EPISODE 21:ទៅតាមស៊ុននូមកវិញមក

Mulai dari awal
                                        

«លោកលី ហ៊ីស៊ឹងចំណាំមុខខ្ញុំទុកណាខ្ញុំគឺជា យូ ជីយ៉ុនមិនមែនយូ ជីអ៊ុននោះទេ»

«អូននិយាយស្អី»

«ជីអ៊ុននាងបានងាប់កាលពី4ឆ្នាំមុនមកហើយក្រែងលោកក៏បានឃើញសាកសព្វរបស់នាងដែរមែនទេ ម៉េចក៏នៅតែជឿថានាងនៅរស់បានទៀត» ជីយ៉ុនស្រែកទៅកាន់ហ៊ីស៊ឹងប្រៀបដូចគេជាមនុស្សល្ងង់ដែលជឿទៅលើការបោកប្រាស់របស់នាងកន្លងមក

«បើជីអ៊ុនស្លាប់ចុះនាងជាអ្នកណា?» ហ៊ីស៊ឹងកាន់តែបែកព្រីភ្លើងនៅពេលដែលរឿងវាចាប់ផ្ដើមច្របូកច្របល់

«ខ្ញុំប្រាប់ហើយទេតើថាខ្ញុំជាជីយ៉ុន ជាយ៉ុនដែលត្រូវជាប្អូនភ្លោះរបស់ជីអ៊ុន..... ជីអ៊ុននាងល្ងង់ដែលស្រលាញ់ស្មោះស្ម័គ្រ​ជាមួយលោក សូម្បីតែទៅលួចឯកសារដើម្បីជួយគ្រួសារក៏នាងធ្វើមិនបានផងព្រោះតែនាងស្រលាញ់លោកងប់ខ្លាំងពេកនោះអី...»

«អ៊ីចឹងនៅថ្ងៃនោះគឺជានាងដែលជាអ្នកលួចឯកសារ???» ហ៊ីស៊ឹងក៏ចាប់សេចក្ដីអ្វីដែលនាងនិយាយបានទើបគេសួរបកទៅនាងវិញ

«ឆ្លាតដែរតើលី ហ៊ីស៊ឹង ថ្ងៃនោះខ្ញុំបានចូលទៅលួចឯកសាររបស់ប៉ាលោក ហើយក៏យកមកឲ្យលោកអេរិក» ជីយ៉ុនញញឹមយ៉ាងពិលពុលទៅកាន់ហ៊ីស៊ឹង

«...»

ដោយឃើញហ៊ីស៊ឹងមិនបានមាត់កអ្វីគិតតែពីធ្វើមុខឆ្ងល់ៗនាងក៏បន្តនិយាយប្រាប់ទៅកាន់គេទៀតដើម្បីឲ្យគេអស់ចម្ងល់នៅក្នុងថ្ងៃនេះតែម្ដង

«គឺមកពីគ្រួសារសាន់ដ្រាគេល្អជាមួយខ្ញុំ គេមើលថែខ្ញុំនៅពេលដែលគ្រួសារយូបានបោះបង់ខ្ញុំចោលដែលយកតែជីអ៊ុនទៅចិញ្ចឹម» ជីយ៉ុននិយាយមកដល់នេះយើងដឹងហើយថាតាមពិតទៅជីអ៊ុននិងជីយ៉ុនគឺជាបងប្អូនភ្លោះហើយក៏ត្រូវគ្រួសារយូយកម្នាក់ទៅចិញ្ចឹម គឺពួកគេយកកូនបងដែលជាជីអ៊ុន

«ពួកគេថាខ្ញុំជាក្មេងចង្រៃទៅបើជាខ្ញុំជាបងប្អូនជាមួយជីអ៊ុនក៏ដោយ ពេលដែលពួកគេយកជីអ៊ុនទៅនាងក៏ក្លាយទៅជាកូនអ្នកមានភ្លាមៗ ចំណែកខ្ញុំត្រូវគេធ្វើបាបវៃទាត់ធាក់ដូចជាសត្វធាតុ សូម្បីតែខ្ញុំជួបជីអ៊ុនហើយសុំឲ្យនាងជួយខ្ញុំក៏នាងមិនបានជួយខ្ញុំផង រហូតដល់ខ្ញុំជួបជាមួយសាន់ដ្រាទើបគេយកខ្ញុំមកមើលថែរហូតដល់ខ្ញុំនៅរស់ដល់ថ្ងៃនេះ ខ្ញុំក៏ចង់សងគុណគ្រួសារគេដែរ ដែលបានជួយជីវិតរបស់ខ្ញុំ ចុងក្រោយក្រោយពេលដែលខ្ញុំលួចឯកសាររបស់ប៉ាលោកបានសម្រេចហើយខ្ញុំក៏ទៅដុតភូមិគ្រិះយូចោលតែម្ដង 4ឆ្នាំក្រោយមកខ្ញុំត្រឡប់មកវិញម្ដងទៀតក្នុងនាមជាជីអ៊ុនដែលជាសង្សារសំណព្វរបស់លោក ខ្ញុំមិននឹកស្មាននោះទេថាលោកមិនបានស្អប់ខ្ញុំហើយនៅយកខ្ញុំទៅនៅភូមិគ្រិះរបស់លោកទៀត ហឹសៗ» ជីយ៉ុននិយាយខ្លាំងៗហើយនាងក៏ចាប់ផ្ដើមហូរទឹកភ្នែកចុះមកពេលដែលនិយាយដល់អតីតកាលរបស់នាង ប៉ុន្តែនៅប្រយោគបន្ទាប់នាងបែរជាមកសើចទាំងទឹកភ្នែកទៅវិញ

កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)Tempat cerita menjadi hidup. Temukan sekarang