Ch34: បើឈឺប្រាប់យើង...

5.3K 311 34
                                        

~ផឹប
គ្រាន់តែត្រូវគេយកមកដល់ក្នុងដំណាក់ដែលខ្លួនធ្លាប់ស្គាល់ច្បាស់ច្បាស់ដូចថ្ងៃ ដំណាក់ព្រះមហេសីដែលល្អតែឈ្មោះតែការពិតគ្រាន់តែជាគុកសម្រាប់ឃុំអ្នកទោសស្នេហាដូចជានាយ។ នាយធ្លាប់ត្រូវបានដាក់ទោសបែបណាខ្លះ ឃុំទុកចោលយ៉ាងម៉េចខ្លះ ក៏នៅចាំគ្មានថ្ងៃភ្លេចរហូតឃើញទិដ្ឋភាពនៅជុំវិញហើយចាប់ផ្ដើមភ័យញ័រខ្លួនដូចកូនសត្វ ជាពិសេសពេលឃើញរូបរាងខ្ពស់ស្រឡះរបស់មនុស្សមាឌមាំ មានអំណាចដើរសម្ដៅមករកខ្លួនទាំងឬកពារក្ដៅក្រហាយហាក់ចង់លេបនាយទាំងរស់។
"ចង់ទៅណា? គិតថាអូនគេចទៅណាបានទៀត?"
"អធិរាជ ដោះលែងខ្ញុំម្ចាស់ទៅ"
"បានតាស៎ អ៊ីចឹងប្រាប់យើងតាមត្រង់សិនមក! ថានរណាជាអ្នកនាំអូនរត់?"
ដើមឡើយក៏ត្រេកអរតែពេលបានលឺសំណួរ រាងតូចក្រវីក្បាលជាប់បដិសេធទោះជាដោះដូរជាមួយហេតុផលអ្វីក៏ដោយក៏នាយមិនអាចឲ្យអេរៀល មិត្តល្អរងគ្រោះព្រោះតែខ្លួនឡើយ។ ទោះគេដឹងក៏មិនប្រាកដថាគេនឹងដោះលែងខ្លួនដែរ។
"គឺខ្ញុំម្ចាស់លួចរត់ដោយខ្លួនឯង បើចង់ដាក់ទោស ដាក់ទោសតែខ្ញុំម្ចាស់ម្នាក់បានហើយ អាស!"
មកពីនិយាយស្ដីមិនចេះស្ដាប់គ្នាទើបត្រូវរាងក្រាស់ត្រូវប្រើធម៌ក្ដៅដោយឡើងមកទ្រោបពីលើ ចាប់កដៃទាំងសងខាងជាប់ផ្គួបគ្នាដាក់ទៅលើក្បាលហើយឱនមកជិតៗ ព្យាយាមគម្រាមកំហែងម្ដងទៀតឲ្យសារភាពតាមត្រង់។
"រត់ចេញដោយខ្លួនឯង? ច្បាស់ហើយហេស? ហើយបើយើងដាក់ទោសអូនតែម្នាក់ អូនអាចទ្រាំបានដែរទេ?"
"បើទ្រង់មិនមេត្តាក៏ដាក់ទោសអូនតាមចិត្តចុះ"
ថេយ៍ងាកមុខចេញទៅម្ខាង មិនហ៊ានសម្លឹងចំឲ្យចាប់កំហុសបាន តែចុងក្រោយនៅតែត្រូវគេច្របាច់ថ្គាមជាប់ឲ្យងើយទៅរកដដែល។
មុខមាត់តូចច្រម៉ិច សាច់សខ្ចីញ៉ិញដូចទារក ប្រាប់តាមត្រង់ចុះថានាយមិនចង់ធ្វើបាបឬប្រើកម្លាំងលើកូនដង្កូវនេះទេ តែគេរឹងក្បាលពេកហើយ!
"យើងមិនចង់ធ្វើបាបអូនពេលនេះទេ យល់ល្អប្ដូររាងកាយចេញឲ្យហើយទៅ ចាំនិយាយគ្នាបន្ត"
គេចង់ថាមិនដាច់ចិត្តធ្វើបាបនាយក្នុងរាងកាយនេះ អ៊ីចឹងបើនាយទៅប្រើរាងកាយមុន គេនឹងធ្វើរឿងដូចដែលធ្លាប់ធ្វើកន្លងមក តើមែនទេ?
