គេថាកើតមកជាបក្សីពិតជាមានសេរីភាពណាស់ ព្រោះមានស្លាបអាចហោះហើរទៅគ្រប់កន្លែងដែលខ្លួនត្រូវការ។ ប៉ុន្តែនៅក្នុងចំណោមនោះ ក៏មានមួយចំនួនដែរដែលមិនអាចទទួលសេរីភាពទាំងអស់នោះបានទោះបីជាមានស្លាបដូចជាគេឯងក៏ដោយ។ ប្រឹងហោះហើរយ៉ាងណាក៏មិនអាចចេញឆ្ងាយពីក្នុងទ្រុងបាន បើបែបនេះដដែល តើវាមានន័យអីទៅ?
និយាយដល់រឿងនេះ វាក៏ធ្វើឲ្យគ្រប់គ្នានឹកដល់ព្រះមហេសីនៃនគរអាហ្គីឡាដែលលឺតំណាលគ្នាថា ទ្រង់ត្រូវបានអធិរាជឃុំទុកតែនៅក្នុងប្រាសាទមិនអនុញ្ញាតឲ្យចេញទៅណា កុំថាឡើយប្រជារាស្ត្រធម្មតា សូម្បីតែមន្ត្រីនៅក្នុងវាំងក៏កម្រនឹងបានឃើញពីសម្រស់ស្រស់ស្អាតរបស់ទ្រង់ដែរ។
តើរឿងនោះអាចជាការពិតទេដែលទ្រង់ត្រូវគេឃុំទុក? តើព្រោះតែសម្រស់ល្អឯកនោះឬយ៉ាងណា ទើបបានជាអធិរាជហួងហែងដល់ថ្នាក់ហាមមិនឲ្យចេញទៅណាផ្ដេសផ្ដាស?
"ហ៊ឹម! គេមិនបានហួងហែង មិនបានស្រលាញ់យើងសូម្បីតែបន្តិច តែគេធ្វើព្រោះតែផលប្រយោជន៍គេតែប៉ុណ្ណោះ"
នោះហើយជាសម្ដីចេញពីមាត់ផ្ទាល់របស់ព្រះមហេសីថេយ៉ុង អាហ្គីឡា។ តើមានដែរទេដែលមនុស្សស្រលាញ់គ្នា គេធ្វើបាបគ្នាដល់ថ្នាក់នេះ?
"ព្រះមហេសី កុំអាក់អន់ស្រពន់ចិត្តអី ជួនកាលអាចមកពីអធិរាជសព្វព្រះទ័យទ្រង់ពេកទើប..."
"បានហើយហាន់ណា! យើងឆ្អែតឆ្អន់ហើយ ព្រោះតែគិតថាគេស្រលាញ់យើងទើបយើងរៀបអភិសេកជាមួយគេនិងទ្រាំមកដល់ពេលនេះតែគេ គេមិនដែលខ្វល់ខ្វាយពីអារម្មណ៍យើងទេ"
ថេយ៉ុងពោលទាំងទឹកភ្នែករលីងរលោង ត្បិតមិនអាចចែករំលែករឿងក្នុងចិត្តជាមួយនរណាបានក្រៅពីអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្លួន។
រាងតូច ដើមឡើយគឺជារាជបុត្ររបស់ម្ចាស់កុលសម្ព័ន្ធមេអំបៅ នាយរស់នៅជាមួយមាតាបិតានិងប្រជាជនផ្សេងទៀតក្នុងជីវិតសាមញ្ញ មានក្ដីសុខណាស់តែថាគ្រប់យ៉ាងក៏ប្រែប្រួល ក្រឡាប់ចាក់ក្រោយនាយធំពេញវ័យ ដុះស្លាបក្លាយជាមេអំបៅនៅអាយុ 16 ឆ្នាំ។ សម្រស់និងកេរ្តិ៍ឈ្មោះជាតារាសំណាងរបស់ខ្លួនបានល្បីខ្ទរខ្ទារធ្វើឲ្យគ្រប់បណ្ដារនគរនាំគ្នាចាប់ចិត្ត ចង់ដណ្តើមមកធ្វើជាកម្មសិទ្ធិ។ ហើយចុងក្រោយ នាយក៏គេចមិនផុតដោយត្រូវបានរាជទាយាទឥន្ទ្រីដណ្ដើមយកបាន រួចក៏ចាប់រៀបអភិសេកនិងទុកចោលក្នុងប្រាសាទនេះឯង។
"បើគេមិនស្រលាញ់យើងទេ គេទៅប្រកួតប្រជែងដណ្ដើមយើងមកធ្វើអី? បើមិនព្រោះតែយើងជាតារាសំណាង នាំសំណាងដល់ទឹកដីរបស់គេ តើគេនៅត្រូវការយើងទៀតទេ?"
