នៅអោយស្ងៀនបន្តិចអូនសម្លាញ់!

589 36 2
                                        



រឿង ༘˚⋆My𐙚。គូដណ្ដឹង⋆𖦹.✧˚
ភាគ 34 ᥫ᭡

________________________________

        ពន្លឺព្រះអាទិត្យដែលកំពុងតែរះបញ្ចេញរស្មីយ៉ាងភ្លើចញ្ចែកចញ្ចាំង បានជះឥទិពលមកដល់ក្នុងបន្ទប់ដ៏ធំទូលាយមួយ វាបានជះចូលតាមចន្លោះនៃវាំងននដែលមិនបានបិតជិតកាលពីយប់មិញនេះ ក៍បានបង្ហាញអោយយើងឃើញថាមានមនុស្សពីរអ្នកកំពុងតែគេងអោបគ្នាសឹងតែក្លាយជាប្រាណតែមួយទៅហើយ។

     «អួយ៎!....ចង្រៃយ៍អើយឈឺម្លេះ!...»ភូវីន នៅពេលដែលបានភ្ញាក់មកមុននោះក៍បានបញ្ចេញសម្លេងស្រែកមកយ៉ាងខ្លាំងពីព្រោះតែគេមានអារម្មណ៍ថាឈឺចុកចាប់នៅផ្នែកខាងក្រោមរបស់គេ

       «អូនយ៉ាងមិចហើយឈឺខ្លាំងទេ?» ផន ដែលបានលឺសម្លេងរបស់ភូវីនស្រែកសឹងតែរង្គើរផ្ទះទាំងមូលនោះក៍បានក្រោកឡើងមក អង្គុយឆ្ងក់នៅពីក្រោយភូវីន ព្រមទាំងបានយកដៃទៅក្រសោបចង្កេះមួយក្ដាប់របស់ភូវីនហើយក៍បានដាក់មុខទៅលើស្មារបស់ភូវីន

               «ចេះមានមុខមកសួទៅកើត បានហើយចេញទៅប្រញាប់ទៅងូតទឹកទៅរៀន» ភូវីន បានរុញផនចេញទៅកាអោបរបស់គេមកលើខ្លួនទាំងទឹកមុខធុញធ្រាន់ ហើយក៍ចង់ងើបចេញពីគ្រែដើម្បីតែទៅបន្ទប់ទឹក តែមិនទាំងទាន់បានដើរទៅមុខបានពីរជំហ៊ានផងស្រាប់តែគេដួលអ៊ុកគូទញ៉ាច់ទៅនឹងការ៉ូ

            «មកចាំបងជួយណា៎» ផន និយាយហើយក៍បានចុះពីលើគ្រែសម្ដៅទៅជួយគ្រាភូវីន តែអ្នកកម្លោះតូចឯណេះវិញគឺថាក្បាលរឹងណាស់មិនព្រមអោយគេគ្រានោះទេ

    «មិនបាច់មកប៉ះទេ ចេញអោយឆ្ងាយទៅ»ភូវីន ស្រែកសម្លុតនឹងបានរុញផនចេញនៅពេលដែលគេឃើញថាផនបម្រុងនឹងចូលមកចាប់ស្មារបស់គេ

       «មិនអោយប៉ះហ្អេស៎!»ផន និយាយរួចក៦បានចាប់ភុវីនបីចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ ចំណែកឯអ្នកដែលត្រូវបានគេបីឯណោះវិញក៍ខំប្រឹងរើបម្រាស់យ៉ាងខ្លាំងទាំងដែលខ្លួននៅលើដៃរបស់គេមិនខ្លាចធ្លាក់សោះ ផនអោយហេតុតែពិបាកបីដើរទៅពេកព្រោះតែភូវីនគេរើមិនឈប់ក៍បានពោលពាក្យគម្រាមទៅកាន់ភូវីនតែម្ដង

          «នៅអោយស្ងៀមបន្តិចទៅអូនសម្លាញ់! ប្រយ័ត្តតែបងចាប់...ទៀតទៅ»ផន អោយទៅនិយាយជាមួយនឹងអ្នកដែលនៅក្នុងវង្វង់ដៃរបស់គេទាំងស្នាមញញឹមព្រានដែលបានពោចឡើងនៅលើផ្ទៃមុខរបស់គេ ធ្វើអោយអ្នកដែលបានឃើញហើយមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង ព្រោះតែខ្លាចគេចាប់ម្ដងទៀតនោះអី ដោយសារតែមិនទាន់បាត់ឈឺរបួសចាស់នៅឡើយទេ គេមិនចង់បានរបួសថ្មីមកទៀតនោះទេ

                   ភូវីនមិនបាននិយាយអ្វីបន្តទៀតទេ បានត្រឹមតែដៀងភ្នែកទៅសម្លក់អ្នកកម្លោះដែលនិយាយកម្រាមគេអម្បែងមិញនេះ នឹងបានបន្តអោយគេបីរហូតទៅដល់ក្នុងបន្ទប់ទឹកបានសម្រាច់

       ក្រោយពីរៀបចំខ្លួនស្រាច់បាច់អស់ហើយពួកគេទាំងពីក៍បានជិះឡានមកសាលារៀនជាមួយគ្នា ពេលដែលបានមកដល់សាលាហើយក៍នាំគ្នាទៅចូលក្នុងថ្នាក់រៀនជាធម្មតា

________________________________

អ្នកទាំអស់គ្នាមីនសរសេរបានតែប៉ុន្នឹងទេព្រោះតែអស់ស្រួលខ្លួន! សុំទោសណាដែលចេញយឺត ហើយក៍ខ្លីណា៎🤧🥺

រឿង Myគូដណ្ដឹងDonde viven las historias. Descúbrelo ahora