"អត់ទេ! ខ្ញុំម្ចាស់មិនចង់ប្រើរាងកាយស្មោកគ្រោកនោះទៀតទេ!"
"ថាម៉េច? រាងកាយស្មោកគ្រោក?"
"មែន! ទ្រង់ចង់ឲ្យខ្ញុំម្ចាស់ប្រើរាងកាយនោះវិញព្រោះគ្រាន់តែចង់ដាក់ទោសខ្ញុំម្ចាស់ដោយអំពើថោកទាបហ្នឹងមែនទេ?"
ទោះខ្លាចប៉ុណ្ណាក៏ដោយតែមកលើកនេះ នាយមិនគិតថានឹងចាញ់ក្រាបអំណាចគេទៀតទេ ទោះស្លាប់ក៏មិនស្ដាប់តាមដែរ!
"អូនគិតយើងអាក្រក់ដល់ថ្នាក់ម្ល៉ឹង?"
តាមពិត នាយគ្រាន់តែចង់ឲ្យគេប្រែជាមេអំបៅដូចដើមវិញព្រោះរាងកាយមួយនេះត្រូវពន្លឺថ្ងៃក៏មិនបាន ប្រើប្រាស់យូរឆ្នាំកាន់តែមានគ្រោះថ្នាក់ដល់ដួងវិញ្ញាណថែមទៀត។ ខំគិតគូប៉ុណ្ណឹងហើយ បែជាមើលមិនឃើញទៅវិញ!
"ទ្រង់អាក្រក់ជាងហ្នឹងផង!"
"ចុះគិតថាបើប្រើរាងកាយមួយនេះ យើងធ្វើស្អីអូនមិនកើត?"
អត់ទ្រាំនឹងចរិតមានះ ក្បាលរឹងរបស់ប្រពន្ធតូចមិនបាន ជុងហ្គុកក៏ប្រមានដោយការចាប់ទាញ លាត់អាវសស្ដើងដែលនៅជាប់ខ្លួនគេឲ្យផុតដើមទ្រូង បង្ហាញរូបរាងតូចច្រឡឹងជាពិសេសគឺក្បាលពោះរាបស្មើនិងទំហំចង្កេះត្រឹមមួយក្ដាប់ដៃធ្វើឲ្យអ្នកម្ខាងទៀតស្លន់ស្លោ ប្រឹងទធាក់ជើងខ្លាំងៗ ចង់គេចចេញពីមនុស្សកំណាច។
"អាយ៎ ធ្វើអីហ្នឹង? ឆាប់លែងភ្លាមទៅ!"
"យើងសួរអូនម្ដងទៀតថាដូរឬមិនដូរ?"
"ប្រាប់ហើយថាមិនព្រម! ខ្ញុំម្ចាស់មិនព្រមឲ្យទ្រង់គ្រប់គ្រងបានទៀតទេ!"
បើទៅរស់នៅក្នុងរាងកាយដើមវិញ ប្រាកដណាស់ថានឹងត្រូវឈឺចាប់ដូចគេខ្វេះបេះដូងឲ្យតែហ៊ានឈានជើងចេញពីរាជវាំង។ នាយមិនចង់រស់នៅដូចបក្សីក្នុងទ្រុងទៀតឡើយ!
"បើអូនមិនព្រមទៅហើយ កុំថាយើងគ្មានមេត្តា! តែយើងដូចស្រមៃមិនចេញទេ មិនដឹងរាងកាយអូនទ្រាំទ្រនឹងយើងបានប៉ុន្មានទឹក"
ថារួច នាយក៏ប្រាប់ម្រាមដៃសង្កត់វាស់វែងលើក្បាលពោះរាបស្មើហើយក៏ចុចត្រង់ក្រោមចុងដង្ហើមបន្តិចហាក់ចង់ប្រាប់ថា...
"អាចនឹងចូលមកដល់ត្រង់នេះ! ប្រាកដហើយហេសថាអាចទ្រាំបាន?"
"មនុស្សល្មោភកាម! ក្នុងខួក្បាលទ្រង់មានតែរឿងលើគ្រែទេមែនទេ?"
