EPISODE 17: មនុស្សក្បត់ត្រូវតែដាក់ទោស

579 48 20
                                        

ព្រឹកថ្ងៃថ្មី

នៅព្រឹកនេះគឺអួរអាប់ជាងធម្មតាព្រោះក្រុមហ៊ុនកំពុងតែចលាចលខ្លាំងជាងម្សិលមិញទៀតភាគហ៊ុនកាន់តែធ្លាក់ចុះ ម្ចាស់ភាគហ៊ុនកាន់តែរករឿងហ៊ីស៊ឹងដែលធ្វើឲ្យគេក្រពុលមុខជាខ្លាំង។

«បន្តិចទៀតឲ្យគេមករៀបចំបន្ទប់យើងផង» ហ៊ីស៊ឹងប្រាប់ទៅកាន់អេឡិចដែលកំពុងតែឈរជិតគេ យប់មិញគេរវល់ធ្វើការខ្លាំងពេកឯកសារនៅរប៉ាត់រប៉ាយពេញបន្ទប់ព្រោះនាយមិនបានរៀបស្រួលបួលឡើយ

«បាទ ទទួលបញ្ជាចៅហ្វាយ» អេឡិចអោនបន្តិចហើយគេក៏ដើរចេញទៅក្រោយដើម្បីទៅហៅអ្នកសម្អាតឲ្យមកសម្អាតបន្ទប់របស់ចៅហ្វាយគេ។

«ស៊ុននូ រវល់ឬអត់?» អេឡិចចុះទៅក៏ឃើញស៊ុននូកំពុងតែយកថង់សម្រាមដើរទៅក្រៅប៉ុន្តែគេក៏សួរបែបនេះ

«គឺខ្ញុំយកសម្រាមទៅចោល បងអេឡិចមានមានការអ្វីមែនទេ?» ស៊ុននូងាកមុខមកសួរអេឡិចទាំងដៃរបស់គេកាន់សម្រាមរពីងរពោង

«យកសម្រាមចោលហើយមានអ្វីត្រូវធ្វើទៀតឬអត់?» អេឡិច

«អត់នោះទេ អាហារពេលព្រឹកក៏រៀបចំរួចហើយដែរ បងសួរមានការអ្វីមែនទេ?» ស៊ុននូក៏ឈរនិយាយជាមួយអេឡិចសិន

«អ៊ីចឹងគឺល្អហើយ យកសម្រាមទៅចោលរួចហើយចាំទៅសម្អាតបន្ទប់ធ្វើការរបស់ចៅហ្វាយផង» អេឡិច ដែលគេមកប្រើស៊ុននូបែបនេះព្រោះតែហ៊ីស៊ឹងទុកចិត្តស៊ុននូរឿងឯកសារនៅក្រុមហ៊ុន ទោះបីនាយធ្វើបាបស៊ុននូក៏ពិតមែនប៉ុន្តែគ្មាននរណាម្នាក់ដែលនាយអោយប៉ះឯកសារក្រៅគេអេឡិចនិងស៊ុននូឡើយ ហេតុនេះហើយបានជាអេឡិចប្រើឲ្យរាងតូចទៅរៀបចំព្រោះនៅក្នុងបន្ទប់ពោរពេញទៅដោយឯកសារក្រុមហ៊ុន

«ចុះអ្នកផ្សេងនោះបងអេឡិច» ស៊ុននូអេះអុញពេលដឹងថាគេត្រូវទៅរៀបចំនិងសម្អាតបន្ទប់ចៅហ្វាយឃោឃៅរបស់គេ

«គឺសុទ្ធតែឯកសារនៅក្រុមហ៊ុនបងគិតថាមានតែឯងនោះទេដែលចៅហ្វាយទុកចិត្ត» អេឡិច

«អ៊ីចឹងក៏បានដែរ ប៉ុន្តែខ្ញុំសូមយកសម្រាមទៅចោលសិន រួចហើយសឹមខ្ញុំទៅរៀបចំតាមក្រោយ» ស៊ុននូយល់ព្រមទាំងចិត្តមិនចង់ ប៉ុន្តែគេមិនអាចរកលេសបានទើបគេត្រូវទៅរៀបចំទាំងបង្ខំចិត្តបែបនេះ ររបួសចាស់មិនទាន់ជាផងខ្លាចតែធ្វើខុសបន្តិចគេបន្ថែមរបួសថ្មីមកទៀតនោះទេ

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now