EPISODE 19:ឲ្យខ្ញុំស្លាប់ទៅល្អជាង

572 52 19
                                        

នៅពេលដែលអ្នករាល់គ្នាកំពុងតែមានសេចក្ដីសុខជាមួយនឹងជីវិតគូរបស់ពួកគេយើងក្រឡេកមកមើលនៅក្នុងបន្ទប់ក្រោមដីនេះវិញ។ កន្លងផុតទៅបីថ្ងៃហើយដែលហ៊ីស៊ឹងឃុំស៊ុននូទុកនៅក្នុងនេះមិនឲ្យទៅណា ថ្ងៃនេះក៏ដូចគ្នាស៊ុននូសភាពគេពេលនេះមិនខុសពីសាកសពមានវិញ្ញាណ ត្រឹមតែរយៈពេលបីថ្ងៃស៊ុននូក៏ប្រែទៅជាស្គមស្លេកស្លាំងឈាមកកគ្រប់កន្លែងនៅលើខ្លួនជាពិសេសគឺនៅជើងរបស់គេ ពេលនេះគឺវាហើមឡើងជាំខៀវតែម្ដងព្រោះតែកន្លែងដែលត្រូវរបួសដោយគ្រាប់កាំភ្លើងនោះវាឆ្លងមេរោគឈឺស្ពឹកឡើងឡែងដឹងថាជើងទៅហើយ ខ្លួនប្រាណរបស់គេស្ទើរតែស្បែកដណ្ដប់ឆ្អឹង អាការៈក៏ញីញ័រមមើរមមាយស្ទើរតែវង្វេងស្មារតីម្ដងៗ ខ្លួនពោរពេញទៅដោយធូលីខោអាវប្រឡាក់ដាបទៅដោយឈាមនិងដីជាប់ពេញដែលមើលទៅដូចជាមនុស្សអនាថាមិនខុស។

«ហ៊ឹកៗ គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក ហ្អឹកៗ» ស៊ុននូនិយាយទាំងមមើរមមាយពេលនេះគេកំពុងតែគេងស្ទិនៅលើការ៉ូដ៏សែនត្រជាក់នៅបន្ទប់ក្រោមដីដែលហ៊ីស៊ឹងមានចេតនាធ្វើបាបគេច្បាស់ណាស់ នៅទីនេះត្រជាក់ដូចជាទឹកកកនៅតំបន់ប៉ូល គេគ្មានកម្លាំងសូម្បីតែក្រោកអង្គុយ ទឹកក៏គ្មានផឹក បាយក៏មិនបានចូលពោះសូម្បីមួយគ្រាប់ បីថ្ងៃមកនេះគ្មានអ្នកណាម្នាក់មកមើលគេឡើយសូម្បីតែចៅហ្វាយចិត្តអាប្រិយដែលយកគេមកឃុំទុក។

«ឲ្យខ្ញុំស្លាប់ទៅល្អជាង ម៉េចក៏គេមិនព្រមស្ដាប់ខ្ញុំបកស្រាយ ម៉េចក៏គេធ្វើបាបខ្ញុំដល់ថ្នាក់នេះ» ស៊ុននូរអ៊ូងូវៗស្អកៗព្រោះគេខិះកស្ទើរតែស្លាប់ទៅហើយ ក្រពះក៏ធ្វើទុកខ្លាំងស្ទើរតែដាច់ខ្យល់ស្លាប់ម្ដងៗ បើជ្រុលជាធ្វើបាបគេដល់ថ្នាក់នេះទៅហើយម៉េចក៏មិនសម្លាប់គេតែម្ដងទៅ?

~~~តិប តិប តិប~~~

សម្លេងស្បែកជើងប៉ះនឹងកាំជណ្ដើរលាន់ឮចូលក្នុងបន្ទប់ដែលស៊ុននូកំពុងតែនៅក្នុងនោះដែលបណ្ដាឲ្យគេរងចាំមើលថាតើជាអ្នកណា សម្លេងចាក់សោរក៏ឮម្ដងទៀតបង្ហាញឲ្យឃើញនូវមនុស្សកំណាចកំពុងតែកាន់ចានអាហារនិងទឹកមួយកែវចូលមក។

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now