"កុំគិតអ៊ីចឹងអី ព្រះមហេសី"
"ព្រោះយើងស្រលាញ់គេ ទើបយើងគិតច្រើនដល់ថ្នាក់នេះ"
ឱ្យតែនិយាយដល់រឿងនេះ នាយក៏ផ្ដើមអួលដើមកទើបលើកកន្សែងដៃយកមកជូតទឹកភ្នែក។ ពេលយំឆ្អែតក៏ទាញម្សៅហុយមកតប់ថ្នមៗបន្ថែមលើថ្ពាល់ដែលដាមទឹកភ្នែកអម្បាញ់មិញ។
មកអង្គុយសម្លឹងមើលមុខខ្លួនឯងតាមកញ្ចក់បែបនេះ នាយក៏កាន់តែអាណិតខ្លួនឯង។ កែវភ្នែកមុតថ្លាមានពន្លឺ ច្រមុះស្ដើចងរខ្ទើតសាកសមនឹងទម្រង់មាត់បេះដូងនិងចង្កាមុតស្រួច មើលពីជ្រុងណាក៏ឃើញថាល្អឥតខ្ចោះ រកអ្វីប្រៀបផ្ទឹមមិនបាន។ តែគួរឲ្យស្ដាយ មនុស្សដែលស្រស់ស្អាតរមែងច្រើនតែអភ័ព្វ ដូចជានាយដែលអភ័ព្វស្នេហ៍ ត្រូវស្វាមីមិនថ្នាក់ថ្នម មិនយកចិត្តទុកដាក់ ថែមទាំងមានការប្រើអំពើហិង្សាបង្ខិតបង្ខំទៀតផង។
"ចាំខ្ញុំម្ចាស់សិតសក់ តែងខ្លួនឲ្យទ្រង់"
ហាន់ណាក៏អាណិតម្ចាស់ខ្លួនណាស់ដែរតែនាងបានត្រឹមតែនិយាយលួងលោមនិងជួយមើលថែទ្រង់ប៉ុណ្ណោះ។
រាងរ៉ូវរបស់មហាសេីអធិរាជពិតជាតូចល្វតល្វន់ខ្លាំងណាស់ ត្រឹមគ្រងតែរ៉ូបសគ្មានប៉ាក់ គ្មានគ្រឿងអលង្ការការលម្អអ្វីច្រើនក៏មើលទៅទាក់ទាញភ្នែកណាស់ដែរ គ្មាននរណាអាចមកប្រៀបផ្ទឹមបានទេ។
"ពាក់បែបនេះ កាន់តែស្រស់ស្អាតមួយកម្រិតទៀត"
នាងយកក្រវិលពេជ្ររំយោលមួយគូបំពាក់ឲ្យទ្រង់រួចក៏លាន់មាត់ឡើងព្រោះពិតជាយល់ថាសាកសមណាស់។
"ខំតែងខ្លួនដើម្បីអីទៅ? បើយើងនៅតែក្នុងប្រាសាទនេះមិនទៅណាផង"
"តែខ្ញុំលឺថាថ្ងៃនេះអធិរាជត្រឡប់មកវិញហើយ"
"បើមកតើវាយ៉ាងម៉េច? ពេលមកវិញទ្រង់អាចនឹងនាំស្រីពីនគរផ្សេង មកបន្ថែមក៏ថាបាន"
កាន់តែនិយាយ ថេយ៉ុងកាន់តែយល់ថាមួរម៉ៅទើបអត់មិនបាននឹងងើបក្រោសដើរចាកចេញពីដំណាក់ដើម្បីទៅយកខ្យល់ឱកាសបរិសុទ្ធនៅខាងក្រោម កាត់បន្ថយភាពតានតឹង។
"ចាំខ្ញុំម្ចាស់ផង"
"មិនចាំបាច់មកតាមកៀកកិតពេកទេ យើងចង់ទៅសម្រាកនៅខាងក្រោយប្រសាទ ជិតអាងទឹកតែម្នាក់ឯង"
"ប៉ុន្តែ..."
"នេះគឺជាបញ្ជា!"
