*យប់ដដេល
ពួកគេទាំងពីរអ្នកក៍មករៀនជាធម្មតា តែអ្វីដែលមិនធម្មតានោះគឺជុងជាមួយនឹងដាំង ព្រោះតែពួកគេត្រូវបានប្រទះឃើញដោយសាតាំងនៅពេលដែលពួកគេទាំងពីរអ្នកកំពុងតែដើរលេងនឹងកាន់ដៃគ្នាទៀតផង!!
«អីយ៉ាស់!! ថតទុកមួយសិន គ្រឹប!!» សាតាំងបន្ទាប់ពីបានឃើញហើយក៍ទាញទូរសព្ទ័មក ថតរូបទុកនៅពេលដែលគេនិយាយទៅក្រែងថាដោះសារទៀតព្រោះតែគេក៍ធ្កាប់សួរទៅកាន់ពួកគេទាំងពីអ្នកដែរថាជាសង្សានឹងគ្នាឫអត់ តែក៍ពួកគេប្រកែក បែបនេះហើយបានជាគេត្រូវថតរូបទុកនោះបើមិនអញ្ចឹងទេច្បាស់ថាប្រកែកជាមិនខាននោះទេ
ចំណែកឯពីរអ្នកដែលត្រូវបានគេថតឯណោះមិនមិនបានដឹងថាមានអ្នកថតនោះទេ ក៍គឹតតែពីដើរកាន់ដៃគ្នាយ៉ាងរំភើយចាំមើលណានៅពេលដែលបែកធ្លាយរូបនោះសប្បាយលេងចេញហើយ
*ព្រឹកថ្ងៃថ្មី
ថ្ងៃនេះពួកគេទាំងអស់គ្នាមករៀនជាធម្មតា តែចម្លែកអីត្រង់ថាផននឹងភូវីនចេះមកសាលាលឿននឹងគេរាល់ដងណាបើមិនចូលក្រោយគ្រូទេក៍ មកបានមុនគ្រូមួយជំហ៊ាននឹងឯង។ ពេលដែលពីរអ្នកនេះដើរចូលថ្នាក់ភ្លាមក៍ត្រូវបានសាតាំងប៉ក់ដៃហៅអោយមកជិតអោយលឿន
«ពីរអ្នកមកនេះមក អញមានរឿងចង់ប្រាប់!! លឿន!!» សាតាំង
«រឿងអីហា៎!!» ភូវីន និយាយហើយក៍បានដើរទៅរកសាតាំងយ៉ាងលឿន ព្រមទាំងឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងថាមិត្តខ្លួនមានរឿងអីបានជាប្រញាប់ប្រញាល់បែបនេះ ចំណែកឯផនវិញគេក៍មិនមាត់តែក៍បានដើរទៅរកសាតាំងដូចគ្នា ពេលដែលទៅដល់ពួកគេក៍សួរ
«មានរឿងអី?» លើកនេះផនគេជាអ្នកសួរម្ដង នឹងបានអើតក្បាលទៅមើលទូរសព្ទ៍របស់សាតាំង
«អង្គុយសិនមក»សាតាំងប្រាប់អោយពីរអ្នកនេះអង្អុយចុះខ្លួនហើយក៍បានបង្ហាញនៅរូបភាពរបស់ជុង ជាមួយនឹងដាំងដែលបានដើរកាន់ដៃគ្នានោះ អោយទៅពួកគេទាំងពីរមើល ពេលដែលបានមើលហើយអ្នកដែលមានប្រតិកម្មជាងគេនោះគឺភូវីននឹងឯង ផនគេមិនសូវអីនោះទេ
«ហេតុអីក៍ពួកវាមិនប្រាប់យើង!!» ភូវីន គេរៀនអនើចិត្តបន្តិចនៅពេលដែលបានឃើញបែបនេះ ហេតុអីក៍មិត្តគេមិនព្រមប្រាប់គេបែបនេះ
កំពុងតែមានអារម្មណ៍ថាអន់ចិត្តនោះ ជុងជាមួយនឹងដាំងក៍បានដើរចូលមកក្នុងថ្នាក់រៀនជាមួយគ្នា ហើយដាំងក៍បានដើរចូលមកនិយាយលេងជាមួយនឹងសាតំងនឹងភូវីនធម្មតា គេក៍បានដាក់ដៃទៅគៀក.ក របស់ភូវិននឹងសាតាំងដូចសព្វដង តែអ្វីដែលធ្វើអោគេភ្ញាក់ផ្អើយនោះគឺភូវីនបានរុញដៃគេចេញថែមទាំងបែមុខចេញពីគេថែមទៀត គេហាក់ឆ្ងល់នៅក្នុងចិត្តយ៉ាងខ្លាំង នេះកើតអីនឹងបានជាទៅជាបែបនេះ? ដោយហេតុតែឆ្ងល់ខ្លាំងពេកគេក៍បានសួរទៅកាន់សាតាំងដែលនៅជិតនោះទៅ
«អៃ តាំង អៃភូវាកើតអី?» ដាំងបានសួរទៅកាន់សាតាំងទាំងឆ្ងល់ក្នុងចិត្ត
«មិនដឹងទេឯងសួរវាខ្លួនឯងទៅ» សាតណងបានតបទៅកាន់ដាំងហើយក៍បានបើទៅមុនធ្វើអីផ្សេងធ្វើមិនដឹង ចំណែកឯងពីរអ្នកដែលអង្គុយតុកខាងក្រោយឯណោះវិញគឺថាមិនមាត់អ្វីទេក៍បានត្រឹមតែអង្គុយមើលអូនៗពួកគេនឹងឯង
«អៅ!! អៃភូឯងកើតអី?» ដាំង គេក៍បានឆ្ងល់ទៅនឹងចរិករបស់សាតាំងដូចគ្នាមើលទៅដូចជាហីៗជាមួយនឹងគេសម្បើមម្លេះ? ហើយក៍បានងៀកទៅសួរភូវិនទៅ
«ទាក់ទងគ្នាយូយ៉ាងណាហើយ?» សម្ដីមួយម៉ាត់ដែលភូវីននិយាយចេញមកមុនគេគឺ ទាក់ទងគ្នាយូយ៉ាងណាហើយ គេសួរទៅទាំងមុនស្មើរណាស់ មើលទៅដូចជាអន់ចិត្តខ្លាំង
«.......»ដាំងគេមិនទាន់បានឆ្លើយតបទៅកាន់ភូវិនវិញទេមិញនេះគេគាំងខ្លាំងណាស់នៅពេលដែលបានលឺសំណួរមួយនេះ នេះភូវីនបានដឹងមកពីណា?
_________
អាចថា4-5ភាគទៀតចប់ហើយអ្នកទាំងអស់គ្នា មីនsorry ណា៎ ដោយសារតែមីនទី12ហើយចឹងអត់សូវមានពេលសរសេររឿងបានដូចមុនទេ តែក៍ឆ្លៀតមកសរសេរដើម្បីអ្នកទាំងអស់គ្នា មុំភ័យមីនអត់រត់ចោលទាំងរឿងមិនទាន់ចប់ទេ គ្រាន់តែចេញរៀងយឺត🙏🫶🏻
YOU ARE READING
រឿង Myគូដណ្ដឹង
Romanceរឿងដែលមិនគួអោយជឿបានកើតឡើងចំពោះតួឯកទាំងពីរ ដែលជាសត្រូវជាមួយនឹងគ្នាតែបែរជាក្លាយជាគូដណ្ដឹងភ្លាមៗបែបនេះតើនឹងមានរឿងអ្វីកើតឡើងទៅ
