EPISODE 25:ខ្ញុំឈឺជាងនឹង100ដងលី ហ៊ីស៊ឹង

Start from the beginning
                                        

«បងវីលៀម សម្រួលអារម្មណ៍សិនបង សម្រួលអារម្មណ៍សិនទៅ» ហារូអាក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េច ព្រោះហ៊ីស៊ឹងនៅតែស្រែកហៅហើយគោះទ្វាមិនព្រមឈប់សោះ

«ស៊ុននូបើកទ្វាឲ្យបងបន្តិចមក ស្ដាប់​បងបកស្រាយសិនបានទេ? ផាំង ផាំង ផាំង»​ហ៊ីស៊ឹងមិនព្រមបញ្ឈប់សកម្មភាពរបស់គេឡើយ នាយនៅតែខំប្រឹងស្រែកហៅហើយក៏វាយទ្វារហូតផ្អើលដល់អ្នកដែលអង្គុយនៅក្នុងផ្ទះបាយរត់មកមើលគ្រប់គ្នា

«ឯងធ្វើស្អី?» ណាមជូនរត់ចូលមកទាញហ៊ីស៊ឹងចេញពីមុខបន្ទប់របស់ប្អូនគេយ៉ាងលឿន

«ស៊ុននូនៅខាងក្នុង ខ្ញុំចង់និយាយជាមួយស៊ុននូ»

«ឲ្យគេចេញទៅ ហ្អឹក ខ្ញុំខ្លាចហើយ ហ៊ឹក អ្នកណាក៏បានយកគេចេញទៅ» សម្លេងស្រែកចេញមកពីក្នុងបន្ទប់ ណាមជូនរហ័សយកសោរមកចាក់ចូលទៅក្នុងយ៉ាងលឿនដើម្បីមើលប្អូនរបស់គេ

«វីលៀម វីលៀម សម្រួលអារម្មណ៍សិនទៅ បងនៅទីនេះហើយ» ណាមជូនរត់ចូលទៅអោបរាងតូចយ៉ាងលឿន ព្រោះពេលនេះស៊ុននូដូចជាកូនឆ្មាធ្លាក់ទឹកមិនខុស មុខស្រមេកស្រម៉កសុទ្ធតែទឹកភ្នែក យំសសឹតស្ទើរតែដកដង្ហើមមិនចង់ដល់គ្នា ខ្លួនក៏ញ័រចំប្រប់ថែមទៀត

«ពុទ្ធោ វីលៀម» លោកលីនិងអ្នកស្រីលីបន្លឺឡើងព្រមគ្នាពេលដែលឃើញស៊ុននូហើយ កូនប្រុស​របស់គាត់ធ្វើបាបគេដល់ម្លឹងហេស៎? បានជាគេខ្លាចដល់ថ្នាក់នេះនោះ?

«ឲ្យគេចេញទៅ ហ្អឹកៗ បងជូន ឲ្យគេចេញទៅខ្ញុំខ្លាចហើយ» រាងល្អិតក្រវីក្បាលតតាត់ហើយក៏ចង្អុលទៅហ៊ីស៊ឹងដែលកំពុងតែឈរនៅពីក្រោយខ្នងរបស់ណាមជូនជាមួយនឹងវត្តមានរបស់មនុស្សចំណាស់ពីរនាក់ផងដែរ

«អាហ៊ីឯងចូលមកធ្វើស្អី ចេញទៅវិញសិនទៅ» ណាមជូនងាកទៅស្ដីឲ្យហ៊ីស៊ឹង

«តោះ កូនហ៊ីចេញទៅវិញសិនទៅ ចាំឲ្យប្អូនស្ងប់អារម្មណ៍សិនចាំមកមើលវិញណា» អ្នកស្រីលីបានលួងលោមកូនឲ្យទៅខាងក្រៅវិញ ព្រោះពេលនេះស៊ុននូកំពុងតែខ្លាចគេខ្លាំងហើយមើលតែសភាពពេលនេះក៏ដឹង

«បងជូនហ៊ឹកៗ» ស៊ុននូនៅតែអោបណាមជូនមិនព្រមលែងទោះបីពេលនេះហ៊ីស៊ឹងចេញទៅវិញបាត់ហើយក៏ដោយ របួសដែលនៅក្នុងចិត្តរបស់គេមិនទាន់រលប់ទៅណាគឺវានៅតែឈឺខ្លាំង ជាពិសេសពេលដែលឃើញហ៊ីស៊ឹងនៅចំពោះមុខបែបនេះទៀត

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now