និយាយអោយដាច់ស្រាច់

458 35 1
                                        


ពេលដែលពួកគេទាំងពីរអ្នកបានបើកឡានមកដល់ខាងក្នុងសាលាហើយនោះក៍បាននាំគ្នាចុះពីលើឡានមកដោយភូវីនមិនបាននិយាយរកអ្នកកម្លោះសូម្បីតែបន្តិចសោះទោះបីជាអ្ន្ខាងនោះខំប្រឹងចូលមកនិយាយជាមួយយ៉ាងណាក៍មិននិយាយរកគេវិញដែរ។ ចំណែកឯអ្នកកម្លោះដែលមានរាងខ្ពស់សង្ហានេះវិញក៍ខំរកគ្រប់មធ្យោបាយដើម្បីអោយអូនមកនិយាយជាមួយនឹងខ្លួនវិញ

«អូន!...ហ៊ុចកាតាបមកណេះមកចាំបងកាន់អោយកុំអោយធ្ងន់ណា៎~~» ផន គេនិយាយដោយសម្លេងស្រាល់ស្រទន់ជាមួយនឹងទឹកមុខក៍សុភាពរាប់សាររបស់គេដែលមានតែចំពោះតែភូវីននោះមកកាន់ភូវីន រីឯកម្លោះតូចយើងវិញពេលដែលបានលឺគេនិយាយថាជួយកាន់កាតាបអោយខ្លួនបែបនេះក៍បានបែក្រោះហើយក៍បោះកាតាបដែលច្លួនស្ពាយតែមួយចំហៀងនោះទៅអោយអ្នកដែលស្នើរសុំគេអម្បែងមិញនោះយ៉ាងលឿន ព្រោះតែកាតាបរបស់គេនេះគឺធ្ងន់ខ្លាំងណាស់ ចឹងហើយបានជានៅពេលដែលលឺសូហ៍ថាផនគេចង់ជួយកាន់កាតាបអោយបែបនេះទើបបានជាបោះទៅយ៉ាងលឿននោះ តែគេនៅតែមិនបានមាត់រកអ្វីជាមួយនឹងផនដែរ វាជំនួសអោយកានិយាយជាមួយបែជាមានក្រសែរភ្នែកពិឃាតដែលមានតាំងតែពីរកំណើតនោះមកជំនួសវិញ

«អូន!...នេះដាក់ស្អីមកខ្លះនឹងបានជាធ្ងន់ម្លេះ!....» ផន ក្រោយពីបានទទួលបានកាតាបដែលភូវីនបានបោះអោយហើយនោះក៍បានរអ៊ូឡើងភ្លាមៗ ព្រោះតែវាសឹងតែបាក់ដៃរបស់នាយទៅហើយនៅពេលដែលទទួលមកអម្បែងមិញនេះ ។ តែកញ្ញាភូវីនរបស់យើងវិញមិនបានទៅតបតជាមួយនឹងផនវិញនោះទេ គេក៍បានបែទៅខាងមុខវិញហើយក៍ឈៀនជំហ៊ានទៅមុខបន្ត

ចំណែកអ្នកកម្លោះដែលទាគេចង់ស្ពាយកាតបអោយឯណេះវិញក្រោយពីបានជើញថាម្ចាស់បេះដូងគេបានដើរទៅមុខហើយនោះក៍បានខំប្រឹងដើរទាំងពិបាកពហរោះតែធ្ងន់ណាមួយកាតាបគេផងកាតាបរបស់ភូវីនផងនោះសោះតែបាក់ស្មាគេទាំងពីទៅហើយ!...តែអោយធ្វើយ៉ាងមិចបើគេខ្លួនឯងជាអ្នកទទូចចង់ស្ពាយកាតាបអោយគេ បែបនេះហើយត្រូវតែទ្រាំ ហើយក៍ដើតទ្រុកៗតាមពីក្រោយភូវីនទៅ

           ដើរបានមួយសន្ទះទាំងស្ងៀមស្ងាត់ ដោយសារតែគ្មានអ្នកណាគេនិយាយគ្នានោះឡើយ ហើយក៍បានមកដល់ថ្នាក់ដែលត្រូវរៀនផងដែរ។ ភូវីនគេបានដើរចូលទៅអង្គុយនៅតុរបស់ខ្លួនរីឯផនវិញគេបានដើរមករកតុរបស់ភូវីនហើយក៍បានដាក់កាតាបនៅលើតុករបស់ភូវីនរួចក៍និយាយ

     «នេះ!..កាតាបរបស់អូនណាអូនសម្លាញ់~» ផន គេនិយាយទាំងបញ្ចេញសម្លេងដែលផ្អែមរលួយចេញមកព្រមទាំងទឹកមុខញញឹមញញែមរបស់គេមកជាមួយផងដែរ

                   «......» មិនទទួលបានកាឆ្លើយតបពីអ្នកម្ខាងទៀតវិញនោះទេ ដោយសារតែមិនទទួលបានកាឆ្លើយតបមកវិញបែបនេះហើយគេក៍សម្រេចចិត្តដើរទៅកាន់តុរបស់គេវិញទាំងទឹកមុខស្រពោន ដើរទៅដល់តុកក៍ត្រូវបានមិត្តៗគេចាប់សួរភ្លាម

           «មិចហើយហ្អា៎!...លួងបាត់ឫនៅ?» ជុង គេក៍បានអើតក៍មកសួរមុនគេព្រោះតែបានចាប់អារម្មណ៍ទៅនឹងទឹកមុខដែលស្រពោនរបស់ផងដែលបានបង្ហាញចេញមកខាងក្រៅយ៉ាងច្បាស់

   «ចុះឯងមិនមើលគេមិននិយាយរកយើងផងអោយទៅលួងតាមណា» ផន ក្រោយពីបានស្ដាប់សម្ដីរបស់ជុងដែលបានសួរមកកាន់ខ្លួនហើយក៍បានឆ្លើយតបទៅវិញហើយក៍ចង្អុយទៅកាន់ភូវីនដែលកំពុងតែនិយាយគ្នាលេងជាមួយនឹងមិត្តយ៉ាងសប្បាយនោះ

     «ទ្រាំទៅហា៎!...ធ្វើមិចបើវាទៅជាយ៉ាងនេះទៅហើយ...ហែងមានតែទៅនិយាយគ្នាជាមួយនឹងសូហាអោយដាច់ស្រាច់សិនទៅហើយក៍និយាយអោយនាងមកពន្យល់អោយភូវីនគេបានយល់ទៅ» វីននី គេក៍បានលូកមាត់មកនិយាយនឹងផ្ដល់ជាគំនិតអោយទៅកាន់ផន

        «អ្អឹម!....ចាំយើងទៅនិយាយជាមួយនឹងសូហា៎ក៍បាន» ផន

________________________________

រឿង Myគូដណ្ដឹងOnde histórias criam vida. Descubra agora