"ត្រូវហើយ! រឿងផ្សេងចាំដោះស្រាយគ្នាតាមក្រោយ ពេលនេះអូនមកជួយរម្ងាប់ចំណង់របស់យើងសិន"
រយៈពេលជិតដប់ឆ្នាំមកនេះ មិនដែលមានស្នំណាដែលអាចធ្វើឲ្យនាយមានក្ដីសុខដូចដែលធ្លាប់នៅជាមួយព្រះមហេសីឡើយ។ ទោះមានរឿងជាច្រើនដែលនាយត្រូវចាប់គេសួរចម្លើយ តែវាមិនប្រញាប់ថាដូចរឿងនេះឡើយ។
"អា៎ អត់ទេ! កុំប៉ះខ្ញុំម្ចាស់ ខ្ញុំម្ចាស់មិនព្រមទេ!"
ឃើញគេប្រលែងដៃ ហើយងើបដោះសម្លៀកពាក់ចេញពីខ្លួនញាប់ស្អេក រាងស្ដើងកាន់តែស្រែក ប្រវេប្រវាចង់រកផ្លូវរត់ទើបក្លាយជាការប្រតាយប្រតប់គ្នារហូតនាយជ្រុលក្រវៀសដៃចំថ្ពាល់របស់អ្នកខាងលើ ធ្វើឲ្យជ្រុះរបាំងមុខដែលតែងតែពាក់ជាប់មិនងាយដោះ...
"ខ្ញុំ... ខ្ញុំម្ចាស់ហឹកៗ"
គេមិនទាន់ធ្វើអីផង ថេយ៍ក៏ទឹកភ្នែកខ្សឹកខ្សួលមុនបាត់ទៅហើយព្រោះធ្លាប់ដឹងថាលទ្ធផលពេលធ្វើឲ្យគេខឹងនឹងទៅជាបែបណា។
"អូន..."
នាយមិនទាន់បានថាយ៉ាងម៉េចផង គ្រាន់តែស្ទុះចូលទៅជិត រាងតូចស្រាប់តែបែមុខទៅម្ខាងបិទភ្នែក ចេញទឹកភ្នែកព្រិចៗហាក់ខ្លាចថានាយនឹងលើកដៃប្រើអំពើហិង្សាដាក់គេដូចរាល់ដង។
តើទង្វើនាយកន្លងមក វាឃោរឃៅដល់ម្ល៉ឹង? ដល់ថ្នាក់គេខ្លាចរអាថ្នាក់នេះ?
"ព្រះមហេសី!"
"ហឹកៗ ខ្ញុំម្ចាស់ខ្លាចហើយ ហឹកៗ ខ្ញុំម្ចាស់មិនចង់នៅទីនេះទៀតទេ"
"ឈប់យំ!"
"សូមអង្វរអធិរាជ លែងខ្ញុំម្ចាស់ទៅ ហឹកៗ"
"នៅឲ្យស្ងៀម! យើងឈប់ហើយ យើងនឹងមិនហិង្សាដាក់អូនទៀតទេ!"
តើកំពុងអង្វរប្រពន្ធឬមួយសម្លុតប្រពន្ធ បង្ខំឲ្យឈប់យំ?
នាយមិនធ្លាប់ហើយក៏មិនចេះលួងដូចគ្នា មិនដឹងថាគួរធ្វើបែបណាទើបអ្នកខាងក្រោមបាត់យំ គឺមានតែ...
"អឹម ហឹម"
ក្រៅពីថើបបំបិទមាត់ នាយក៏មិនដឹងថាធ្វើបែបណាឲ្យគេបាត់។ តែឃើញហើយថាវិធីលួងលោមរបស់នាយ វាបានផលដែរ គេឈប់យំ ឈប់ត្អូញត្អែរតែប្រែជាលើកដៃមកទះតប់ស្មានាយ ខ្វាចនាយសឹងសុះសាច់។
"យើងនឹកអូនណាស់ព្រះមហេសី"
ឆ្លៀតឱកាសដែលគេព្រមដកមាត់ ថេយ៍ក៏យកពេលលួចដកដង្ហើមញាប់ៗ ប្រឹងស្ទើរតែដង្ហក់ខ្យល់ មិនស្មានថាគេត្រេកកាមជាងមុនទៅទៀត។
"អូនមាននឹកយើងដែរទេ?"
