«ឈប់សិន» សម្លេងត្រជាក់ស្រេបដូចជាទឹកកកនៅប៉ូលខាងត្បូងបានបន្លឺឡើងធ្វើឲ្យបុរសពីរនាក់នោះបញ្ឈប់សកម្មភាពដែលបម្រុងនឹងដើរចូលមកឲ្យនៅស្ងៀមមួយកន្លែង
«ប៉ុន្តែលោក ក្មេងម្នាក់នោះគឺជាមនុស្សរបស់ពួកខ្ញុំ» ម្នាក់នៅក្នុងចំណោមពីរនាក់នោះគេបាននិយាយទាំងស្លូតបូតទៅកាន់រាងក្រាស់ព្រោះតែខ្លបខ្លាចនឹងអំណាចរបស់នាយ អ្នកណាមិនស្គាល់លី ហ៊ីស៊ឹងដែលមានឈ្មោះជាម៉ាហ្វៀវ័យក្មេង ឈាមត្រជាក់ សាហាវឃោរឃៅនោះ។
«ហឺស អាក្មេងនោះនៅទីនេះទេហេស៎ អុះលោកហ៊ីស៊ឹង» ថៅកែនោះបានរត់មកដល់ទីនេះព្រោះតែអាពីរនាក់នោះរាយការណ៍ប្រាប់នឹងហើយ គេនិយាយទាំងច្រឡោតប៉ុន្តែភ្លាមនោះគេស្រាប់តែទម្លាក់សំឡេងមកជានិយាយតិចៗវិញពេលដែលឃើញវត្តមានមនុស្សម្នាក់នៅក្នុងបន្ទប់នេះដែរ
«អឺលោក ហ៊ីស៊ឹង! ខ្ញុំសុំក្មេងម្នាក់នោះវិញបានទេ គេជាមនុស្សរបស់ខ្ញុំដែលរត់គេចមុននេះ» ថៅកែនិយាយទាំងញញឹមមិនសូវសមទៅរាងក្រាស់
«ខ្ញុំគិតថាយើងមកនិយាយគ្នាសិនទៅ» ហ៊ីស៊ឹងសម្លឹងមើលទៅរាងតូចដែលក្រវីក្បាលតតាត់សម្លឹងមកកាន់គេទាំងទឹកមុខអង្វរក គេក៏ក្រឡេកទៅមើលថៅកែម្នាក់នោះវិញមុននឹងសំដែងការគួរសមបើកផ្លូវឲ្យថៅកែនោះចូលមកដែលធ្វើឲ្យរាងតូចកាន់តែភ័យឡើង។
«អង្គុយចុះសិនទៅ» ហ៊ីស៊ឹងបាននាំថៅកែនោះទៅអង្គុយនៅលើសាឡុងដែលគេអង្គុយមុននោះ
«បាទ លោក» ថៅកែម្នាក់នោះក៏ដាក់ខ្លួនទៅផ្នែកម្ខាងនៃសាឡុងមុននឹងបើកកិច្ចចចារគ្នា
«លោកហ៊ីស៊ឹងចង់និយាយពីអ្វីដែរ?» ថៅកែម្នាក់នោះសួរឡើងទាំងគួរសម
«ក្មេងនោះជាមនុស្សរបស់លោកពិតមែនទេ?»ហ៊ីស៊ឹងលើកស្រាក្រហមមកចេបបន្តិចទើបគេសួរថៅកែនោះ
«បាទពិតមែនហើយលោកហ៊ីស៊ឹង ខ្ញុំទិញគេមកពីឪពុកចុងរបស់គេ ព្រោះតែគេបានជំពាក់បំណុលរបស់ខ្ញុំ»
«លោកទិញគេមកក្នុងតម្លៃប៉ុន្មាន?» នាយជឿពាក្យរាងតូចដែលប្រាប់នាយមុននោះមែនទេ ទើបគេសួរថៅកែម្នាក់នោះបែបនេះនោះ?
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
