នាងខ្លួនឯងទេ!

378 33 4
                                        


         ពេលនេះក៍ដល់ពេលដែលត្រូវចេញពីថ្នាក់រៀនហើយព្រោះតែវាដល់ម៉ោងដែលត្រូវទៅផ្ទះ ពេលដែលភូវីនគេកំពុងតែរៀនចំកាតាវនោះគេក៍បានឃើះថាផនគេប្រញាប់ដើរចេញទៅក្រៅថ្នាក់យ៉ាងលឿនដូចជាមានកាអ្វីប្រញាប់ណាស់ចឹង ភូវីនគេរៀងឆ្ងល់បន្តិចដែរព្រោះតែបើរាល់ដងផនគេតែងតែនៅចាំដើរចេញទៅជាមួយគេតែថ្ងៃនេះមិចក៍បហរញាប់ចេញទៅបែបនេះ? តែគេក៍មិនបានទៅចាប់អារម្មណ៍ឬក៍ចាប់ភ្លឹកអីនោះដែរ គេក៍បានដើរចាកចេញទៅជាមួយនឹងដាំងរួមទាំងសាតាំងចេញពីថ្នាក់ជាមួយគ្នាទៅ

            «អៃភូ! មិចថ្ងៃនេះផនគេមិនចាំចេញទៅជាមួយឯងចឹង?» ដាំង គេក៍បានសួរទៅកាន់ភូវីនទាំងឆ្ងល់ នឹងចម្លែកចិត្តព្រោះជាបហរចាំក៍តែងតែចេញទៅជាមួយគ្នាតែលើកនេះអត់ក៍រៀនប្លែកទើបបានជាគេសួរនៅពេលដែលដើរចេញពីថ្នាក់បានបន្តិច

   «យើងមិចនឹងដឹងទៅ! ហើយគេទៅណាក៍ទៅៗយើងមិនបានទៅខ្វល់ទេ!..» ភូវីន ឆ្លើយទៅវិញបែបហីៗមិនខ្វល់ តែនៅក្នុងចិត្តវិញគឺថាក៍ចង់ដឹងថាផននេះគេទៅណានោះ

     «មាត់រឹងណាស់អៃភូ» សាតាំង គេនិយាយទាំងសើចនឹងអស់សំណើចតិចនៅពេលដែលបានលឺនូវចម្លើយរបស់ភូវីន ដែលនិយាយចេញមកនេះព្រោះតែមើលទៅតាមទឹកមុខទៅកំពុងតែសម្លឹងរកមើលផនហើយតែបែជានិយាយថាមិនចង់ដឹងមិនខ្វល់បែបនេះទៅវិញ

         «យើងមិនបានមាត់រឹងទេយើងនិយាយកាពិតតើ!» ភូវីន គេតបទៅវិញបែបមិនខ្វល់

                «បានហើយបានហើយ!...ឈប់និយាយទៅថ្លង់ណាស់វើយ! ឈ្លោះតែគ្នាមួយថ្ងៃៗ» ដាំងគេក៍បាននិយាយឃាតពួកគេទាំងពីរនេះអោយឈប់ឈ្លោះគ្នាទៀត គេពឹតជាថ្លង់នឹងសម្លេងឈ្លោះរបស់ពីរអ្នកនេះខ្លាំងណាស់

នៅពេលដែលត្រូវបានដាំងថាអោយបែបនេះក៍ស្ងាត់ហើយក៍បន្តដើរទៅមុខ ពេលដែលកំពុងតែដើរនឹងសើចសប្បាយជាមួយនឹងគ្នាសុខក៍ស្រាប់តែប្រទះឃើញថាផបគេកំពុងតែឈរនិយាយជាមួយនឹងសូហាតែពីរអ្នកតែប៉ុណ្ណោះ។ ភូវីនគ្រាន់តែបានឃើញពៅសកម្មភាពរបស់ពួកគេទាំងពីរអ្នកនោះវិញក៍បានបញ្ឈប់ដំណើរភ្លាមៗ រីឯដាំងជាមួយនឹងសាតាំងវិញពួកគេមុនដំបូងក៍រៀងឆ្ងល់ដែរនៅពេលដែលភូវីនដើរសុខៗស្រាប់តែមកឈប់ងង់បែបនេះ តែក្រោយពីបានមើលទៅតាមក្រសែភ្នែករបស់ភូវីនដែលកំពុងតែសម្លឹងមើលទៅហើយនោះក៍បានដឹងភ្លាមថាភូវីនគេឈប់ធ្វើអី។ ចំណែកឯភូវីនវិញក្រោយពីបានឃើញបែបនេះហើយក៍បានគិតក្នុងចិត្តតែម្នាក់ឯង