"ក្រាបទូលព្រះមហេសី"
ប្រហែលមានតែកន្លែងមួយនេះប៉ុណ្ណោះ ដែលរាងតូចអាចមកសម្ងំតែម្នាក់ឯង គ្មានអ្នកមកតាមដាន។ តែទោះជាយ៉ាងណាក៏ដោយ នាយក៏ត្រូវប្រុងប្រយ័ត្ន ដោយក្រឡេកមើលជុំវិញខ្លួនជាមុនសិនមុននឹងដាក់បង្គុយចុះលើកៅអីផ្អែកក្បែរអាងទឹកធម្មជាតិដែលអាងទឹកនេះវាមានប្រភពចេញពីដៃសមុទ្រដ៏ធំរបស់អណាចក្រសាគរ។
~ផាច់ៗៗ
ក្រោយទះដៃបីដង រាងតូចក៏នៅតាមសម្លឹង ចាំមើលសកម្មភាពនៅក្នុងទឹកមិនឈប់ហើយមួយសន្ទុះក្រោយមក នាយក៏បានលឺសម្លេងច្រៀងក៏ក្រលួចចេញពីក្នុងទឹក។
"ថេយ៉ុង!"
"អេរៀល?"
ម្ចាស់ចម្រៀងនោះបានហៅឈ្មោះនាយដោយសម្លេងស្រួយស្រេះហើយពិតណាស់ទេពមច្ឆានោះហើយនឹងនាយគឺជាមិត្តដ៏ស្និទ្ធស្នាល។ នាងជាទេពមច្ឆាសក់ក្រហមដែលត្រូវជាមិត្តនឹងនាយតាំងពីក្មេងៗ ហើយក្នុងពេលដែលមិនអាចចេញទៅណាបានក្រៅពីទីនេះ នាយក៏នៅមាននាងជាមិត្តម្នាក់ដែលអាចកំដរខ្លួនបាន។
"ឯងមានរឿងអីទៀតហើយ? ឬអធិរាជធ្វើអីឯង?"
"ទេ! គេមិនទាន់មកវិញនៅឡើយទេ យើងគ្រាន់តែអផ្សុកទើបមកទីនេះ"
"បើថាឯងទ្រាំមិនបានទៀតទេ ឯងប្រាប់យើងបាន ចាំយើងលួចនាំឯងចេញពីទីនេះ"
"មិនអាចទេ ឯងក៏ដឹងដែរថាយើង... គឺយើងកំពុង..."
"ព្រោះតែឯងកំពុងមានផ្ទៃពោះហ្នឹងហេស?"
ថេយ៉ុងមិនតបតែក៏ងក់ក្បាលតិចៗយល់ស្រប។ ឲ្យតែនឹកដល់រឿងកូន នាយតូចក៏ដកដង្ហើមធំអង្អែលពោះតិចៗដោយក្នុងចិត្តសែនស្រណោះកូនពន់ពេក។
"អ៊ីចឹងក៏នាំកូនរត់ទៅជាមួយគ្នាទៅ! ឯងក៏ដឹងដែរថាគេនិងមនុស្សនៅទីនេះមិនបានពេញចិត្តដែលឯងកំពុងពពោះកូនស្រីឲ្យពួកគេទេ"
នាងថានេះក៏ត្រូវដែរព្រោះកូនក្នុងពោះនាយគិតទៅបានប្រាំខែទៅហើយតែមិនដែលមាននរណាមកខ្វល់ខ្វាយ បារម្ភអីបន្តិចឡើយគឺទាំងអធិរាជ ព្រះមហាក្សត្រិយានីរួមទាំងព្រះរាជគ្រូនិងមន្ត្រីទាំងអស់ផងដែរ។
"មករស់នៅក្នុងបាតសមុទ្រជាមួយយើងទៅ យើងធានាថាឯងនឹងមានសេរីភាព"
"មិនកើតទេ! បើគេចាប់បាន កុំថាឡើយតែពួកយើងសូម្បីតែអ្នកពាក់ព័ន្ធក៏ត្រូវរងគ្រោះដែរ"
"ចាំយើងរកវិធីដែលមានសុវត្ថិភាពបំផុតដើម្បីជួយឯង"
"អរគុណឯងហើយ អរគុណដែលតែងតែកំដរយើងជជែកគ្នា"
បើចាកចេញពីទីនេះបានក៏ល្អដែរព្រោះជាក់ស្ដែងគេក៏មិនបានពេញចិត្តនឹងវត្តមានរបស់នាយហើយនិងកូនស្រីនោះទេ។
បានមកនិយាយពីនេះពីនោះ ពីគម្រោងការរត់គេចជាមួយមិត្ត វាក៏ធ្វើឱ្យនាយរាងធូរស្រាលចិត្តខ្លះដែរ។ យ៉ាងហោចណាស់ក៏មានអ្នកស្ដាប់រឿងនេះក្នុងចិត្ត នឹងយល់ព្រមស្ម័គ្រចិត្តជួយខ្លួនគ្រប់វិនាទីទាំងអស់។ តែពេលវេលាស្ងប់ស្ងាត់បែបនេះ មានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ព្រោះមិនយូរប៉ុន្មានក៏មានអ្នកមកកាត់ចង្វាក់ទៅហើយ។
"ព្រះមហេសីៗ"
"មានគេមកហើយ ឯងឆាប់ត្រឡប់ទៅវិញទៅ"
"អឹម! មើលថែខ្លួនផងថេយ៉ុង"
ក្រោយអេរៀលចេញទៅបាត់ ថេយ៉ុងក៏ងើបខ្លួនរួចរាល់ព្រោះដឹងថាប្រាកដជាមានរឿងអីហើយទើបមនុស្សជំនិតខំរត់មកទាំងត្រហេបត្រហប។
"មានរឿងអី?"
