EPISODE 05: នាងត្រឡប់មកវិញហើយ

608 55 4
                                        

«បងហ៊ី»

គ្រាន់តែឮសំឡេងមុននេះស្រែកហៅឈ្មោះរបស់គេភ្លាម ហ៊ីស៊ឹងស្រាប់តែឈប់ឆ្ងក់ ឈានជើងទៅមុខលែងរួចគេបែរទៅរកសំឡេងដែលហៅគេមុននោះ នៅពេលដែលគេឃើញមុខរបស់ម្នាក់នោះច្បាស់ៗគេស្រាប់តែគាំងតែម្ដង

«បងហ៊ី អូននឹកបងណាស់» នារីម្នាក់បានរត់មកអោបហ៊ីស៊ឹងកណ្ដាលផ្សារទំនើបមិនខ្មាស់អ្នកណា នាងអោបរាងក្រាស់យ៉ាងណែនតាមដែលចិត្តនាងនឹកគេកន្លងមក។ ហ៊ីស៊ឹងដែលឈរគាំងធ្មឹងមុននោះក៏ស្រាប់តែស្រវ៉ាអោបនាងវិញដូចគ្នា គេអោបនារីម្នាក់នោះយ៉ាងណែនដៃប្រៀបដូចបន្តិចទៀតនេះនឹងរលាយផែនដីលែងបានអោបគ្នាអ៊ីចឹង

«ជ-ជីអ៊ុន ជាអូនពិតមែនហេស៎??» នាយកម្លោះទាញនាងចេញពីខ្លួនបន្តិច គេចាប់ស្មារនាងយ៉ាងជាប់ នាយសម្លឹងមុខរបស់នាងទាំងរលីងរលោងទើបគេសួរនាងបែបនេះ

«ហ៊ឹក ពិតមែនហើយជាអូន អូនជាជីអ៊ុនរបស់បងនោះអី» នាងក៏តបមកហ៊ីស៊ឹងវិញទាំងរលីងរលោងដូចគ្នា

«លោកប្រុសខ្ញុំថាយើងរកកន្លែងគួរសមជាងនេះសិនទៅ គេមើលមកច្រើនណាស់» អេឡិចដែលឈរស្ងាត់មកជាយូរគេមើលគ្រប់សកម្មភាពរបស់ចៅហ្វាយរបស់គេ ហើយក៏ងាកមើលជុំវិញខ្លួនឃើញថាមានអ្នកសម្លឹងមកចៅហ្វាយរបស់គេជាច្រើននាក់ទើបគេស្នើរឲ្យចៅហ្វាយគេរកកន្លែងណាដែលស្ងាត់ជាងនេះដើម្បីនិយាយគ្នា។

«ជីអ៊ុនទៅនិយាយគ្នានៅផ្ទះរបស់បងទៅ» ហ៊ីស៊ឹងក្រោយពីក្រឡេកមើលជុំវិញខ្លួន ពិតជាឃើញកែវភ្នែកជាច្រើនសម្លឹងមកកាន់គេពិតមែនទើបគេបបួលនារីម្នាក់នោះទៅនិយាយគ្នានៅផ្ទះវិញ ស្រួលមិនស្រួលមិញនេះគេថតចែកចាយពេញបណ្ដាញសង្គមផងក៏មិនដឹង

«អឹមតោះ អូនក៏មានរឿងជាច្រើនចង់ប្រាប់បងដូចគ្នា» ជីអ៊ុនចូលទៅកៀកដៃរាងក្រាស់ហើយពួកគេក៏បណ្ដើរគ្នាដោយមានអេឡិចនិងស៊ុននូដើរតាមពីក្រោយ ត្រូវចូលទៅញ៉ាំអីក៏លែងបានញ៉ាំដែរ។ ស៊ុននូក្នុងចិត្តគេពេលនេះមានរឿងត្រូវឆ្ងល់ជាច្រើន គេដើរទៅមុខទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន សំណួរជាច្រើនបានសម្រុកចូលមកក្នុងខួរក្បាលរបស់គេ តើជីអ៊ុនម្នាក់នោះជាអ្នកណា? នាងមកពីណា? គេមានទំនាក់ទំនងអ្វីជាមួយគ្នា? នាងត្រូវជាអ្វីនឹងលោកប្រុសរបស់គេ ម៉េចក៏ស្និតស្នាលនឹងគ្នាបែបនេះ? ឬក៏នាងជាមនុស្សម្នាក់ដែលហ៊ីស៊ឹងបាននិយាយប្រាប់គេពីយប់មិញ? ប៉ុន្តែនាងមុខមិនដូចជាខ្លួនឯណា? ស៊ុននូដើរផងគិតផងរហូតជ្រុលខ្លួនទៅបុកអេឡិចដែលដើរពីមុខគេនោះ

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now