   «នេះប្រញាប់ចេញពីថ្នាក់មកលឿនដើម្បីតែមកជួបនាងមែនទេ?» ភូវីនគេគិតក្នុងចិត្តទាំងកំហឹងរួចក៍បានដើរទៅមុខតម្រងទៅរកឡានទៅ រីឯដាំង នឹងសាតាំងវិញក៍មិនបានហ៊ានសួរនាំអ្វីទៅកាន់ភូវីនដែរព្រោះតែបានដឹងហើយថាភូវីនមឆនអាការះបែបនេះមកដោយសារអ្វី ហើយពួកគេក៍បំបែកគ្នាទៅផ្ទះរៀនៗខ្លួនទៅ

         ចំណែកឯនៅខាងផនឯណេះវិញយើងក៍បានឃើញថាផបគេបានមកនិយាយអោយដាច់ស្រាច់គ្នជាមួយនឹងសូហា

              «សូហា នាងកុំមកតាមតោងខ្ញុំទៀតបានទេ ព្រោះរឿងរបស់ពួកយើងបានចប់ហើយ ហើយយើងក៍គ្មានអ្វីមកពាក់ពានៀនឹងគ្នាទៀតដែរ នាងដោះលែងខ្ញុំទៅ ចាត់ទុកថាខ្ញុំអង្វរនាងទៅចោះ» ផន គេនិយាយទាំងសម្លេងត្រជាក់ស្រឹមនឹងទេកមុខដ៏សែនគ្មានជាតិទៅកាន់សូហាដែលនៅឈពីមុខរបស់គេនោះ គេនិយាយបែបនេះក៍ព្រោះតែគេមិនចង់ពាក់ពាន់អីជាមួយនឹងសូហាទៀតនោះទេ

     «នេះបងឈប់ស្រឡាញ់អូនហើយមែនទេ? បានជាបងមកនិយយបែបនេះជាមួយអូនហាស៎!...តើបងមានធ្លាប់ស្រឡាញ់អូបខ្លះដែរឬទេ! តើក្ដីស្រឡាញ់របស់បងដែលធ្លាប់មានអោយអូនតើវាបាត់ទៅណាអស់ហើយ!...ត្រូវហើយក៍ព្រោះតែគេម្នាកនោះមែនទេបានជាបងឈប់ស្រឡាញ់អូន!...ព្រោះតែគេមែនទេ!..ឆ្លើយមក!.....» សូហា និយាយទាំងទាំងស្រក់ទឹកភ្នែកចេញមកមឹតៗ ទាំងដៃរបស់នាងក៍បានយកទៅគួកទ្រូងរបស់ផនខ្លាំងៗតាមចិត្តដែលនាងខឹង នាងខំបោះបង់ចោញការៀនបន្តនៅឯក្រៅប្រទេសដើម្បីតែមករួមរស់ជាមួយនឹងផនជាមួយគ្នាតែចុងក្រោយគេបែជាមកនិយាយថារឿងរវាងពួកគេបានចប់បាត់ទៅវិញ តើកាលះបង់របស់វាមានតម្លៃទេ?

          «ខ្ញុំធ្លាប់! ធ្លាប់ស្រឡាញ់នាងហើយស្រឡាញ់ខ្លាំងទៀតផងកាលពីមុនមកតែអីឡូវនេះក្ដីស្រឡាញ់ទាំងអស់នោះវាបានបាត់បង់អោះបាត់ទៅហើយ  ហើយក៍មិនមែនព្រោះតែភូវីននោះទេដែលជាហេតុផងដែលធ្វើអោយខ្ញុំឈប់ស្រឡាញ់នាងនោះ ខ្ញុំឈប់ស្រឡាញ់នាងព្រោះតែនាងខ្លួនឯងនោះទេដែលបានធ្វើអោយក្ដីស្រឡាញ់របស់ខ្ញុំដែលមានចំពោះនាងតាំងពីមួយរយរហូតធ្លាក់ចុះមកដល់សូន្យបែបនេះ កុំទៅចោទភូវីនអី គេមិនបានដឹងអីនោះទេ»
ផន គេនិយាយមួយខ្សែរអោយទៅសូហានាងបានស្ដាប់បានដឹងថានាងខ្លួនឯងទេដែលជាហេតុផងនោះ

រឿង Myគូដណ្ដឹងWhere stories live. Discover now