"គឺ... គឺអធិរាជត្រឡប់មកវិញហើយ តែពេលមិនឃើញព្រះមហេសីយាងទៅចាំទទួល ទ្រង់មិនពេញព្រះទ័យទេថែមទាំងឲ្យគាស់ហៅព្រះមហេសីទៅគាល់ទ្រង់ឥឡូវនេះទៀតផង"
"មិនអីទេ ចាំយើងទៅឥឡូវនេះ"
អ្នកដែលត្រូវគេហៅទៅមិនសូវភ័យប៉ុន្មានទេ ណាស់តែអ្នកនាំសារដែលភ័យជំនួសសឹងស្លេកមុខអស់ហើយ។ នរណាក៏ដឹងថាស្ដេចនៃនគរនេះផ្ដាច់ការ សាហាវព្រៃផ្សៃប៉ុណ្ណា។
ក្រោយទទួលបញ្ជាឲ្យចូលគាល់ ថេយ៍មិនបង្អង់យូរក៏ប្រញាប់ រូតរះទៅជួបគេព្រោះយ៉ាងណាក៏ខានជួបគ្នាជាងមួយខែហើយ នាយក៏នឹកប្ដីដូចគ្នា។
"យើងមកហើយ! អធិរាជនៅខាងក្នុងមែនទេ?"
អង្គរក្សយាមទ្វារធ្វើមុខឡេមឡើម ដូចស្ទាក់ស្ទើមិនដឹងត្រូវទូលបែបណាតែចុងក្រោយក៏នៅតែងក់ក្បាលនិងព្រមបើកទ្វារឲ្យមហេសីយាងចូល។
ថេយ៍ដើរចូលទៅក្នុងដំណាក់ដ៏ធំទូលាយដែលតុបតែងលំអដោយគ្រឿងចម្លាក់ធំៗ គ្រឿងសភាវុធគ្រប់ប្រភេទរួមទាំងគំនូរចំបាំងជាច្រើនដ៏អស្ចារ្យ។ ការតុបតែងបន្ទប់នេះ វាហាក់បានបញ្ជាក់ច្បាស់ណាស់ថាម្ចាស់បន្ទប់មានបុគ្គលិកលក្ខណៈបែបណា។
"អាស អធិរាជ ហាស"
"អឹស អាស"
ទើបតែឈានជើងចូលដំណាក់ទ្រង់បានប៉ុន្មានជំហាន ក៏ស្រាប់តែស្ដាប់លឺសម្លេងស្រែកថ្ងួចថ្ងូររបស់មនុស្សស្រីពីរបីនាក់ចេញពីខាងក្នុងកន្លែងស្រង់ទឹក។
នាយបោះជំហានទៅមុខលែងរួចទើបសម្រេចចិត្តអង្គុយចុះនៅស្ងៀមៗរង់ចាំគេទាំងញ័ដៃញ័រអស់សព្វប្រាណព្រោះមិននឹកស្មានថាបែកគ្នាច្រើនថ្ងៃ ពួកយើងក៏មកជួបគ្នាដោយបែបនេះ។
"គេហៅខ្ញុំមកដើម្បីមកស្ដាប់ មកឃើញរឿងអស់នេះហេស?"
