EPISODE 24:ឯងមកទីនេះធ្វើស្អី?

Start from the beginning
                                        

«បាទ បងវីលៀមវាជាទ្រុងសត្វចិញ្ចឹមរបស់លោកម្ចាស់» ហារូអា

«បងជូនចិញ្ចឹមសត្វអ្វីទៅ?» ស៊ុននូងើយមុខទៅសួរហារូអាម្ដងទៀត នេះបងគេចេះចិញ្ចឹមសត្វដែរមែនទេ ឃើញតែនៅក្នុងបន្ទប់ធ្វើការរហូតសោះហ្នឹង

«អឺគឺ គឺសត្វ-»

«សត្វអ្វីទៅហារូអា?» ដោយឃើញហារូអាទាក់ទើមិនចង់ឆ្លើយទើបស៊ុននូសួរគេម្ដងទៀត

«គឺជាសត្វតោបងវីលៀម» ហារូអាធ្វើទឹកមុខមិនត្រូវពេលដែលនិយាយប្រាប់ស៊ុននូពីសត្វចិញ្ចឹមរបស់ណាមជូនហើយ

«ចិញ្ចឹមតោមែនទេ?» ស៊ុននូលេបទឹកមាត់ក្អិកដើម្បីផ្សើមបំពង់ក គេសួរបញ្ជាក់ក្រែងមុននេះគេស្ដាប់ច្រឡំ

«គឺពិតមែនហើយបង លោកម្ចាស់ចិញ្ចឹមវាមកជាង10ឆ្នាំទៅហើយតាំងពីខ្ញុំនៅរត់ស្រាតលេងទឹកភ្លៀងមកម្ល៉េះ» ហារូអា

«ម៉េចក៏គាត់ចិញ្ចឹមតោទៅវិញ? សត្វចិញ្ចឹមមានច្រើនសឹងអី» ស៊ុននូចាប់ផ្ដើមឆ្ងល់ពីបងប្រុសរបស់គេ ខ្វះសត្វចិញ្ចឹមណាស់មែនទេបានជាមកចិញ្ចឹមសត្វកាចសាហាវបែបនេះនៅក្នុងវិមាននោះ?

«ប្រហែលជាចំណូលចិត្តរបស់លោកម្ចាស់ហើយ ប៉ុន្តែនេះក៏រាងធ្លាក់ងងឹតហើយ បងចូលទៅខាងក្នុងវិញឥឡូវទេ ព្រោះមេឃចាប់ផ្ដើមចុះត្រជាក់ហើយខ្លាចបងនឹងផ្ដាសាយ» ហារូអា

«អឹម តោះអ៊ីចឹង» បន្ទាប់ពីស៊ុននូយល់ព្រមហើយ ហារូក៏ចាប់ផ្ដើមរុញរទេះពីសួនផ្កាដែលស៊ុននូចូលចិត្តមកទៅក្នុងវិមានវិញ។

«ទើបតែមកពីសួនផ្កាមែនទេ វីលៀម» ណាមជូនចេញមកពីបន្ទប់ធ្វើការរបស់គេស្របពេលនឹងហារូអាកំពុងតែរុញស៊ុននូចូលមកទើបគេដើរមកអង្អែលក្បាលប្អូនហើយក៏សួរបែបនេះ

«បាទបងជូន» ស៊ុននូក៏ញញឹមទៅកាន់បងប្រុសរបស់គេវិញ

«ហារូអាឆាប់យកវីលៀមទៅសម្អាតខ្លួនទៅនឹងអាលបានមកញ៉ាំអាហារពេលល្ងាច» ណាមជូនងាកមុខទៅប្រាប់ហារូអាដែលកំពុងតែឈរនៅពីក្រោយរទេះ

«បាទ លោកម្ចាស់ ខ្ញុំសូមអនុញ្ញាត» ហារូអាបានចាប់ផ្ដើមរុញរាងល្អិតចូលទៅក្នុងបន្ទប់ដើម្បីធ្វើការសម្អាតខ្លួន។

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Where stories live. Discover now