Ch13: ចាំអូនសម្រាលកូនសិន

3K 191 14
                                        

មនុស្សដែលមានគំនិតចង់ក្បត់ម្ដងទៅហើយ ទោះប្រឹងឃាត់យ៉ាងណាក៏គង់មានថ្ងៃដែលគេអាចចាកចេញទៅម្ដងទៀតដែរ។ ដូច្នេះដើម្បីបង្ការកុំឲ្យមានរឿងអស់នោះកើតឡើងម្ដងទៀត នាយត្រូវតែរកវិធីចងគេជាប់មិនឲ្យចេញផុតពីនគរនេះបានឡើយ។
"អូនជាអ្នកបង្ខំយើងនោះទេ ព្រះមហេសី!"
រាងក្រាស់យកស្រាមកបំបាត់ភាពក្រហល់ក្រហាយក្នុងទ្រូង អកយកៗសូម្បីតែស្រីស្នំក៏លេងអស់ចិត្តហើយដែរតែមិនស្បើយ មិនត្រជាក់ចិត្តអីបន្តិច។ មានវិធីតែមួយទៀតប៉ុណ្ណោះគឺហៅរាជគ្រូមកពិភាក្សា ធ្វើយ៉ាងណាក៏ដោយ ត្រូវតែចងរាងកាយព្រះមហេសីខ្លួនឲ្យបាន មិនឲ្យគេចេញពីនគរនេះឡើយ។
"អធិរាជពិតជាចង់ឃុំព្រះមហេសីទុកមួយជីវិតមែនឬ?"
"អឹម! រកវិធីទៅ! ធ្វើយ៉ាងណាក៏ដោយ កុំឲ្យគេរត់ចេញពីនេះ!"
"តែ... វិធីនោះដូចគ្រោះថ្នាក់ពេកហើយ"
រាជគ្រូដកដង្ហើមធំ រាងស្ទាក់ស្ទើណាស់ដែរតែដាច់ខាត មិនអាចឲ្យមហេសីចាកចេញឡើយដោយហេតុថាទ្រង់ជាមេអំបៅនាំសំណាងមកដល់នគរមួយនេះ។
គ្រាន់តែមានវត្តមានទ្រង់ អធិរាជក៏ស្រាប់តែទទួលបានការពេញចិត្តពីស្ដេចមុនរហូតដណ្ដើមបានដំណែងជារាជទាយាទស្នងរាជ។ នេះមិនមែនជារឿងចៃដន្យទេ!
នគរអាហ្គីឡាពីទឹកដី ស្ងួតហែង គ្មានជីវជាតិ ខ្វះទាំងពន្លឺព្រះអាទិត្យ ជួបតែគ្រោះទុរភិក្សក៏ប្រែជាស្រស់បំព្រង មានរដូវកាលដូចគេដូចឯងក៏ព្រោះតែទ្រង់ដែរ។ បើព្រះមហេសីរត់ចេញពីទីនេះទៅ ខ្លាចតែ...
"ឲ្យតែឃុំគេជាប់! យើងមិនខ្វល់ទេ!"
"ក្រាបទូល! តែវិធីមួយនោះត្រូវរងចាំទាល់តែព្រះនាងតូចប្រសូតសិន"
"យូរយ៉ាងនេះហេស?"
មកដល់ពេលនេះ គេប្រហែលទើបតែពរពោះបាន៦ខែប៉ុណ្ណោះ យូរទៀតណាស់ទម្រាំអាចបន្តផែនការបាន។
"បើមិនអ៊ីចឹងទេ យើងធ្វើឲ្យព្រះនាងតូចកើតមុនកំណត់តែម្ដងទៅ"
"លោកថាយើងធ្វើបែបនេះអាចទៅរួចដែរទេ?"
"ប្រាកដជាអាច! ថែមទាំងជួយឲ្យអធិរាជ បាញ់ព្រួញមួយបានសត្វពីរទៀតផង"
ជុងហ្គុកដាក់ពែងស្រាចុះ អង្គុយលែងនឹងទើបងើបខ្លួនដើរទៅជិតរាជគ្រូ ដូចកំពុងចាំស្ដាប់និងកាន់តែចង់ដឹង ថានោះជាផែនការអ្វី។
"លោកចង់បានន័យដល់រឿងដែលយើងធ្លាប់ពិភាក្សាគ្នានកះហេស?"
រឿងដែលពួកគេបានពិភាក្សាគ្នា គ្មានអ្វីក្រៅការចង់បានព្រះបុត្រាស្នងរាជនោះទេ។ កាន់តែបារម្ភនោះគឺ ពួកគេចង់ព្រះបុត្រាមកចាប់កំណើតក្នុងខែងងឹតដើម្បីបង្កើនឥទ្ធិពលឲ្យកាន់តែអស្ចារ្យ។ តែគួរឲ្យស្ដាយ ទម្រាំតែនាងប្រសូតចេញមកវាហួសពេលបាត់ទៅហើយ បើចង់ធ្វើកិច្ចការនេះបាន មានតែបង្ខំឲ្យព្រះនាងកើតមុនពេលកំណត់។
"គ្រាន់តែកើតមុនពីរខែ គួរតែមិនអីទេ!"
"ប៉ុន្តែ... ទូលបង្គំខ្លាចថាព្រះមហេសីមិនព្រម"
"ហឹស! ឲ្យតែយើងចង់ គេប្រកែកមិនបានស្រាប់ហើយ លោកគិតអ៊ីចឹងទេ?"
វាក៏ត្រឹមត្រូវដែរ! ទោះមិនទទួលបានការយល់ព្រមពីព្រះមហេសីក៏ពួកគេធ្វើបានស្រាប់ហើយ ម្នាក់ៗមិនដែលទុកព្រះមហេសីនៅក្នុងភ្នែកទេ។
"ទូលបង្គំយល់ស្រប! អធិរាជលំបាកណាស់ទម្រាំទៅដណ្ដើមព្រះមហេសីមកបាន គ្រាន់តែលះបង់បន្តិចបន្តួច ទូលបង្គំគិតថាទ្រង់នឹងយល់"
"ល្អ! អ៊ីចឹងលោកឆាប់ទៅចាត់ការភ្លាមទៅ"
"ទទួលបញ្ជាអធិរាជ!"
ចង់ថារាជគ្រូជាមនុស្សអាក្រក់ក៏ថាបាន តែគាត់ធ្វើរឿងអស់នេះដើម្បីបម្រើម្ចាស់ខ្លួននិងនគរនេះប៉ុណ្ណោះ។ នរណាស្លាប់ឬរស់ក៏គាត់មិនខ្វល់ឡើយ សំខាន់បំផុតគឺនគររុងរឿង។
ចុះគេវិញ? គេជាស្ដេចក៏ជាស្វាមីនិងឪពុកគេម្នាក់ដែរ ដើម្បីតែអំណាច គេមិនយល់ចិត្ត មិនអាណិតប្រពន្ធកូនខ្លះទេឬយ៉ាងម៉េច?

បក្សីទ្រុងមាស 🦋 [Ended ✅]Where stories live. Discover now