នាយតូចអង្គុយយកដៃឱបពោះដែលធំខ្ទាតរបស់ខ្លួន សែនរន្ធត់ចិត្ត ខ្លាចណាស់ ខ្លាចកូនដែលនៅខាងក្នុងស្ដាប់លឺនិងមើលឃើញពីទង្វើរអាក្រក់របស់បិតា។
តើគេអាចធ្វើបែបនេះបានដោយរបៀបណា? នេះនាយកំពុងតែពពោះកូនឲ្យគេណា៎!
ថេយ៍មិនហ៊ានហើបមាត់ មិនហ៊ានចូលទៅរកទើបមានតែអង្គុយរង់ចាំជាងមួយម៉ោងទម្រាំតែគេរួចធុរៈនិងដើរចេញមកទាំងមានស្រីស្នំឱបឆ្វេងស្ដាំ មុខក្រោយ។
"ថ្វាយបង្គំអធិរាជ!"
គេនៅតែដដែល នៅតែត្រជាក់ស្រឹប គួរឲ្យខ្លាច។ ទោះគេពាក់កំបាំងមុខដែលមិនអាចឱ្យនាយដឹងថាគេមានទឹកមុខបែបណាអារម្មណ៍បែបណា ប៉ុន្តែត្រឹមឃើញស្នាមញញឹមចុងមាត់របស់គេ នាយក៏ស្មានដឹងហើយថាគេកំពុងសមចិត្តដែលឃើញនាយឈឺចាប់។
"អ៎ មហេសីមកដល់តាំងពីពេលណា? ហេតុអីមិនប្រាប់យើង?"
រាងក្រាស់វាសដៃមនុស្សស្រីក្បែរខ្លួនចេញទាំងអស់ព្រមទាំងដើរមកសួរនាំភរិយាពេញឈ្មោះធ្វើដូចជាយកចិត្តទុកដាក់ណាស់អ៊ីចឹង។
"គឺ... គឺមកមួយសន្ទុះហើយ"
"មកយូរហើយ ម៉េចមិនទៅជួបយើងនៅខាងក្នុង? ពួកយើងនឹងបានលេងជុំគ្នានោះអី?"
ថាហើយ គេមិនដែលមានបំណងល្អជាមួយនាយនោះទេ។ គេនិយាយអស់នេះគ្រាន់តែដើម្បីចំអក និងមើលងាយនាយតែប៉ុណ្ណោះ។
"មិនហ៊ានរំខានអធិរាជទេ បើទ្រង់មានអ្នកកំដរទៅហើយ ខ្ញុំម្ចាស់សូមថ្វាយបង្គំលា អា៎"
"ចង់ទៅណា? នរណាអនុញ្ញាត?!"
រាងតូចគិតចង់បែក្រោយ ដើរចេញទៅវិញដោយមិនខ្ចីងើយមើលមុខគេសូម្បីតែបន្តិចតែមិនទាន់នឹងឈានជើងចេញទៅផង នាយក៏ត្រូវមនុស្សមាឌមាំ ធំជាងខ្លួនរហូតពីរបីដង ចាប់ដៃជាប់ទាញទៅរកដោយមិនថ្នាក់ថ្នម។
"ពួកនាងឆាប់ចេញឲ្យអស់ទៅ!"
"ក្រាបទូល/ក្រាបទូល"
ក្រោយដេញពួកនាងចេញទៅអស់ហើយ អធិរាជក៏ងាកមកសម្លឹងសម្លក់ក្ដឹបមនុស្សនៅចំពោះមុខមិនដាក់ភ្នែក នឹកសែនខ្នាញ់នឹងចរិតថ្លើមធំហួសមេឃរបស់គេខ្លាំងណាស់។
"យ៉ាងម៉េច? ខឹងនឹងយើងដែលមិនទៅរកអូនមុនឬ?"
"ខ្ញុំម្ចាស់គ្មានសិទ្ធអីខឹងនឹងអធិរាជទេ"
មាត់ថាមិនខឹងតែពេលនៅតែពីរនាក់ក៏លែងនិយាយពាក្យអូនបងដូចដែលធ្លាប់។ តើនេះបានន័យថាម៉េចវិញ?
"ដឹងគឺល្អហើយព្រោះនោះមកពីអូនទេដែលតែងតែបដិសេធនឹងយើង"
"ទ្រង់ចង់ថាមកពីខ្ញុំម្ចាស់មិនព្រមបម្រើទ្រង់ទើបទ្រង់ហៅពួកនាងមក?"
"ត្រូវហើយ!"
