«ជីយ៉ុន? ជីយ៉ុនជាអ្នកណា?» ហ៊ីស៊ឹងចាប់ផ្ដើមឡេឡឺព្រោះគេមិនដែលឮឈ្មោះមួយនេះពីមុនមកនោះទេ
«ហ្សេកទៅហៅជីយ៉ុនឲ្យចុះមកក្រោមបន្តិចមក» សាន់ដ្រាក៏បញ្ជាឲ្យជំនិតរបស់គេឡើងទៅហៅជីយ៉ុនឲ្យចុះមកព្រោះមើលទៅហ៊ីស៊ឹងដូចជាអន្ទះសារចង់ដឹងដល់ហើយ
«បាទ ចៅហ្វាយ» ហ្សេកក៏ប្រញាប់ឡើងទៅហៅជីយ៉ុនតាមបញ្ជារបស់ចៅហ្វាយរបស់គេ ហើយមិនយូរប៉ុន្មានហ្សេកក៏ចុះមកវិញជាមួយនឹងវត្តមាននារីម្នាក់ដែលធ្វើឲ្យហ៊ីស៊ឹងបើកភ្នែកធំៗមិនជឿនូវអ្វីដែលគេបានឃើញ
«ជីអ៊ុន អូនមកទីនេះធ្វើអីទៅ?» ហ៊ីស៊ឹងទម្លាក់កាំភ្លើងចេញពីមុខរបស់សាន់ដ្រាហើយក៏សួរទៅកាន់សង្សាររបស់គេទាំងជ្រួញចិញ្ចើម មានរឿងអីទៅម៉េចក៏នាងមកនៅទីនេះទៅវិញ?
«មេត្តាលោកហ៊ីស៊ឹងហៅឈ្មោះរបស់ខ្ញុំឲ្យត្រូវផងទៅ ខ្ញុំឈ្មោះជីយ៉ុនមិនមែនជីអ៊ុននោះទេ» នាងក្រមុំក៏ដើរទៅចូលក្នុងរង្វង់របស់សាន់ដ្រាហើយក៏បែរមកនិយាយដាក់ហ៊ីស៊ឹងបែបនេះទៀត
«ជីអ៊ុននេះតើមានរឿងអីទៅ?» ហ៊ីស៊ឹងចាប់ផ្ដើមវង្វេងស្មារតីគេគិតអ្វីលែងចេញប្រៀបដូចផែនដីកំពុងតែក្រឡាប់ចាក់មួយរំពេចន៍
«ប្រាប់ហើយ ខ្ញុំគឺជីយ៉ុន»
«នេះមានរឿងអី ម៉េចក៏-» ហ៊ីស៊ឹងមើលមុខរបស់សាន់ដ្រាទាំងចំងល់ពេញខួរក្បាល
«ឆ្ងល់ហើយមែនទេ? លី ហ៊ីស៊ឹងកូនគហបតីលី ហឹសៗឆ្លាតគ្រប់រឿងប៉ុន្តែបែរជាល្ងង់ព្រោះតែមនុស្សស្រីម្នាក់ គួរឲ្យអស់សំណើចណាស់» សាន់ដ្រាចាប់ផ្ដើមឌឺដងទៅកាន់ហ៊ីស៊ឹងដែលកំពុងតែធ្វើមុខឡេងឡង់ៗដូចឆ្កែវង្វេងផ្ទះ
«អាចង្រៃសាន់ដ្រាឯងគម្រាមអ្វីទៅកាន់ជីអ៊ុនមែនទេ?» ហ៊ីស៊ឹងស្រាប់តែលើកកាំភ្លើងទៅភ្ជុងសាន់ដ្រាម្ដងទៀត ព្រោះតែគេគិតថាសាន់ដ្រាច្បាស់ជាគម្រាមជីអ៊ុនមិនខានបានជាទៅនៅខាងគេដូច្នេះ
«ជីយ៉ុនបកស្រាយប្រាប់គេទៅ បងហត់ណាស់និយាយគ្នាមួយថ្ងៃហើយមិនចូលគ្នាសោះ» សាន់ដ្រាផ្ដល់តួនាទីឲ្យជីយ៉ុនជាអ្នកបកស្រាយប្រាប់ទៅហ៊ីស៊ឹង
BINABASA MO ANG
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
