«មិនទាន់ងាប់ទៀតហេស៎ ហក៎ឆាប់ស៊ីទៅ» ហ៊ីស៊ឹងចូលមកទាំងលើកចិញ្ចើមបន្តិចដែរ គេទុកចោលបីថ្ងៃនៅមានដង្ហើមដកទៀតពិតជាអាយុថ្លៃពិតមែន
«ហ្អឹក កុំធ្វើបាបខ្ញុំអីលោកប្រុស ហ្អឹកៗ ហ៊ឹកខ្ញុំខ្លាចហើយ» ស៊ុននូប្រឹងប្រមូលកម្លាំងដែលមាននៅក្នុងខ្លួនទាំងប៉ុន្មានងើបរំកិលខ្លួនទៅក្រោយកាលបើគេគ្រាន់តែឃើញថានោះគឺជាហ៊ីស៊ឹង
«កុំមករំអួយឆាប់ស៊ីទៅឬក៏មិនស៊ីទេ? បើសិនស៊ីទេយើងចាក់ចោលហើយ» ហ៊ីស៊ឹងរុញចានបាយនោះទៅពីមុខស៊ុននូប៉ុន្តែឃើញថារាងតូចនៅសម្លឹងចានបាយទាំងទឹកភ្នែកអីបែបនេះ នាយក៏យកមកចាក់ចោលតែម្ដង
«ហ៊ឹកៗ ហ្អឹក ខ្ញុំខ្លាចហើយ ហ្អឹកៗ» ស៊ុននូមិនបាននិយាយអ្វីក្រៅពីយំក្រវីក្បាលនិងនិយាយដដែលៗថាគេខ្លាច សភាពគេពេលនេះដូចជាមនុស្សដែលលែងដឹងខ្យល់អីទៅហើយ
«ផឹកទឹកទៅ យើងក៏មិនមែនជាមនុស្សចិត្តដាច់ដល់ថ្នាក់នេះដែរ» ហ៊ីស៊ឹងបានចាប់មាត់របស់ស៊ុននូឲ្យបើកឡើងហើយនាយក៏ចាក់ទឹកចូលទៅក្នុងមាត់ស៊ុននូតែម្ដងដែរធ្វើឲ្យរាងតូចឈ្លក់ទឹកស្ទើរតែដាច់ខ្យល់ស្លាប់
«អ្ហឹក ខឹក ហ៊ឹក» ស៊ុននូឈ្លក់ទឹកឡើងក្រហមមុខស្របពេលដែលហ៊ីស៊ឹងញញឹមសមចិត្តពេលដែលឃើញស៊ុននូទៅជាបែបនេះ
«សម្លាប់ខ្ញុំមក ខ្ញុំវេទនាខ្លាំងណាស់» រាងល្អិតនិយាយខ្សាវៗទៅកាន់នរៈដែលកំពុងតែយកទឹកដែលនៅសល់មកចាក់ស្រោចពីលើក្បាលរបស់គេទាំងញញឹមសមចិត្ត
«យើងដោះស្រាយរឿងនៅក្រុមហ៊ុនរួចហើយ ថ្ងៃស្អែកយើងត្រូវទៅដោះស្រាយជាមួយអាសាន់ដ្រាម្ដង ពេលដែលយើងសម្លាប់វាបានពេលណាគឺដល់វេនរបស់ឯងដែរហើយ» ហ៊ីស៊ឹងចាប់បោចសក់របស់រាងតូចមួយទំហឹងដៃរបស់គេតាមដែលចិត្តគេខឹង
«ទ្រាំសិនទៅណាគីម ស៊ុននូមិនយូរទេឯងនឹងបានងាប់តាមបំណងរបស់ឯងហើយ» រាងក្រាស់និយាយហើយក៏ដើរចេញទៅដោយមិនភ្លេចចាក់សោរទ្វារដែលទុកឲ្យស៊ុននូនៅវេទនាតែម្នាក់ឯង គេកាន់តែត្រជាក់ព្រោះតែទឹកដែលហ៊ីស៊ឹងបានចាក់មកលើគេអម្បិញមិញ
YOU ARE READING
កម្មស្នេហ៍អម្រែកទឹកភ្នែក✔︎✔︎(𝑯𝑬𝑬𝑺𝑼𝑵)
Romance«អ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងបញ្ជាយើង ត្រៀមខ្លួនទៅជួបយមរាជឲ្យហើយទៅ» Lee Heeseung «គេយកខ្ញុំចេញពីនរក ប៉ុន្តែគេក៏ជាអ្នកដែលធ្វើឲ្យខ្ញុំកាន់តែធ្លាក់នរក» Kim Sunoo
EPISODE 19:ឲ្យខ្ញុំស្លាប់ទៅល្អជាង
Start from the beginning
