក់ថ្នមនិងភាពកក់ក្ដៅពីបិតា ដូច្នេះរាល់មានបញ្ហាឈឺថ្កាត់ អធិរាជជំនាន់មុនតែងតែមកអើតមើលបុត្រខ្លួនដោយផ្ទាល់ គម្រាមផង ឈ្លោះទាស់សម្ដីគ្នាផង ទើបដាច់ចិត្តសោយថ្នាំ។ ពិតជាដូចគ្នាណាស់!
"ទ្រង់លាក់មាតាទុកនៅឯណា?"
គ្រាន់តែបានស្រួលខ្លួនបន្តិចភ្លាម ជេយ៍ក៏រករឿងភ្លែត ចង់ចេញទៅជួបមាតាឆាប់ៗ មិនចង់សូញសាញទៀតទេ។
"ពេលនេះមាតាពួកឯងនៅក្នុងដំណាក់យើង"
"ថាម៉េច? ទ្រង់បានធ្វើអីមាតា?"
"គេជាព្រះមហេសីរបស់យើង នៅក្នុងដំណាក់យើងតែពីរនាក់ ឯងគិតថាយើងធ្វើស្អី?"
ពាក្យទាំងអស់នេះ ក៏អធិរាជហ៊ាននិយាយចេញមកដោយមិនខ្មាស់បុត្រខ្លួនឯងដែរ។ វាក៏គ្មានអីត្រូវខ្មាស់ព្រោះកាលណាដែលគេមានវ័យ១២ ១៣ឆ្នាំ ពួកគេគង់តែមានស្នំទុកបម្រើរៀងៗខ្លួនទេ។
"ទ្រង់បានធ្វើអីខ្លះ គ្រប់គ្នាសុទ្ធតែដឹងលឺ! ទ្រង់ឃុំមាតា បង្ខំមាតាទើបមាតារត់ចេញមែនទេ?"
"ឯងដឹងមកពីណា?"
"កុំខ្វល់អី! ឆ្លើយនឹងខ្ញុំសិនមក!"
"ជេយ៍ស្ងប់អារម្មណ៍សិនទៅ!"
ទោះប្អូនប្រឹងឃាត់យ៉ាងណាក៏នាយមិនចង់ស្ដាប់ទៀតដែរព្រោះពាក្យទាំងនោះនាយបានលឺពីអ្នកមីងអេរៀលដោយផ្ទាល់ក្រោយពេលគាត់ត្រូវបានបិតាដោះលែងឲ្យត្រឡប់ទៅវិញ។
"គឺត្រីក្រហមនោះលួចមកទីនេះប្រាប់ឯងហេស?"
មិនស្មានថានាយខំមានសណ្ដានចិត្តល្អដោះលែងនាងតែនាងថ្លើមធំហ៊ានចូលមកផ្លុំត្រចៀកក្មេងៗឲ្យមកស្អប់នាយសោះ។
"ហើយបើមែនវាយ៉ាងម៉េច?"
"ហឹស ទង្វើថោកទាបបែបនេះក៏ទ្រង់ធ្វើទៅរួចដែរ អាក៎"
"ជេយ៍!"
ដោយមិនអាចឲ្យបុត្រខ្លួនប្រមាថបាន ជុងហ្គុកក៏ប្រើកម្លាំងរបស់ខ្លួនដាក់សម្ពាធលើគេឲ្យគេទន់ជើង លត់ជង្គង់ចុះភ្លាមៗនៅចំពោះមុខតាមដោយជែកដែលកំពុងព្យាយាមសុំការលើកលែងទោសពីនាយដូចគ្នា។
"បិតាដោះលែងម្ចាស់បងទៅ! ជេយ៍គ្រាន់តែខឹងមួយឆាវប៉ុណ្ណោះ"
"មិនបាច់ដោះសារជំនួសយើងទេ! ឯងក៏ស្ដាប់លឺថាទ្រង់ធ្វើបាបមាតាពួកយើងម្ដេចខ្លះ"
"ឯងថាទង្វើយើងថោកទាប? ចុះមានដឹងទេថាពួកឯងកើតចេញពីទង្វើថោកទាបរបស់យើង?"
តើសម្ដីបិតាមានន័យថាម៉េច? ពួកនាយពិតជាមិនយល់នោះទេ!
"ដើមឡើយមាតាឯងមិនទាន់ចង់មានបុត្រទៀតទេតែព្រោះយើងហ្នឹងហើយទើបពួកឯងអាចកើតចេញមក! ដូច្នេះឯងគួរតែដឹងគុណយើង"
"មិនពិត មិនពិតទេ!"
ទ្រង់ចង់ប្រាប់ថាដែលនាយកើតចេញពីការបង្ខំរបស់ទ្រង់លើមាតាមែនទេ? នាយមិនបានកើតចេញពីការស្រលាញ់ តែជាការបង្ខំ។ ពួកនាយជាកូនដែលមាតាមិនចង់បាន។
"បើឯងនៅតែរឹងក្បាល មិនស្ដាប់បង្គាប់យើងដែលជាបិតា យើងនឹងមិនឲ្យឯងចូលជួបព្រះមហេសីយើងនោះទេ ស្ដាប់ឲ្យបាន!"
