EPISODE 01: ក្មេងកំព្រា

2.1K 102 4
                                        

ផ្ទៃមេឃពណ៌ទឹកក្រូចនៅក្រោមព្រះអាទិត្យហៀបលិច បានជះពន្លឺចំក្មេងប្រុសម្នាក់ដែលមានរូបរាងតូចល្អិត ទម្រង់មុខពងក្រពើ កែវភ្នែកពណ៌ត្នោតចាស់ សក់រលាស់រលោង។ លើសពីនេះទៅទៀត គេតែងតែមានស្នាមញញឹមជាមួយមនុស្សជុំវិញខ្លួន ដែលធ្វើឲ្យគ្រប់គ្នាចូលចិត្ត អាណិត ស្រឡាញ់ក្មេងប្រុសម្នាក់នេះគ្រប់ៗគ្នា។ ក្មេងប្រុស​ម្នាក់នេះឈ្មោះ គីម ស៊ុននូ អាយុ20ឆ្នាំ ជាក្មេងកំព្រាដែលត្រូវបានគេរើសយកមកចិញ្ចឹមតាំងពីតូច គេជាក្មេងពូកែ ឧស្សាហ៍​ព្យាយាម​ តស៊ូមានក្តីស្រម៉ៃចង់រៀនឲ្យបានចប់បរិញ្ញាបត្រ ប៉ុន្តែគួរឲ្យស្ដាយដែលគេមិនអាចចូលរៀននៅសាកលវិទ្យាល័យបាន ព្រោះតែជីវភាពរបស់គេ។

ប៉ុន្តែក៏ល្អសម្រាប់គេណាស់ទៅហើយដែលគេអាចតស៊ូរៀនរហូតដល់ចប់ថ្នាក់វិទ្យាល័យបាន ទោះបីជាគេត្រូវរៀនផងធ្វើការផងយ៉ាងណាក៏ដោយ។ នាយតូចបានធ្លាប់ធ្វើការជាច្រើនកន្លែងមកហើយតាំងពីគេនៅក្មេងៗមកម្ល៉េះព្រោះដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គេ ចំណាយទៅលើអាហារប្រចាំថ្ងៃ និងសល់ប៉ុន្មានក៏ត្រូវយកទៅសងបំណុលជំនួសឪពុកចិញ្ចឹមរបស់គេដែលងប់នឹងល្បែងងើបក្បាលលែងរួច មិនត្រឹមតែឲ្យឪពុកចិញ្ចឹមរបស់គេនោះទេ នៅមានបងស្រីចិញ្ចឹមគេម្នាក់ទៀតដែលមួយថ្ងៃៗគិតតែពីដើរហាយសូមិនខ្វល់ពីរាងល្អិតដែលខំរកលុយទាំងលំបាកវេទនា។

គ្រាន់តែចេញពីកន្លែងធ្វើការមួយភ្លាម ពេលនេះរាងល្អិតក៏មកដល់កន្លែងធ្វើការមួយទៀតភ្លែត។ ពេលនេះក៏ម៉ោង8យប់ទៅហើយដែលរាងតូចនៅតែខិតខំធ្វើការក្នុងហាងលក់ម្ហូបអាហារមួយកន្លែង ដែលពេលនេះភ្ញៀវក៏នៅពេញហាងនៅឡើយ ទើបរាងតូចរត់ចុះឡើង លើកម្ហូបជូនភ្ញៀវស្ទើរតែគ្មានពេលសម្រាក។

ប្រហែលជាពីរម៉ោងក្រោយមកទើបភ្ញៀវចាប់ផ្ដើមស្ងាត់រាងល្អិតក៏រៀបនឹងទៅផ្ទះទៅហើយ តែក៏ត្រូវមេការនៅទីនោះឃាត់

«ឈប់សិន ស៊ុននូ! នេះប្រាក់ខែ» បងមេការបានហុចលុយទៅឲ្យរាងតូច

«អរគុណហើយណាបងម៉ារ៉ា ខ្ញុំទៅសិនហើយលាហើយណា» ស៊ុននូ​ញញឹមយ៉ាងស្រស់តបទៅបងមេការវិញមុននឹងគេចេញពីហាង។

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now