"មិនដែលនឹកទេហើយក៏មិនដែលចង់មកជួបវិញ... អឹម អាស"
ម្ដងនេះគេមិនត្រឹមតែលូកមាត់ លូកអណ្តាតនូវលូកដៃ អង្អែលលេងគ្រប់កន្លុកកន្លៀតនៅលើរាងកាយ ធ្វើឲ្យនាយរមួលខ្លួន ពិបាកទ្រាំរហូតទប់សម្លេងថ្ងូរមិនបាន។
"អាស អឹស បានហើយ ដកដៃទៅ ហាស"
ត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះ មនុស្សកំពូលល្បិចក៏លូកដៃរុករានចូលចំណុចទន់ជ្រាយរបស់នាយទាល់តែបាន។
"យើងចាំថ្ងៃនេះយូរហើយ ចាំថ្ងៃដែលអូនត្រឡប់មកស្រែកថ្ងូរក្រោមទ្រូងរបស់យើង"
"អាស បានហើយ ឈប់ទៅ"
រុកដកៗ ទីបំផុតរាងស្ដើងក៏ដើរដល់ចំណុចកំពូលទាំងរាងកាយប្រែជារឹងឆ្កឺត អារម្មណ៍ហោះហើរផុតកំពូលប្រាសាទ ខួក្បាលមានតែពាក្យក្ដីសុខដែលខ្លួនតែងតែស្រមៃចង់បាន ចង់ឲ្យគេថ្នាក់ថ្នមយូរមកហើយ។
មាត់ថាមិនចង់ត្រឡប់មករកគេ តែរាងកាយមិនសហការ ហាក់មិនអាចប្រកែកនឹងជំនាញ ក៏ដូចជាមុខសង្ហាៗនេះទាល់តែសោះ។
ក្រែងដឹងហើយតើស៎ ថាគេល្អតែរូបរាងខាងក្រៅ តែហេតុអីនាយនៅស្រលាញ់ នៅតែឈ្លក់វង្វេងនឹងទេវបុត្រចិត្តមារនេះទៀត?
"អឹស ហាស"
ជាថ្មីម្ដងទៀត ដែលថេយ៉ុងត្រូវស្រែកថ្ងួចថ្ងូរមិនខ្មាសសម្ដីខ្លួនឯងពេលត្រូវគេក្រលាស់អណ្ដាតលើដើមទ្រូង ខាំច្បិចចុងទ្រូងឲ្យស្រើបស្រាល ឲ្យនាយធ្លាក់ក្នុងជ្រោះជ្រៅ មិនអាចស្រោចស្រង់បាន។
ទោះគេមិនបង្ខំក៏នាយព្រម ព្រោះចំណុចខ្លះកំពុងស្រែកទាមទារត្រូវការឲ្យគេតែម្នាក់មកជួយបំពេញ ចង់ឲ្យគេចូលមកពេលនេះ ឥឡូវនេះ។
"ឆ្លើយម្ដងទៀតមកថាអូននឹកយើងដែរទេ?"
"អាស អត់... អត់ទេ អឹស"
បែកតែប៉ុន្មានឆ្នាំសោះ គេក៏ចេះមាត់រឹង មិនទទួលស្គាល់ការពិតទាំងដែលខ្លួនប្រាណខំពើង ដៃខំក្រសោបឱបនាយឲ្យឱនចូលកាន់តែស្និទ្ធិស្នាលនឹងរាងកាយមុននេះ។
"អស់ពេលដែលយើងត្រូវថ្នមអូនហើយ"
ថាហើយនាយក៏ចាប់លើកជើងស្រឡូនទាំងគូឡើងនិងទាញខ្នើយមកកល់ត្រកៀកឲ្យលើកឡើងខ្ពស់ មុននឹងសសៀរចូលកាន់ជិតក្នុងពេលដែលដៃម្ខាងទៀតប្រឹងសាប់វត្ថុកូននាគរាជឲ្យឡើងរឹងចង្អុលមេឃរួចយកមកត្រដុសថ្នមៗលើចន្លោះតូចចង្អៀតដែលមិនគិតថានឹងអាចចូលបាន។
"ឈប់... ឈប់សិន..."