"ប៉ុណ្ណឹងបានហើយ! បិតាលើកលែងឲ្យពួកយើងទៅ"
"ល្អ! ល្អណាស់ដែលបុត្រនៅដឹងខុសត្រូវ! ទំនេរៗ បង្រៀនម្ចាស់បងឯងផងទៅ"
ពេលដែលអធិរាជព្រមលែង ជេយ៍ក៏លែងមានកម្លាំងនឹងប្រឆាំង តវ៉ាដូចគ្នាព្រោះនាយកំពុងតែឆ្អែតចិត្តដែលបានដឹងពីដើមកំណើតខ្លួនឯង ដឹងថាខ្លួនជាដើមហេតុដែលមាតាត្រូវរងទុក្ខ។
"ងើបឡើង! មាតាពួកឯងជិតមកហើយ"
ដោយមិនចង់បង្កបញ្ហាឲ្យមាតាបារម្ភ ជែកក៏ជួយលើកបងប្រុសឡើងដោយភ្នែកគេនៅតែបន្តសម្លក់សម្លឹងបិតាមិនទាន់ដាក់ចុះនៅឡើយ។
"ជេយ៍! ជែក!"
"ព្រះមាតា/មាតា"
ថេយ៍សឹងតែធ្លាក់ថ្លើមក្ដុកពេលចូលមកឃើញសភាពបុត្រម្នាក់ៗពោរពេញដោយបង់រំបួស មិនលើកលែងសូម្បីតែនៅលើមុខដ៏ស្រស់សង្ហានេះ។ នាយស្ទុះចូលនៅក្រសោបឱបបុត្រទាំងពីរណែនដៃ ឱបទាល់តែយល់ថាស្កប់ស្កល់ បាត់ក្ដីនឹករលឹកទើបលែង រួចក៏ទាញមកថើបថ្ពាល់ម្ដងម្នាក់ៗរហូតទាល់តែយល់ថាគ្រប់គ្រាន់។
"ឈឺខ្លាំងទេបុត្រ?"
"មិនឈឺទេ"
"មាតា ហឹកៗ"
ម្នាក់ថាមិនឈឺ ម្នាក់ទៀតក៏ស្រែកយំសឹងបែកបន្ទប់។ ដែលរំអួយនេះ ជែកធ្វើបានតែពេលដឹងខ្លួនថាមាតានៅក្បែរចាំលួងប៉ុណ្ណោះ បើនៅជាមួយបិតាវិញមិនអាចសូម្បីតែធ្វើខ្លួនទន់ជ្រាយ។
"លែងអីហើយណា៎ មាតាមិនឲ្យនរណាធ្វើបាបបុត្រទៀតទេ"
មិននិយាយតែមាត់ទេ ថេយ៉ុងនៅងាកទៅសម្លក់ស្វាមីខ្លួនទុកជាគម្រាមទៀតផងតែគេធ្វើហីៗ ញាក់ស្មាហើយក៏ដឹកដៃបុត្រីចេញទៅបាត់ ធ្វើដូចមិនដឹងមិនលឺ។
"បិតាធ្វើអីដាក់បុត្រខ្លះ? ប្រាប់មាតាមក"
"បិតា ហឹកៗ បិតាថាមាតាមិនស្រលាញ់ពួកបុត្រទេ"
អារឿងរំអួយនិងពូកែទូពិតនេះ ទុកចិត្តលើជែកបាន។ ទោះនាយមិនបានចេញមុខប្រឆាំងនឹងបិតាដោយផ្ទាល់ តែនាយក៏មានវិធីរបស់នាយដែរ។
"តែផ្ដាស! បើមាតាមិនស្រលាញ់បុត្រ មាតាម៉េចនឹងសម្រុកចូលមកដល់ក្នុងវាំងដើម្បីជួយពួកបុត្រទៅ? ហើយតើម្ដាយឯណាដែលមិនស្រលាញ់កូន?"
"តែបិតាជាអ្នកប្រាប់ពួកយើង ហឹកៗ មាតាមិនចង់មានបុត្រទៀតទេ មាតាមានពួកយើងដោយការថ្លោះធ្លោយ ដោយការបង្ខំមែនទេ?"