កាលដែលនាយបដិសេធនឹងគេ វាមុនពេលដែលគេចាកចេញទៅទៀត តែគេនៅគុំខឹងនឹងរឿងនោះទៀតឬ?
"ព្រោះពេលនោះ ខ្ញុំម្ចាស់កំពុងតែចាញ់គភ៌ ខ្ញុំម្ចាស់ពិតជាមិនស្រួលខ្លួនពិតមែន"
"ចុះពេលនេះលែងចាញ់ហើយមែនទេ?"
មិនត្រឹមតែនិយាយទេគេនៅចាប់នាយឱបរឹតដូចមិនខ្វល់ពីពោះប៉ោងប៉ុនកញ្ជើនេះសោះ។
"គឺខ្ញុំ... លែងខ្ញុំម្ចាស់ទៅ!"
"អូនគិតឲ្យយើងទ្រាំរហូតទាល់តែកូនប្រសូតរួចហេស?"
"អាស កុំអី! ប្រយ័ត្នប៉ះពាល់ដល់បុត្រ"
"តែយើងខានប៉ះពាល់អូនយូរមកហើយ អឹម"
មាត់នេះមែនទេដែលពូកែតវ៉ា ប្រកែកជាមួយនាយ? ម្ដងនេះនឹងបឺតឲ្យស្លេកតែម្ដង!
រាងតូចប្រឹងរើដែរតែមិនឈ្នះ ហើយក៏ត្រូវអ្នកម្ខាងទៀតចាប់បឺតផង ខាំផងសឹងតែធ្វើឲ្យដកដង្ហើមមិនដល់គ្នា។
ដៃរវាមចាប់ផ្តើមនៅលែងស្ងៀម ប្រឹងទាញបណ្ដាច់រ៉ូបធ្វើឱ្យម្ចាស់ខ្លួនកាន់តែភ័យ ស្រែកយំដូចកំពុងរងទុក្ខទោសខ្លាំងណាស់អ៊ីចឹង។
"អឹម លែង... លែងអូនទៅជុង ហឹកៗ"
"ហាស មើលទៅមានតែអូនទេដែលហ៊ានហៅឈ្មោះយើងចំៗបែបនេះ!"
នាយដកមាត់ចេញទាំងមិនដាច់អាល័យព្រោះតែសម្ដីប៉ុន្មានម៉ាត់ តែក៏មិនព្រមងាកចេញពីបបូរមាត់ក្រពុំភ្លាមៗដែរ។
"ហឹកៗ កុំធ្វើអ៊ីចឹងអី"
"បានតាស៎ យើងលែងអូនបាន! តែអូនកុំមកយំរហេមរហាមពេលក្រោយ ពេលយើងរៀបអភិសេកយកអ្នកម្នាងថ្មីឲ្យសោះ"
~ប្រាវ
គេលែងនាយមែន តែលែងដោយអារម្មណ៍ក្ដៅក្រហាយទើបដើរចេញទៅដោយបោកប្រាស់វត្តមានតម្លៃជាច្រើននៅក្នុងបន្ទប់ដើម្បីបញ្ចេញកំហឹង។
តើនាយខុសធ្ងន់ណាស់មែនទេដែលគ្រាន់តែបដិសេធនឹងគេដើម្បីចង់ការពារសុវត្ថិភាពកូនខ្លួនឯង?
អ្នកទាំងពីររៀបអភិសេកជាមួយគ្នា 2 ឆ្នាំហើយ តែយល់ថាគេកាន់តែសោះកក្រោះទៅៗ គេមិនដូចជាទេវបុត្ររូបសង្ហា កក់ក្ដៅដែលនាយបានជួបពីដំបូងឡើយ។ តើជាអ្វីទៅដែលធ្វើឱ្យគេប្រែក្លាយជាស្ដេចផ្ដាច់ការបែបនេះ?
To be continued 💗
Admin ថាមិនទាន់ចង់ផុសទេ តែទប់ចិត្តអត់បាន 🥲🥲 បើមានអ្នកគាំទ្រច្រើនទើបផុសត ព្រោះខ្លាចមានអ្នកអត់ចូលចិត្តរឿងប្រភេទវេទមន្តអីបែបហ្នឹង តែអ្នកសរសេរចូលចិត្ត 😂
YOU ARE READING
បក្សីទ្រុងមាស 🦋 [Ended ✅]
Fantasy"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង October/2024...
![បក្សីទ្រុងមាស 🦋 [Ended ✅]](https://img.wattpad.com/cover/377702815-64-k851805.jpg)