មើលនឹងភ្នែកក៏ដឹងថាមិនកើតដែរ បើមិនរហែកប្រាកដជាចូលមិនចុះទេ។
"គឺអូនជាអ្នកនាំទុក្ខដាក់ខ្លួនឯងទេ"
"អធិរាជ អឹក"
មែនហើយ គឺនាយនាំទុក្ខដាក់ខ្លួន! ដឹងថារាងកាយមួយនេះទទួលយកគេមិនបានហើយ នៅតែរឹងក្បាល មិនព្រមផ្លាស់ប្ដូរ សុខចិត្តមកទទួលការឈឺចាប់ដូចឡេចាប់ហែកសាច់បែបនេះទើបសមចិត្ត។
"យ៉ាងម៉េចហើយកូនដង្កូវ?"
ចូលបានត្រឹមតែពាក់កណ្តាល រាងក្រាស់ក៏ឱនមកថើបចុងច្រមុះ ថើបថ្ពាល់ជាការលួងលោមដោយឃើញគេបាត់មាត់បាត់ក ទឹកភ្នែកផងអីផង ប្រហែលចុកឆ្អល់ខ្លាំងហើយ។
"ហឹកៗ កុំហៅខ្ញុំម្ចាស់បែបនេះ អាស"
កុំមកចង់រំលឹករឿងចាស់ឲ្យនាយតូចចិត្ត នាយគ្មានថ្ងៃចាញ់បោកគេទៀតទេ!
"ទោះអូនមិនចង់ចាំវាក៏ដោយ ក៏យើងនៅតែចង់រំលឹកថាអូនជារបស់យើង ជាព្រះមហេសីយើង ហើយក៏ជាមាតាតែម្នាក់របស់បុត្រយើងដូចគ្នា អឹម"
"អឹស មិនពិត អាស"
"វាជាការពិត! អូនរត់គេចពីការពិតមិនបានទេ"
និយាយផង អង្រួនចង្កេះផងទោះមនុស្សចង់ប្រកែកក៏គ្មានកម្លាំងអីទៅប្រកែកជាមួយគេដែរ។
នាយដឹងថាគេកំពុងមានចំណង់ខ្លាំងតែការដែលគេមិនបានធ្វើតាមចិត្តចង់ មិនបានសម្រុកចូលមកខ្លាំងៗ ជ្រៅៗដូចរាល់ដង អាចមកពីចង់ថ្នាក់ថ្នមនាយឬយ៉ាងណា?
កន្លងមក គេធ្លាប់ថ្នមនាយដែរហេស? គេចេះប្រែប្រួល ចេះគិតដល់ការឈឺចាប់នាយតាំងពីពេលណា?
"បើឈឺប្រាប់យើងបាន ដឹងដែរទេ?"
"អាស ហាស"
មិនមែននាយចិត្តងាយ តែព្រោះមនុស្សធ្លាប់ស្រលាញ់ខ្លាំង ជាប្ដីហើយក៏ជាពុកកូនទាំងបីទើបនាយទន់ចិត្តព្រមនៅស្ងៀមៗឲ្យគេលុកលុយតាមតម្រូវការ។
រាងកាយនាយពើងឡើងដោយខ្លួនឯងដើម្បីឲ្យគេសម្រុក វាយលុកចូលកាន់ស្រួល ក្នុងពេលដែលជើងទាំងគូក៏ប្រឹងញែកចេញពីគ្នាកាន់ធំ ហាក់ចង់បើកមុខឲ្យគេទម្លុះចូលជ្រៅជាងនេះ ញាប់ជាងនេះ។
ធ្វើបែបណាក៏ធ្វើចុះ យើងយ៉ាងណាក៏នាយអាចទ្រាំបានព្រោះបេះដូងមួយនេះនៅឈ្លក់វង្វេង នៅងប់ងល់ងើបក្បាលមិនរួច មិនដឹងឡើយថាពាក្យផ្អែមល្ហែមទាំងអស់នោះ វាបានតែដំបូងឬយ៉ាងណា។

To be continued 💗😘

វគ្គនេះដូចអត់មានអីពិសេសទេ មានតែចឹងៗ 🌚

បក្សីទ្រុងមាស 🦋 [Ended ✅]Donde viven las historias. Descúbrelo ahora