តើទីនេះមែនទេដែលគេប្រាប់ថាចង់បង្ហាញនាយនិងកូនៗ?
វ៉ោវ! ស្រស់ស្អាតខ្លាំងណាស់! តើគេធ្វើវាឡើងតាំងពីពេលណា? ធ្វើដើម្បីតែយកចិត្តនាយនិងកូនៗឬ?
មើលមួយភ្លែត នាយតូចអាចគិតថាវាជាកុលសម្ព័ននាយបាត់ទៅហើយ តែវាគ្រាន់តែចៃដន្យដូចគ្នា ស្អាតដូចគ្នា មានផ្កាដូចគ្នា នៅមានសម្លេងទឹកធ្លាក់នៅក្បែរៗនេះទៀតផង។
"មាតាៗ បុត្រចង់ទៅលេងទីនោះ!"
រវល់តែភ្លឹកនឹងទេសភាពចំពោះមុខ ថេយ៍វិះនឹងភ្លេចថាបាននាំកូនៗមកជាមួយ។ មើលទៅពួកគេក៏មិនរំភើបមិនចាញ់នាយដែរ ជាពិសេសគឺជែត នាងក៏ចង់ទៅលេងសួនផ្កាចម្រុះពណ៌នៅត្រង់នោះដែរ។
"អ៊ីចឹង ពួកយើងទៅលេងជាមួយគ្នាទៅ"
"ល្អណាស់"
គិតគ្នារួចហើយ ថេយ៉ុងក៏បើកស្លាបមេអំបៅរបស់ខ្លួន ទទះវាជាច្រើនដង មុននឹងចូលមកចាប់ឱបបុត្រីហោះឡើងសម្ដៅទៅសួនផ្កាជាមួយនឹងគ្នា។
មិនថាទីកន្លែងមួយនេះធ្វើឡើងដើម្បីនាយឬក៏កូនៗម្នាក់ណាក៏ដោយ ក៏នាយនៅតែរីករាយទទួលយកការកែប្រែរបស់គេ។ សង្ឃឹមថាអធិរាជនៅតែល្អ នៅតែយកចិត្តទុកដាក់លើខ្លួនដូចថ្ងៃនេះរហូតទៅចុះ។
ជាតិជាមេអំបៅ គ្មានពេលវេលាយល់ថាស្កប់ស្កល់ជាងពេលនេះទៀតទេ។
"សប្បាយណាស់ ហិហិ លឿនជាងនេះបានទេមាតា?"
"យើងហោះយឺតៗបានហើយ ទើបអាចមើលទេសភាពបានច្បាស់"
"តែបុត្រចង់ហោះលឿនៗ លឿនដូចបិតា"
"ក្បាលខូចណាស់ឥឡូវនេះ"
"ហិហិ"
បានបិតាតាមចិត្តបន្តិចបន្តួច ជែតក៏ប្រែជាព្រះនាងឆ្មើងឆ្មៃភ្លាម។ ចង់បានអី ចង់ធ្វើអីស្រែករកតែបិតា ធ្វើឲ្យថេយ៍រាងទម្លាក់ទឹកមុខបន្តិចដែរ ព្រោះដឹងថាខ្លួនមិនអាចធ្វើបានដូចបិតាគេនោះទេ។
ស្លាបនាយស្ដើងណាស់ យកទៅប្រៀបគ្នានឹងអធិរាជមិនបានឡើយ។
"មាតាហោះលឿនជាងនេះមិនបានទេ យើងហោះយឺតៗក៏សប្បាយម្យ៉ាងដែរណា"
"ចុះពេលណាទើបបុត្រអាចមានស្លាបដូចមាតាដែរ?"
"ពេលបុត្រពេញវ័យ លូតលាស់ក្លាយជាមេអំបៅ ប្រាកដជាដុះស្លាបដោយខ្លួនឯងហើយ"
គ្រាន់តែលឺថាចាំដល់ពេលពេញវ័យ ជែងក៏អស់សង្ឃឹមភ្លាមព្រោះថានៅចាំយូរទៀត មិនដូចជាប្អូនៗទាល់តែសោះ។
"យូរណាស់! បុត្រមិនចង់ក្លាយជាមេអំបៅទេ បុត្រចង់កាត់រកបិតាវិញ"
នរណាមិនអន់ចិត្តបើដឹងថាបុត្រីកោតសរសើរនិងស្រលាញ់បិតានាងដល់ថ្នាក់នេះ ទាំងដែលខ្លួនខំពពោះផង បង្កើតផង នៅខំចិញ្ចឹមឲ្យបានធំប៉ុណ្ណេះទៀត។
"ធ្វើជាមេអំបៅមានអីមិនល្អ? ស្អាតក៏ស្អាតហើយថែមទាំងឆ្លាតទៀតផង...?"
