កន្លងផុតទៅជាច្រើនថ្ងៃដែលហ៊ីស៊ឹងតែងតែមកវិមានរបស់ណាមជូនមកលោះមួយថ្ងៃព្រោះដើម្បីយកចិត្តប្អូនរបស់ម្ចាស់វិមានមួយនេះ
«ស៊ុននូពេលណាយល់ព្រមអធ្យាស្រ័យឲ្យបងទៅ» ហ៊ីស៊ឹងធ្វើមុខបែបស្រពាប់ស្រពោន រាងតូចធ្វើបាបគេណាស់គេខំមកយកចិត្តរាល់ថ្ងៃហើយនៅមិនព្រមចិត្តទន់ជាមួយគេវិញទៀត
«មិនដឹងទេ ពេលណាខ្ញុំព្រមពេលនោះហើយ» ស៊ុននូ
«បងតាមយូរមកហើយណា»
«តាមយូរហត់មែនទេ? បើហត់់ហើយក៏ឈប់តាមខ្ញុំទៀតទៅ» ស៊ុននូ
«អ្នកណាថាហត់នោះ គិតតែខ្លួនឯង» ហ៊ីស៊ឹង
«លោកល្មមទៅកូរ៉េវិញហើយ» ស៊ុននូ
«បងទៅលុះត្រាតែស៊ុននូទៅជាមួយបង»
«ចាំបាច់អីមានខ្ញុំត្រូវទៅជាមួយដែរនោះ មិនបានត្រូវជាអីហើយក៏មិនជាប់ពាក់ព័ន្ធជាមួយគ្នាផង» ស៊ុននូ
«ម៉េចក៏ថាមិនត្រូវជាអ្វីនឹងគ្នា មិនចាំទេហេស៎ថាស៊ុននូគឺជាកូនកញ្ជ្រោងតូចរបស់បងនោះ?» ហ៊ីស៊ឹងធ្វើទឹកមុខច្រឡើម វាយចិញ្ចើមទ្រឺតៗដាក់ស៊ុននូ
«មិនចាំមិនអីទេ មើសចេញឲ្យឆ្ងាយពីខ្ញុំបន្តិចទៅ» ស៊ុននូយកដៃរុញហ៊ីស៊ឹងស្ទើរតែធ្លាក់ពីសាឡុង អត់ការងារធ្វើណាស់ព្រលឹមឡើងមិនទាន់ទេមកញ៉ែគេដល់ផ្ទះ
«ស៊ុននូអា៎ បងមិនបានលេងសើចទេណា បងសុំអង្វរណាស៊ុននូលើកទោសឲ្យបងផងទៅណា បងសន្យាថាបងនឹងកែចរិតរបស់បង បងមិនធ្វើឲ្យស៊ុននូឈឺចាប់ បងនឹងស្រលាញ់ស៊ុននូជារាងរហូតទៅ ឯងព្រមអភ័យទោសឲ្យបងផងទៅណា» ហ៊ីស៊ឹងប្រែមកជាប្រាកដប្រជា និយាយដោយមិនដកក្រសែភ្នែកចេញពីស៊ុននូឡើយ ពេលនេះគេចង់ឲ្យរាងតូចព្រមអត់អោនឲ្យគេតែមួយមុខប៉ុណ្ណោះ
«ខ្ញុំប្រាប់ហើយថាខ្ញុំសុំពេលសិន បើចាំមិនបានទេក៏អត់ទៅ» រាងតូចស៊ុននូនៅតែមិនទាន់ព្រមដដែល ចិត្តគេក៏អាណិតហ៊ីស៊ឹងដែលខំតាមគេមករហូតប៉ុន្តែគេនៅតែខ្លាចព្រោះរឿងពីអតីតបានលងបន្លាចគេមករហូតឲ្យតែគេចង់លើកលែងឲ្យរាងក្រាស់
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
