«មនុស្សក្បត់ត្រូវតែដាក់ទោស» ហ៊ីស៊ឹងឆ្លើយមកមួយមាត់ទៀតហើយក៏អូសស៊ុននូចូលបន្ទប់បាត់
ស៊ុននូពេលនេះអស់អ្នកដែលត្រូវជួយគេទៀតហើយ នីគីក៏ទៅធ្វើការ ចំណែកឯវូស៊ុកក៏ទៅរៀនបាត់ទៀតនៅសល់តែម៉ែដោះនិងលីឡាតើពួកគាត់អាចធ្វើអ្វីបានទៅ បើពួកគាត់នៅក្រោមការគ្រប់គ្រង់របស់ហ៊ីស៊ឹងដូចជាគេដែរនោះ?
«លោកប្រុស មានរឿងអីទៀតហើយ?» ស៊ុននូគេដឹងច្បាស់នៅក្នុងចិត្តគេខ្លាំងណាស់ នៅពេលដែលឃើញហ៊ីស៊ឹងមករកគេទាំងកំហឹងបែបនេះ ហ៊ីស៊ឹងច្បាស់ជាដឹងថាគេប្រាដកជាជួបនឹងសាន់ដ្រាមិនខាន
«នៅត្រង់នេះហើយ» ហ៊ីស៊ឹងរុញស៊ុននូទៅជ្រុងមួយជិតទូដែលដាក់ឯកសាររបស់គេហើយគេក៏ចាប់ផ្ដើមបើកទូរដែកឡើងនិងរកឯកសារដែលពាក់ព័ន្ធនឹងការនាំចេញកាំភ្លើង ប៉ុន្តែស្រាប់តែគ្មានអ្វីសោះនៅក្នុងនោះធ្វើឲ្យហ៊ីស៊ឹងកាន់តែប្រាកដចិត្តថាស៊ុននូពិតជាបានយកឯកសារនោះឲ្យទៅសាន់ដ្រាពិតមែន ព្រោះគ្មាននរណាម្នាក់ហ៊ានចូលបន្ទប់គេដោយគ្មានការអនុញ្ញាតឡើយប៉ុន្តែមុននោះស៊ុននូបានចូលមករៀបចំបន្ទប់របស់គេហើយក៏បាត់ឯកសារសំខាន់បែបនឹងទៀត ទើបគេច្បាស់100ភាគពាន់តែម្ដងថាស៊ុននូប្រាកដជាបក្សពួករបស់សត្រូវរបស់គេ
«ឆ្លើយមកគីម ស៊ុននូឯងយកឯកសារនោះទៅឲ្យអាសាន់ដ្រាមែនទេ?» ហ៊ីស៊ឹងបែរមុខមកហើយក៏ស្ទុះទៅច្របាច់កដៃរបស់ស៊ុននូមួយទំហឹង នាយសួរដោយសម្លេងធ្ងន់ត្រឌុក
«ឯកសារយកទៅឲ្យលោកសាន់ដ្រាអ្វីទៅ? ខ្ញុំមិនដឹងនោះទេលោកប្រុស» ស៊ុននូក្រវីក្បាលញាប់ឆ្មេរព្រោះតែគេមិនបានដឹងពិតមែន
«ចុះនេះជាស្អីទៅហាស៎?» ហ៊ីស៊ឹងសម្លុតស៊ុននូមួយទំហឹងថែមទាំងបោះទូរសព្ទដែលមានរូបស៊ុននូនិងសាន់ដ្រាអង្គុយញញឹមដាក់គ្នានៅក្នុងភោជនីយដ្ឋានឲ្យរាងតូចបានមើលផងដែរ
«លោកប្រុស នេះគឺខ្ញុំជួបគាត់ដោយចៃដន្យប៉ុណ្ណោះ» ស៊ុននូឃើញរូបរបស់គេក៏រាងភ្ញាក់ផ្អើលដែរ ម្ដងនេះមានមកទាំងរូបទៀតតើឲ្យគេបកស្រាយប្រាប់ហ៊ីស៊ឹងយ៉ាងម៉េចទៅ បើនាយជាមនុស្សអតនោម័តបែបនេះនោះ?
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
