រំលងមួយសប្តាហ៍ទៀតហើយ ពេលនេះរបួសរបស់ស៊ុននូក៏ចាប់ផ្ដើមជាបណ្ដើរៗដែរ ហើយថ្ងៃនេះគេក៏ត្រូវទៅផ្សារជាមួយលីឡាទៀត មុនដំបូងម៉ែដោះទេដែលត្រូវទៅ ប៉ុន្តែភ្លាមៗស្រាប់តែនីគីថាឃ្លានចង់ញ៉ាំស៊ុនដែលម៉ែដោះធ្វើទើបបានជាម៉ែដោះឲ្យគេទៅជំនួសវិញ។
«ជួបគ្នាទៀតហើយស៊ុននូ» កំពុងតែដើររើសបន្លែជាមួយនឹងលីឡាសុខៗ សម្លេងមួយក៏បានបន្លឺហៅឈ្មោះរបស់រាងល្អិតពីខាងក្រោយខ្នងរបស់គេ គ្រាន់តែឮហើយអ្នកទាំងពីរក៏ងាកទៅមើលយ៉ាងលឿន
«លោក» ស៊ុននូក៏ភ្ញាក់ផ្អើលដែរពេលដែលបានឃើញបុរសម្នាក់នេះម្ដងទៀត
«បាទ គឺខ្ញុំ» សាន់ដ្រាញញឹមមានមន្តស្នេហ៍តបទៅស៊ុននូវិញ
«លោកមកទិញអ្វីដែរមែនទេ?» ស៊ុននូ
«គឺមកទិញរបស់បន្តិចបន្ទួចនោះទេ»
«បាទ» ស៊ុននូញញឹមអេះអុញព្រោះមិនដឹងថាត្រូវតបទៅគេវិញយ៉ាងម៉េចនោះទេ
«ស៊ុននូមកយូរឬនៅ?» សាន់ដ្រានៅតែបន្តសួរទៅកាន់រាងតូច មុខរបស់គេបង្កប់ដោយស្នាមញញឹមដដែល
«ខ្ញុំរៀបនឹងទៅវិញហើយលោក» ស៊ុននូក៏មិនសូវជាហ៊ាននិយាយច្រើនជាមួយបុរសម្នាក់នេះដែរ ព្រោះលទ្ធផលក៏គេបានជួបពេលដែលគេនៅជិតបុរសម្នាក់នេះ នេះរបួសនៅមិនទាន់ជាសះស្រួលបួលផង
«សុំទោសផងលោកតើលោកឈ្មោះអីដែរព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ជួបលោក» លីឡាក៏ចូលមកកាត់ការសន្ទនារបស់ពួកគេទាំងពីរនាក់ នាងចង់ដឹងពិតមែន
«ខ្ញុំ សាន់ដ្រា អេរិក» សាន់ដ្រាក៏មិនបានលាក់ឈ្មោះរបស់គេដែរ ទៅកំណាញ់អីគ្រាន់តែឈ្មោះសោះ
«ចាស៎» លីឡាបានត្រឹមធ្វើមុខញឹមៗ ថាមុខទៅនាងមានអារម្មណ៍ថាធ្លាប់ឃើញ ដល់តែពេលដឹងឈ្មោះហើយនាងកាន់តែមានអារម្មណ៍ថាកាន់តែស្គាល់នាយម្នាក់នេះទៀត
«ខ្ញុំដើរទិញបន្តហើយណាលោក ព្រោះតែប្រញាប់» ស៊ុននូគ្រាន់តែនិយាយចប់ក៏រហ័សដើរចេញទៅយ៉ាងលឿន ដោយមានលីឡាជាអ្នកដើរតាមពីក្រោយគេទៅម្នាក់ទៀត
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