និយាយមកដល់ចំណុចនេះ នាយក៏គាំងដូចគ្នា មិនដឹងថាខ្លួនឯងនៅមានចំណុចល្អអីទៀតដែលអាចយកមកប្រើការបានព្រោះបើឆ្លាតណាស់មិនមែនឲ្យគេបោកបានត្រឹមពាក្យពីរបីម៉ាត់ថាស្រលាញ់ហ្នឹងទេ។
"មើលផ្កាប៉ុណ្ណឹងបានហើយ ពួកយើងទៅលេងទឹកជាមួយជែកនិងជេយ៍វិញណា៎"
"ក៏ល្អដែរ បុត្រចង់លេងទឹកល្មម"
តាំងពីចាកចេញពីអេរៀលមក នាយដឹងខ្លួនច្បាស់ណាស់ថានឹងមិនអាចមានសង្ឃឹមត្រឡប់ទៅវិញនោះទេ ដូចនេះប្រហែលលែងបានស្គាល់រសជាតិទឹកប្រៃទផតហើយ អាចនឹងត្រូវឃាំងទុកទីនេះអស់មួយជីវិតក៏ថាបាន។
ឃុំទុកនៅទីនេះក៏ល្អជាង ត្រូវនៅតែក្នុងដំណាក់តែម្នាក់ឯងដែរ...
~ប្រូង
លឺដល់សម្លេងសន្ធឹកទឹក ថេយ៉ុងក៏វាសគំនិតអវិជ្ជមានទាំងប៉ុន្មានចេញពីក្នុងខួក្បាល នាយមិនគួរគិតដល់រឿងនោះទៀតទេ គួរតែបើកចិត្តបើសម្រេចថាទទួលយកគេវិញ។
សម្លេងអម្បាញ់ គួរតែចេញពីត្រង់ទឹកជ្រោះនោះហើយ នាយគួរតែប្រញាប់ទៅមើលកូនៗបន្តិច ចាំគិតដល់ប្រុសម្នាក់នោះទៀត។
"ត្រជាក់ស្រួលណាស់"
ជេយ៍ងើបចេញពីទឹក លើកដៃច្រូតទៅក្រោយយ៉ាងសង្ហាបន្ទាប់ពីហោះឡើងទៅលើ ហើយក៏ទម្លាក់ខ្លួនទៅក្នុងទឹកវិញពីទីខ្ពស់ដោយគ្មានញញើតញញើម។ ក៏ដឹងហើយថាជាជេយ៍ពូកែហែលទឹកតាំងពីដើមមកម្ល៉េះ ទើបការធ្វើបែបនេះ វាក្លាយជាចំណង់ចំណូលចិត្តរបស់នាយ។ លើកលែងតែជែកប៉ុណ្ណោះដែលមិនទាន់ចេះហែលទឹកនៅឡើយ ទោះធ្លាប់រស់នៅជាមួយមាតានៅក្នុងសមុទ្រក៏ដោយ ក៏នាយនៅតែមិនទម្លាប់ មិនអាចហែលបានដោយខ្លួនឯងសោះទាល់តែមានបងស្រីនិងមាតាជួយ។
"ឆាប់ចុះមក! នៅឈរមើលអីទៀត?"
"ទៅហើយៗ"
ជែកឈានជើងចុះមួយៗ ឬកពារដូចរអាៗ មិនសូវចង់លេងប៉ុន្មានទេ ចង់ដូរចិត្តបន្តិចអីបន្តិចតែដូរលែងទាន់ពេលត្រូវអ្នកជាបងប្រុសទាញឲ្យធ្លាក់ចូលទឹកមួយជំហ។
"ខឹកៗ យើងវិះនឹងលង់ទឹកស្លាប់ទៅហើយ"
"មិនលង់ទេ! ឈរឲ្យនឹងទៅមើល៎"
ព្រោះតែសម្ដីគេទើបនាយភ្ញាក់ខ្លួនលែងប្រវេប្រវាតោងអ្នកណា អាចងើបឈរខ្លួនឯងដោយគ្មានរឿងអី។
"យ៉ាងម៉េចដែរ?"
