EPISODE 23:ជើងខ្ញុំកើតអី?

622 52 10
                                        

5days later

«អឹមមម....»​រាងកាយតូចបានភ្ញាក់ដឹងខ្លួនក្រោយពីសន្លប់មិនដឹងខ្លួនអស់រយៈពេលជាច្រើនថ្ងៃ។ ស៊ុននូប្រិចភ្នែកញាប់ៗព្រោះតែពន្លឺព្រះអាទិត្យចាំងចូលមកប៉ះកណ្ដាលមុខគេតែម្ដង

«ខ្ញុំកំពុងតែនៅទីណា? ខ្ញុំស្លាប់ហើយពិតទេ?» ស៊ុននូទ្រឹងគិតនៅក្នុងចិត្តព្រោះគេមិនធ្លាប់ឃើញកន្លែងនេះហើយក៏មិនដឹងថាគេនៅទីណា ឬមួយក៏គេស្លាប់បាត់ហើយ?

«វីលៀម ដឹងខ្លួនហើយមែនទេ? ឯងយ៉ាងម៉េចទៅហើយ នៅឈឺទៀតទេ...?» ណាមជូនប្រញាប់ទុកចានដែកដាក់ទឹកនៅលើតុលើក្បាលដំណេករបស់រាងតូចហើយគេប្រញាប់ចូលមកជិតរាងតូចព្រមទាំងចាប់ដៃរាងតូចសួរឡើងទាំងរំភើបចិត្ត

«លោកជាអ្នកណា?» ស៊ុននូមើលមុខរបស់ណាមជូនដោយការឆ្ងល់ បុរសម្នាក់នេះជានរណាទៅម៉េចក៏ស្គាល់ឈ្មោះពិតរបស់គេ? ឬក៏យមរាជដែលត្រូវមកយកគេ...? ប៉ុន្តែពេលនេះមិនថាជាអ្វីស៊ុននូក៏ចាប់ផ្ដើមខ្លាចគេខិតខ្លួនទាំងគ្មានកម្លាំងរបស់គេចេញពីណាមជូនទាំងទឹកមុនចាប់ផ្ដើមភិតភ័យជាខ្លាំង

«វីលៀម បងជាបងប្រុសរបស់ឯងណា បងគឺជាបងជូនបងប្រុសរបស់ឯង ឯងចាំបងបានឬអត់?» ណាមជូនមិនបានខឹងនឹងប្អូនដែលខ្លាចគេនោះទេ គេមានតែសម្រួលចិត្តហើយមកនិយាយជាមួយរាងល្អិតបែបធម្មតាវិញ ដើម្បី​កុំឲ្យស៊ុននូមានអាររម្មណ៍ភ័យខ្លាច

«លោកជាបងប្រុសរបស់ខ្ញុំ? ខ្ញុំមានបងប្រុសដែរមែនទេ?» ស៊ុននូមិនយល់ពីអ្វីដែលណាមជូនបាននិយាយប្រាប់គេមុននេះឡើយ គេរស់នៅជាមួយឪពុកនិងបងស្រីចិញ្ចឹមរបស់គេឡើង 15 16ឆ្នាំទៅហើយម៉េចក៏សុខៗចេញមុខបងប្រុសគេមកពីណា? សំខាន់មកស្គាល់ឈ្មោះពិតរបស់គេទៀត

«ពិតមែនហើយ បងជាបងប្រុសរបស់វីលៀមណា បងតាមរកឯងជាយូរមកហើយឥឡូវបងបានរកឃើញឯងពិតមែន» ណាមជូនបានសម្លឹងមុខប្អូនទាំងសប្បាយចិត្តទោះបីពេលនេះសភាពប្អូនរបស់គេមិនទាន់ល្អ100% ប៉ុន្តែវាប្រសើរជាជាងមិនបានជួបមុខប្អូនគេម្ដងទៀតដែរ ចុះថ្ងៃនោះប្រសិនបើគេមិនបានទៅជួយរាងតូចទាន់នោះទេ តើប្អូនប្រុសរបស់គេនឹងទៅជាយ៉ាងណា?

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Donde viven las historias. Descúbrelo ahora