EPISODE 24:ឯងមកទីនេះធ្វើស្អី?

555 42 11
                                        

(Hello!! Enjoy your reading❤️)

---------

«បងហ៊ីកុំរឹងពេកបានទេ? ស៊ុននូគេទៅរស់នៅជាមួយបងប្រុសរបស់គេវិញហើយ បងចង់ទៅយកគេមកវិញប្រយ័ត្នតែអស់ជីវិតមុននឹងបានគេត្រឡប់មកជាមួយនឹងបងទៅ» នីគីតាមបងរបស់គេមកដល់ប្រលានយន្តហោះ ព្រោះមុននេះគេបានដំណឹងពីអេឡិចថាហ៊ីស៊ឹងបានប្រញាប់មកប្រលានយន្ដហោះដើម្បីហោះទៅកាន់អាមេរិក

«លែងបងទៅនីគី បងនឹងទៅបកស្រាយគ្រប់យ៉ាងឲ្យស៊ុននូបានដឹង បងនឹងទៅប្រាប់គេពីចិត្តរបស់បង បងនឹងទៅសុំទោសគេ» ហ៊ីស៊ឹងក្រវៀសដៃរបស់នីគីចេញហើយក៏ដើរយ៉ាងលឿនសំដៅទៅកន្លែង check in

«ក្រែងគេបញ្ជាក់ក្នុងសំបុត្រហើយមែនទេ ថាគេបានលើកលែងទោសឲ្យបងហើយបងនៅចង់ទៅធ្វើស្អីទៀត ចង់ទៅធ្វើខ្មោចនៅអាមេរិកហេស៎?» នីគីនៅតែរត់ទៅតាមចាប់បងប្រុសរបស់គេមកវិញ គ្រាន់តែជើងជាមិនទាន់ស្រួលបួលផងក៏ចង់ទៅឲ្យឈឺម្ដងទៀតហេស៎?

«មិនមែនរឿងរបស់ឯងនោះទេ លែងបង បងបានកក់សំបុត្រយន្តហោះរួចហើយ ឯងមិនបាច់ភ័យនោះទេទៅដល់នោះប៉ាម៉ាក់ក៏នៅទីនោះស្រាប់ យើងអាយុវែងណាស់មិនងាយងាប់នោះទេ» ហ៊ីស៊ឹង

«ល្អ បើនិយាយអ៊ីចឹងទៅហើយ ពេលមានរឿងកុំសង្ឃឹមថាឃើញមុខខ្ញុំទៅជួយបងឲ្យសោះ» នីគីប្រលែងដៃពីស្មារបស់បងគេវិញ ហើយក៏ដើរចេញទៅវិញទាំងកំហឹង គេឃាត់កុំឲ្យទៅព្រោះតែវាគ្រោះថ្នាក់ប៉ុន្តែបងគេម្នាក់នេះរឹងក្បាលខ្លាំងណាស់

«ហឹស គ្មានអ្នកណាមកឃាត់យើងបានទេ ស៊ុននូបន្តិចទៀតជួបគ្នាណា បន្តិចទៀតបងនឹងទៅបកស្រាយប្រាប់អូននូវរឿងគ្រប់» ហ៊ីស៊ឹងដើរចូលទៅ check in ទាំងមានភាពជឿជាក់នៅក្នុងខ្លួន មិនមែនគេមិនភ័យនោះទេដែលគេត្រូវទៅប្រឈមមុខជាមួយស្ដេចតោអាមេរិកទាំងដែលគេហាមមិនឲ្យខ្លួនបង្ហាញមុខនៅចំពោះមុខគេទៀតនោះ ប៉ុន្តែចិត្តជាកូនប្រុសព្រោះតែចង់បកស្រាយរឿងគ្រប់យ៉ាង គេត្រូវតែក្លាហានធ្វើវាឲ្យបាន។

សហរដ្ឋ​អាមេរិក​

«ហារូអា នោះជាទ្រុងសត្វមែនទេ?» ស៊ុននូចង្អុលទៅទ្រុងមួយដែលនៅរាងដាច់ពីភ្នែកគេឯងបន្តិចមើលទៅវាដូចជាទ្រុងសត្វ ប៉ុន្តែទ្រុងសត្វអ្វីក៏ធំម្ល៉េះ?

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now