ថាម៉េច? សូម្បីតែរឿងអស់ក៏គេនិយាយប្រាប់បុត្រដែរហេស? គេពិតជាឈាមខ្មៅមែន អាចធ្វើបាបចិត្តសូម្បីតែបុត្របង្កើតខ្លួនឯង។
"មិនពិតទេ! ពេលដឹងថាខ្លួនឯងមានគត៌ មាតាសប្បាយចិត្តណាស់ បុត្រជាក្ដីសង្ឃឹម ជាបុត្រមាសបុត្រពេជ្រដែលមាតាទទួលបាន កុំជឿសម្ដីបិតាអី ទ្រង់តែងតែបែបហ្នឹង"
បានស្ដាប់មាតាបកស្រាយហើយ ជែកក៏បានធូរក្នុងចិត្តច្រើនណាស់ដែរទើបលើកដៃជូតទឹកភ្នែក ប្រឹងសម្រួលអារម្មណ៍ឡើងវិញ។ តែចំពោះជេយ៍វិញ នាយនៅតែស្ងៀមស្ងាត់ យល់ថាមាតាមានអីលាក់បាំង មាតាប្រាកដជាត្រូវបិតាធ្វើបាបមិនខានគឺដូចដែលអ្នកមីងអេរៀលបានប្រាប់នោះឯង។
ក្រោយស្រុះស្រួលគ្នារួច ថេយ៉ុងក៏ដឹកដៃបុត្ររបស់ខ្លួនទាំងពីរចេញទៅខាងក្រៅជាមួយគ្នា ចេញទៅលេងនៅសួនច្បារដែលមានអធិរាជនិងជែតកំពុងអង្គុយផឹកតែ ជជែកគ្នាលេងទាំងសើចសប្បាយ គ្មានទុក្ខកង្វល់។
មើលទៅ គេហាក់ប្រែប្រួលខ្លាំងណាស់។ ដំបូងមិនចង់បានកូនស្រីតែពេលនេះឃើញនៅជាមួយតែកូនស្រី។ ចង់បានកូនប្រុសខ្លាំង តែទៅនិយាយឌឺដង ធ្វើឲ្យគ្នាតូចចិត្តទៅវិញ។ ចុះបើស្រលាញ់ឲ្យស្មើៗគ្នា មិនបានទេឬ?
"ថ្ងៃនេះ មាតាមានរឿងចង់ប្រាប់ទាំងអស់គ្នា"
"..."
"គឺ... មាតាសម្រេចថានឹងត្រឡប់មករស់នៅជាមួយបិតាបុត្រនៅនគរអាហ្គីឡាវិញ។ ហេតុផលគឺយើងដោះស្រាយការយល់ច្រលំរួចអស់ហើយ គ្រួសារពួកយើង នឹងមិនបែកគ្នាទៀតទេ"
"ហឹកៗ មាតា អរព្រះគុណមាតា"
អ្នកដែលត្រេកអរនឹងដំណឹងមួយនេះ មានតែជែកនិងជែតប៉ុណ្ណោះដោយជេយ៍នៅមិនទាន់ប្រាកដចិត្តនៅឡើយទេថាការសម្រេចចិត្តមួយនេះ មាតាគិតខ្លួនឯងឬត្រូវគេបង្គាប់បង្ខំដូចកាលកន្លងមក។
"ហឹកៗ បុត្រមិនដែលសប្បាយចិត្តដូចថ្ងៃនេះទេ ហឹកៗ បុត្រចង់បានបែបនេះយូរហើយ"
ឃើញបុត្រីយំអណ្ដឺតអណ្ដកគួរឲ្យអាណិតពេក រាងក្រាស់មានតែទាញមកលួងលោម សន្យាមិនឲ្យនាងរស់នៅខ្វះភាពកក់ក្ដីពីឳពុកទៀតទេ។ ហើយនាងក៏ឱបនាយវិញឲ្យខ្វិន មិនគិតថានឹងលែងងាយៗឡើយទោះមានអ្នកមកហៅអធិរាជ ចង់រាយការណ៍រឿងសំខាន់យ៉ាងណាក៏នាងមិនព្រមលែងដាច់ខាត។
"លែងបិតាបានហើយ"
"មិនលែងទេ! បិតាកុំទាន់ទៅណាបានទេ បុត្រចង់នៅជាមួយបិតា ចង់ចំណាយពេលនៅជាមួយគ្នា ត្រឹមតែកន្លះថ្ងៃក៏ឲ្យបុត្រមិនបានដែរឬ?"
តាមពិត នាយមានរាជកិច្ចត្រូវពិនិត្យនិងដោះស្រាយច្រើនណាស់តែបើបុត្រីខំអង្វករទៅហើយ ឲ្យនាយបដិសេធយ៉ាងម៉េច?
"បិតាក៏មានកន្លែងមួយចង់បង្ហាញទាំងអស់គ្នាដែរ ប៉ុន្តែបុត្រនាំមាតាទៅទីនោះមុនទៅ ពេលបិតាដោះស្រាយរាជកិច្ចរួចចាំជួបគ្នា ល្អទេ?"
"បិតាហាមភ្លេចណា៎"
"មិនភ្លេចជាដាច់ខាត"
តើកន្លែងដែលគេចង់បង្ហាញនោះជាអ្វីទៅវិញ? ហេតុអីចាំបាច់ត្រូវធ្វើដំណើរចូលក្នុងព្រៃជ្រៅតាមល្អាងសម្ងាត់ដោយលាក់បាំងយ៉ាងនេះ?
To be continued 💗
YOU ARE READING
បក្សីទ្រុងមាស 🦋 [Ended ✅]
Fantasy"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង October/2024...
![បក្សីទ្រុងមាស 🦋 [Ended ✅]](https://img.wattpad.com/cover/377702815-64-k851805.jpg)