"អឹម រាក់តើស៎
"ចង់លេងលោតទឹកជាមួយគ្នាទេ? សប្បាយណាស់!"
"ទេ! យើងមិនទាន់ចេះហោះដូចឯងឯណា!"
អូ៎! ភ្លេចទៅថាគេមិនទាន់អាចប្រើប្រាស់ស្លាបបាននៅឡើយ តែហេតុអីក៏នាយអាចប្រើបានមុនបើកើតខុសគ្នាតែប៉ុន្មាននាទីសោះ។
"ប្រើមិនទាន់បានឬមិនព្រមប្រើ?"
ដោយមើលទៅគេស្ងៀមស្ងាត់ មិនចង់ឆ្លើយតបនឹងសំណួរ ទើបនាយក៏មិនចង់បង្ខំទៀតដែរ គេអាចនឹងមានហេតុផលក៏ថាបាន។
"នែ៎ ចង់នាំទៅណា? យើងមិនលេងទឹកជ្រៅទេ"
"ចាំយើងបង្រៀនហែលទឹក"
"អត់ទេ! មិនរៀនជាមួយឯងទេ!"
"ជេយ៍! កុំធ្វើបាបប្អូន"
គ្រាន់តែបានមាតាកាន់ជើង ជែកក៏គ្រលាស់ដៃពីបង រត់ទៅឱបមាតាយ៉ាងណែនភ្លាមៗដូចក្មេងដែលខ្លាចទឹកខ្លាំង។
"គឺម្ចាស់បងបង្ខំបុត្ររហូត"
"ជេយ៍ កុំធ្វើបែបហ្នឹងទៀតណា៎ ឃើញទេប្អូនខ្លាចហើយ"
ថេយ៍និយាយផង អង្អែលសក់កូនតិចៗផងទាំងមិនដឹងថាកូនពៅនេះក៏ខូច បានមាតាផ្អែមដាក់ក៏លួចលានអណ្ដាតឌឺដងបងភ្លាម។
ជេយ៍បានត្រឹមតែខាំមាត់នឹកខ្នាញ់ គិតថាបើមានឱកាសនឹងចាប់គេអូសទម្លាក់ទឹកម្ដងទៀត។
ដោយសារតែខ្លួនចាញ់ត្រជាក់ផង ត្រូវតាមមើលសុវត្ថិភាពកូនផង ទើបថេយ៍មិនបានចុះទៅងូតទឹកជ្រៅៗ នៅអង្គុយតែលើច្រាំងថ្ម ដុះខ្លួន ដុះខ្នងឲ្យកូនពៅមួយកន្លែងហ្នឹងឯង។
"អូ៎ នោះជានរណា?"
កំពុងតែប្រលែងគ្នាលេងជាមួយជេយ៍សុខៗ ព្រះនាងតូចក៏ស្រាប់តែក្រលេកឃើញបុរសចំណាស់រូបសង្ហា មកពីណាក៏មិនដឹងដើរសម្ដៅមករកខ្លួន។
បុរសម្នាក់នោះពាក់តែអាវចងខ្សែពណ៌មាសនិងខោខ្លីមួយសម្រាប់។ កាន់តែដើរមកជិតនាងនិងប្អូនៗក៏ចាប់ផ្ដើមឆ្ងល់ មើលមិនស្គាល់ថាជានរណា ដឹងត្រឹមថាសម្រស់គេអស្ចារ្យលើសពីមនុស្សក្នុងនគរនេះឆ្ងាយណាស់។ ឬមួយគេជាទេវតាថែរក្សាព្រៃនេះ?
"មាតា! គេម្នាក់នោះជានរណា?"
ពេលមកដល់ជិតៗបែបនេះ ជេយ៍យល់ថាគេម្នាក់នោះមុខស្រដៀង ដូចធ្លាប់ឃើញនៅឯណា។ ឬធ្លាប់ឃើញក្នុងកញ្ចក់?
