«ក៏បានៗ បងចាំណា» ហ៊ីស៊ឹងមានតែយល់ព្រមតាមស៊ុននូ ពេលនេះធ្វើអ្វីមិនបានដដែលបើហ៊ានតែធ្វើខុសចិត្តស៊ុននូតែបន្តិចច្បាស់ណាស់ថាស៊ីអំបិលជាមិនខានឡើយ។
«វីលៀម នេះការ៉េមឯងចូលចិត្ត» ណាមជូនត្រឡប់មកពីធ្វើការវិញដោយមានកាន់ប្រអប់ការ៉េមមួយនៅក្នុងដៃយកមកឲ្យប្អូនប្រុសរបស់គេព្រោះស៊ុននូរអ៊ូប្រាប់គេថាឃ្លានការ៉េម2 3ថ្ងៃហើយប៉ុន្តែគេចេះតែមិនបានទិញឲ្យ
«អរគុណបងណាស់ ស្រលាញ់បងជូនជាងគេ» ស៊ុននូសើចលិបភ្នែកអស់ទៅហើយពេលដែលបានការ៉េមដែលគេចូលចិត្ត
«និយាយអញ្ចឹងហ៊ីស៊ឹងរឿងបញ្ជូនកាំភ្លើងមកនោះដល់ណាហើយ?» ណាមជូនដាក់ខ្លួនអង្គុយចុះហើយក៏ចាប់ផ្ដើមការសន្ទនាជាមួយនឹងអនាគតប្អូនថ្លៃពីរឿងកាំភ្លើងនោះ ការបញ្ជូនមកចេះតែពន្យាពេលរហូតព្រោះតែខាងហ៊ីស៊ឹងមានបញ្ហាមិនចេះចប់
«ឯកសារបានត្រៀមរួចរាល់អស់ហើយបងជូន ចាំតែបងស៊ីញ៉េពេលណាខាងខ្ញុំនឹងបញ្ជូនមកភ្លាមៗ» ហ៊ីស៊ឹង
«ចុះឯកសារនោះ ឯងយកមកឬអត់?» ណាមជូនគេក៏មិនចង់ពន្យាពេលបន្តទៀតដែរ ព្រោះការងារគេគឺពាក់ព័ន្ធនឹងកាំភ្លើងនឹងហើយបើគ្មានកាំភ្លើងនោះទេការងារគេកកស្ទះរកផ្លូវចេញមិនឃើញឥឡូវនឹង
«ខ្ញុំប្រញាប់មកពេកមិនបានយកមកនោះទេឯកសារនៅកូរ៉េទាំងអស់ ប៉ុន្តែចាំខ្ញុំឲ្យអេឡិចយកមក ប្រហែលជាថ្ងៃស្អែកអាចនឹងគេមកដល់ហើយ» ហ៊ីស៊ឹង
«មិនបាច់ទេ 2ថ្ងៃទៀតយើងត្រូវទៅកូរ៉េមើលការខុសត្រូវក្រុមហ៊ុននៅទីនោះដែរ ចាំយើងទៅយកឯកសារនោះតែម្ដងក៏បាន» ណាមជូន
«បងទៅយូរឬអត់?» ស៊ុននូក៏លូកមាត់ចូលមកកាត់ពេលដែលឮថាបងប្រុសរបស់គេទៅកូរ៉េ ប្រុងទុកគេនៅវិមាននេះម្នាក់ឯងមែនទេ? គេខ្លាចស្លាប់ហើយ
«មិនទៀងនោះទេ ការងារប្រសើរឡើងវិញពេលណាបងនឹងមកពេលនោះ» ណាមជូន
«ចុះលោកទៅវិញដែរមែនទេ?» ស៊ុននូសួរទៅកាន់ហ៊ីស៊ឹងម្ដង
«ពិតមែនហើយ» ហ៊ីស៊ឹង
«ឆឹស» ស៊ុននូសម្លក់មុខនាយបន្តិច មុននេះសុទ្ធតែថាទាល់តែមានគេទៅជាមួយបានព្រមទៅ ប៉ុន្តែមើលឥឡូវចុះក៏និយាយថាទៅវិញជាមួយនឹងបងរបស់គេដែរ
ВЫ ЧИТАЕТЕ
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Любовные романы«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
EPISODE 27:ពេលណាខ្ញុំព្រមពេលនោះហើយ
Начните с самого начала