ឯវិញក៏មិនទាន់បានឆ្លើយនឹងបុត្រដូចគ្នា ព្រោះកំពុងតែភាំងភ្លឹក មិនអាចដកក្រសែភ្នែកចេញពីមុខគេបានទេ។
"ទេ... ទេវបុត្រ"
"គេជាទេវតាហេស? ជាមនុស្សមាតាធ្លាប់ស្គាល់?"
"បើបិតាដឹងប្រាកដជាមានរឿងធំមិនខាន"
ជែកប្រកែកនឹងបងស្រីញាប់មាត់ថាមិនឲ្យនិយាយផ្ដេសផ្ដាស និយាយពីអ្នកផ្សេងឲ្យបិតាលឺឡើយ បើមិនចង់មានរឿងធំ។.
"កំពុងខ្សឹបខ្សៀវរឿងអី? ឬកំពុងនិយាយដើមយើង?"
"បិតា!!!"
មិនអាចទេ! មនុស្សចិត្តខ្មៅ ផ្ដាច់ការដូចជាបិតាខ្លួន ម៉េចនឹងអាចមានមុខមាត់បែបនេះ?
"ពួកគេកើតអី?"
"អឺ... គឺពួកគេគ្រាន់តែភ្ញាក់ផ្អើលនឹងមុតមាត់ទ្រង់ប៉ុណ្ណោះ"
"មុខមាត់យើង វាយ៉ាងម៉េច?"
ជុងហ្គុកលើកដៃអង្អែលផ្ទៃមុខខ្លួនឯង ហាក់ដូចជាមិនដឹងរឿងអី បែទៅគិតថាមានអីជាប់មុខទៅវិញ។
តើឲ្យរាងតូចទៅប្រាប់គេយ៉ាងម៉េចទៅ ប្រាប់តាមត្រង់ថាគេសង្ហាពេក មិនសាកសមនឹងអត្តចរិត ល្អដែរទេ?
"មកពីទ្រង់មានមុខមាត់ដូចព្រះបុត្រាពេកហ្នឹងណា៎"
"គឺពួកគេកាត់រកយើងទើបត្រូវ! បើមិនបានយើង ស្មានតែពួកគេកើតមកសង្ហាៗអ៊ីចឹងហេស?"
ក្រោយនិយាយដោយភាពជឿជាក់រួចហើយ នាយក៏ដោះអាវឃ្លុំ ដើរចូលមកក្នុងទឹកលេងតាមធម្មតា មិនអាណិតប្រពន្ធតូចដែលអង្គុយញ័រខ្លួន ក្ដៅភ្នែកចង់ឆេះព្រោះតែភាពទាក់ទាញរបស់គេ។
មិនមែនតែរាងតូចម្នាក់ទេ សូម្បីតែកូនៗក៏លួចស្ញើចសរសើររូបរាងបិតាខ្លួនដែរ ជាពិសេសគឺជែកនិងជេយ៍តែម្ដង។
ធំឡើង បើបានសាច់ដុំណែនៗ ខ្ចីញ៉េញដូចបិតា មិនដឹងល្អយ៉ាងណាទេ។
ធ្លាប់គិតថាទ្រង់មានមុខមាត់មិនល្អ អប្បលក្ខណ៍ដូចពាក្យចចាមអារ៉ាមទើបព្យាយាមបិទបាំងដោយរបាំងមុខ តែធាតុពិតមិនស្មានថាវាផ្ទុយស្រឡះដូច្នេះសោះ។
To be continued 💗
មកលើកនេះរាងខ្លីតិចហើយ ចាំវគ្គក្រោយចាំស្វីត 🥰
YOU ARE READING
បក្សីទ្រុងមាស 🦋 [Ended ✅]
Fantasy"ជាតិជាមេអំបៅដែលមានស្លាបមួយគូដ៏ស្រស់ស្អាត តែបែជាមិនអាចប្រើវាហោះហើរឲ្យមានសេរីភាពដូចជាអ្នកដទៃ គឺបានត្រឹមតែត្រូវគេឃុំទុកមួយកន្លែង បំបិទសិទ្ធិ ហាមនេះហាមនោះ មិនអាចធ្វើអ្វីដែលខ្លួនត្រូវការ។ បើបែបនេះ តើនាយមានខុសអីពីបក្សីក្នុងទ្រុងទៅ?" ថេយ៉ុង October/2024...
![បក្សីទ្រុងមាស 🦋 [Ended ✅]](https://img.wattpad.com/cover/377702815-64-k851805.jpg)